សារមនី្ទរជាតិកម្ពុជា ប្រារព្ធពិធីប្រគល់-ទទួលសមុច្ច័យវាយនភណ្ឌហូលពិតាន លើកទី២ ពីអង្គការគាំពារកុមារខ្មែរ

2025/02/04 11:08:14 pm        508

សារមនី្ទរជាតិកម្ពុជា បានទទួលសមុច្ច័យវាយនភណ្ឌហូលពិតាន ចំនួន៤០ ជាលើកទី២ ពី​លោក​ស្រី Harumi Sekiguchi នាយកក្រុមប្រឹក្សាភិបាល នៃអង្គការគាំពារកុមារខ្មែរ ការិយាល័យ​កណ្តាលនៅទីក្រុងតូក្យូ ប្រទេសជប៉ុន (Caring for Young Khmer-CYK) នាព្រឹក​ថ្ងៃទី៤ ខែកុម្ភះ ឆ្នាំ២០២៥នេះ នៅសារមនី្ទរជាតិកម្ពុជា។

ពិធីប្រគល់-ទទួល សមុច្ច័យវាយនភណ្ឌហូលពិតាននេះ (ក្រណាត់ធ្វើអំពីសូត្រ មានចងគាធ​លើក​ជាក្បាច់គោមផ្សេងៗ ឬរូបសត្វ ក្នុងពុទ្ធសាសនា ឬរូបពុទ្ធប្បវតិ្ត ឬរឿងជាតក ដែលប្រជាជន​កម្ពុជា និយមប្រើជាវត្ថុសក្ការបូជា ដើម្បីដាក់ចងជាពិតានលើព្រះពុទ្ធបដិមានៅក្នុងវត្តអារាម) ក្រោមវត្តមានលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រី្តក្រសួងវប្បធម៌ និងវិចិត្រ​សិល្បៈ​ និងឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា។

លោក ឆាយ វិសុទ្ធ ប្រធាននាយកដ្ឋានសារមនី្ទរ បានមានប្រសាសន៍ថា ហូលពិតាន ពិតជា​មាន​សារ​សំខាន់សម្រាប់សមុច្ច័យរបស់សារមនី្ទរ មិនថាតែហូលពិតាន ទើបតែធ្វើឡើងថ្មី ឬក៏​ចាស់​នោះ​ទេ ហើយហេតុអ្វីបានជាហូលពិតាន មានសារសំខាន់សម្រាប់សារមនី្ទរ? ពិព្រោះហូលពិតាន គឺ​ជា​លំអាននៃប្រពៃណីបុរាណខ្មែររបស់យើង គឺប្រជាជនកម្ពុជា និយមប្រើប្រាស់ជារបស់សក្ការៈ ក្នុងកម្មវិធីបុណ្យទានផ្សេងៗ នៅក្នុងភូមិ ផ្ទះសម្បែង ទីវត្តអារាម គឺតែងតែមានភ្ជាប់មកនូវហូលពិតាននេះ សម្រាប់ជាការផ្សារភ្ជាប់ជាមួយកិច្ចពិធីបុណ្យ។

ជាចុងក្រោយលោក ឆាយ វិសុទ្ធ បានបញ្ជាក់ថា ការដែលរៀបចំពិធីប្រគល់-ទទួល និងប្រមូលសមុច្ច័យវាយនភណ្ឌហូលពិតាន ជាតម្លៃមួយនៃទិដ្ឋភាពប្រវតិ្តសាស្រ្ត ពិព្រោះមានន័យថារក្សាទុកនៅក្នុងសារមនី្ទរបានយូរ ព្រោះមន្រី្តជំនាញធ្វើការថែទាំជាទៀងទាត់។ ដូច្នេះធ្វើឲ្យហូលពិតាន រក្សាទុកបានយូរ និងជាប្រយោជន៍ សម្រាប់យើងផ្សព្វផ្សាយបន្ត នៅពេលសារមនី្ទររៀបចំពិព័រណ៌មិនអចិន្ត្រៃយ៍ បង្ហាញឲ្យកូនចៅជំនាន់ក្រោយបានឃើញ និងអ្នកតម្បាញផ្សេងៗបានសិក្សាស្រាវជ្រាវផងដែរ៕ អត្ថបទ៖ រដ្ឋា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        126
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm