រាជរដ្ឋាភិបាលដំឡើងប្រាក់បៀវត្សជូនដល់កងទ័ពគ្រប់លំដាប់ថ្នាក់ទាំងអស់ចំនួន ៤ម៉ឺនរៀលបន្ថែម​ទៀត

2025/02/04 10:31:36 pm        1.3 K

ឧត្តមសេនីយ៍ឯក ម៉ឹង ពន្លក អគ្គនាយក អគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុ ក្រសួង​ការពារ​ជាតិ​បាន​ឲ្យ​ដឹងថា ឆ្នាំ២០២៥នេះ រាជរដ្ឋាភិបាល​បាន​សម្រេច​ដំឡើង​ប្រាក់​បៀវត្ស​ដល់​យោធិន​គ្រប់​លំដាប់​ថ្នាក់​ទាំងអស់ ចំនួនបួនម៉ឺនរៀលបន្ថែមទៀត ស្របទៅតាម​គោល​នយោបាយ​របស់​រាជ​រដ្ឋាភិបាលក៏ដូចជាគោលនយោបាយជាតិ។

ថ្លែងក្នុងឱកាស អញ្ជើញដឹកនាំកិច្ចប្រជុំប្រកាសកញ្ចប់ឥណទានថវិកាជំនាញឆ្នាំ២០២៥ និង​ផ្សព្វ​ផ្សាយ​សេចក្តី​ណែនាំ ស្តីពីវិក្រឹត្យការនៃការរៀបចំផែនការយុទ្ធសាស្រ្តថវិកាឆ្នាំ២០២៦-២០២៨ នៅ​ទីស្តីការក្រសួងការពារជាតិនាព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ឯកឧត្តមឧត្តមសេនីយ៍ឯក ម៉ឹង ពន្លក បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះជីវភាព និង​ការ​រ​ស់​នៅ​រប​ស់យោធិន ជាក់ស្តែងសម្រាប់ឆ្នាំ២០២៥នេះកងទ័ពទាំង២០កាំ ត្រូវ​បាន​ដំឡើង​ប្រាក់​ខែ​គ្រប់​ៗ​គ្នា ហើយនិងប្រាក់ឧបត្ថម្ភ ផ្សេងៗទៀតជាពិសេសក្នុងឱកាសបុណ្យរបស់ជាតិធំៗតែម្តង។

ឯកឧត្តមឧត្តមសេនីយ៍ឯក ម៉ឹង ពន្លក ក៏បានលើកឡើងផងដែរថា ដើម្បីអនុវត្តបទបញ្ជារបស់រាជ រដ្ឋាភិបាល ក៏ដូចជា​រដ្ឋ​មន្រ្តី​ក្រសួង​ការពារ​ជាតិ​ឲ្យ​យក​ចិត្តទុកដាក់​ឲ្យបានខ្លាំងបន្ថែមទៀតចំពោះ​បញ្ហា​ជីវភាព សុខភាព របស់កងទ័ពនោះ អគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុ​នឹង​ធ្វើ​ការ​ឆ្លើយ​តប​ឲ្យ​បាន​ទាន់​ពេលវេលា និងច្បាស់លាស់ស្របទៅតាមជំនាញរបស់ខ្លួន ទាក់ទងនឹងការ​បើក​ប្រាក់​បៀវត្ស និងប្រាក់ឧបត្ថម្ភ ផ្សេងៗទៀតជូនដល់កងទ័ពក៏ដូចជាក្រុមគ្រួសារកងទ័ព។

បើតាមឧត្តមសេនីយ៍ទោ គឹម សុណារ៉ា នាយកនាយកដ្ឋាន ហិរញ្ញវត្ថុ នៃអគ្គនាយកដ្ឋាន ភស្តុភារ ហិរញ្ញវត្ថុ ក្រសួងការពារជាតិបានលើកឡើងថា ក្នុងតួនាទីភារកិច្ចស្នូល នាយកដ្ឋានហិរញ្ញវត្ថុ ខិត​ខំ​យក​ចិត្តទុកដាក់ជាចម្បង លើការបម្រើសេវាកម្មបែងចែក បើកផ្ដល់​ថវិកា​ជូន​ប​ណ្ដា​កង​ឯកភាព​ជំនាញ ប្រើប្រាស់ប្រចាំឆ្នាំដោយក្នុងនោះមានប្រាក់បៀវត្ស រដ្ឋបាលជំនាញ ចំណាយផ្សេងៗ របប​សេវាកម្ម អត្ថប្រយោជន៍សង្គម បូជាសព ឧបត្ថម្ភបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ បុណ្យភ្ជុំបិណ្ឌ ទូទាត់​ទំនិញគ្រប់ប្រភេទ ថវិកាធានា និងអបអរសាធរខួបលើកទី ២៦ ទិវាសន្តិភាពនៅកម្ពុជា និង​ជំនាញ​ដទៃ​ទៀតជាច្រើន។

លោកឧត្តមសេនីយ៍ទោ បានលើកឡើងទៀតថា អគ្គនាយករដ្ឋាន យកចិត្តទុកដាក់ បើក​ផ្ដល់​ប្រាក់​បៀវត្ស ជូនយោធិន​ទាន់​ពេល​វេលា​មិនមាន​ការ​យឺត​យ៉ាវ, ធានា​ថវិកា​ប្រើ​ប្រាស់​សម្រាប់​សម​យុទ្ធ ​ជា​មួយភាគីមិត្ត តាមផែនការហ្វឹកហ្វឺនរបស់អគ្គបញ្ជាការដ្ឋាន និងធ្វើការ​ទំនាក់​ទំនង​ល្អ​ជាមួយ​ក្រសួងសេដ្ឋកិច្ច-ហិរញ្ញវត្ថុ ជាប់ជាប្រចាំអំពីប្រាក់ឋានន្តរសក្តិ និងមុខតំណែងជាដើម៕ អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm