រុស្ស៊ីជំរុញក្រុមហាម៉ាសឲ្យរក្សាការសន្យាចំពោះការដោះលែងចំណាប់ថ្នូរ

2025/02/04 10:06:57 pm        243

ក្រសួងនេះ បានឲ្យដឹងថា អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីកាលពីថ្ងៃចន្ទ បានជួបជាមួយមន្ត្រីជាន់ខ្ពស់ហាម៉ាស នៅទីក្រុងមូស្គូ ហើយបានជំរុញឲ្យក្រុមហាម៉ាសរក្សា «ពាក្យសន្យា» ក្នុងការដោះលែងចំណាប់ថ្នូរ រុស្ស៊ីម្នាក់។

លោក Mikhail Bogdanov ដែលជាបេសកជនពិសេសរបស់លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ប្រចាំតំបន់មជ្ឈិមបូព៌ា បានជួបជាមួយលោក Musa Abu Marzuk សមាជិកជាន់ខ្ពស់នៃការិយាល័យនយោបាយរបស់ក្រុមហាម៉ាស។

ប្រទេសរុស្ស៊ី បានអំពាវនាវឲ្យមានការដោះលែងពលរដ្ឋរុស្ស៊ី-អ៊ីស្រាអែល ពីរនាក់គឺលោក Alexander Trufanov និងលោក Maxim Herkin បុរសជនជាតិអ៊ីស្រាអែល មកពីតំបន់ Donbas នៃអ៊ុយក្រែនជាមួយសាច់ញាតិរុស្ស៊ី។

ក្រសួងបានបញ្ជាក់ថា នៅក្នុងកិច្ចពិភាក្សារបស់ពួកគេ លោក Bogdanov «បានសង្កត់ធ្ងន់ជាថ្មីទៅលើភាពចាំបាច់នៃការអនុវត្តការសន្យា ដែលបានផ្តល់ឲ្យដោយថ្នាក់ដឹកនាំរបស់ក្រុមហាម៉ាស ស្តីពីការដោះលែងពលរដ្ឋរុស្ស៊ីលោក Trufanov និងចំណាប់ថ្នូរដទៃទៀត ពីការឃុំឃាំង។

លោក Trufanov ត្រូវបានគេស្គាល់ថា Sasha ត្រូវបានចាប់ពង្រត់ កាលពីថ្ងៃទី ០៧ ខែតុលា ឆ្នាំ ២០២៣ ជាមួយមិត្តស្រីរបស់ខ្លួន ឈ្មោះ Sapir Cohen ពីតំបន់ Nir Oz kibbutz ក្បែរព្រំដែនហ្កាហ្សា។

ឪពុករបស់លោក ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារ ហើយម្តាយ និងជីដូន ត្រូវបានគេចាប់ពង្រត់ ហើយត្រូវបានដោះលែង នៅក្នុងខែវិច្ឆិកា ឆ្នាំ ២០២៣។ គ្រួសារនេះ បានរត់ពីប្រទេសរុស្ស៊ី ទៅរស់នៅ ប្រទេសអ៊ីស្រាអែល នៅចុងទសវត្សរ៍ឆ្នាំ ១៩៩០។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        166
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        154
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        153

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm