អ្នកសារព័ត៌មានដែលជាប់ពន្ធនាគារ Mzia Amaghlobeli កាន់តែខ្សោយទៅៗជារៀងរាល់ថ្ងៃ ខណៈដែលកូដកម្មអត់អាហាររបស់អ្នកស្រី បានឈានដល់បីសប្តាហ៍ នៅក្នុងទីក្រុង Rustavi ដែលជាទីក្រុងក្បែររដ្ឋធានី Tbilisi នៃប្រទេសហ្ស៊កហ្ស៊ី។
ឥឡូវនេះ អ្នកកាសែតមានវ័យ ៤៩ឆ្នាំ រូបនេះ កំពុងមានការលំបាក ក្នុងការដើរចម្ងាយជិតពីបន្ទប់របស់ខ្លួន ទៅកាន់បន្ទប់ដែលពួកគេជួបជាធម្មតា ហើយមន្ត្រីសិទ្ធិមនុស្ស សហការី និងក្រុមគ្រួសារ មានការព្រួយបារម្ភចំពោះជីវិតរបស់អ្នកស្រី។
អ្នកស្រី Amaghlobeli ត្រូវបានចាប់ខ្លួន កាលពីថ្ងៃទី ១២ ខែមករា អំឡុងពេលបាតុកម្មប្រឆាំងរដ្ឋាភិបាលនៅទីក្រុងឆ្នេរសមុទ្រ Batumi ជាមនុស្សម្នាក់ក្នុងចំណោមមនុស្សជាង ៤០នាក់ ដែលត្រូវបានឃុំឃាំង ជុំវិញការចោទប្រកាន់ពីបទឧក្រិដ្ឋ ពីបាតុកម្មជាបន្តបន្ទាប់ ដែលបានវាយប្រហារប្រទេសនៃតំបន់កូកាសខាងត្បូង ( South Caucasus) មានប្រជាជនចំនួន ៣,៧លាននាក់ ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។
ភាពចលាចលនយោបាយ កើតឡើង បន្ទាប់ពីការបោះឆ្នោតសភាមួយ ដែលត្រូវបានឈ្នះដោយគណបក្ស Georgian Dream ដែលជាគណបក្សកាន់អំណាច ទោះបីជាគូប្រជែងរបស់ខ្លួន ចោទប្រកាន់ថា មានការលួចបន្លំសន្លឹកឆ្នោតក៏ដោយ។