ការសន្យាដាក់ទណ្ឌកម្មអាហ្វ្រិកខាងត្បូងរបស់លោក Trump ឆ្លុះបញ្ចាំងពីការរិះគន់របស់លោក Musk លើដែនដីកំណើត

2025/02/04 11:50:37 pm        98

ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា លោកនឹងកាត់បន្ថយការផ្តល់មូលនិធិទាំងអស់ដល់ប្រទេសអាហ្វ្រិកខាងត្បូង ដោយសារអ្វីដែលលោកហៅថា ការរំលោភសិទ្ធិមនុស្ស ជាចំណាត់ដែលឆ្លុះបញ្ចាំងពីការអះអាងម្តងហើយម្តងទៀត និងមិនពិតរបស់លោក Elon Musk ក្នុងរយៈពេលជាច្រើនឆ្នាំ ដែលថា អាជ្ញាធរនៅក្នុងប្រទេសកំណើតរបស់ខ្លួនរើសអើងជនជាតិស្បែកស និងលោកថែមទាំងនិយាយថា ប្រជាជនត្រូវបានជំរុញឲ្យសម្លាប់ប្រជាជនស្បែកសទៀតផង។

កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងមក ដោយមិនបានផ្តល់ព័ត៌មានឲ្យជាក់លាក់ លោក Trump បានប្រាប់ថា៖ «រឿងដ៏គួរឲ្យភ័យខ្លាច កំពុងកើតឡើងនៅអាហ្វ្រិកខាងត្បូង។ អ្នកដឹកនាំនៃប្រទេសនេះ កំពុងធ្វើរឿងដ៏គួរឲ្យភ័យខ្លាច និងរឿងដ៏គួរឲ្យរន្ធត់»។ លោកបានបន្ថែមថា៖ «ពួកគេដណ្ដើមរឹបអូសយកដីធ្លី ហើយជាក់ស្ដែង ពួកគេកំពុងធ្វើអ្វីដែលប្រហែលជាអាក្រក់ជាងនេះទៅទៀត»។

បើទោះបីជាវាមិនមានភាពច្បាស់លាស់ថា តើលោក Trump សំដៅទៅលើអ្វីនោះ ក៏លោកហាក់ដូចជាកំពុងនិយាយពាក់ព័ន្ធនឹងច្បាប់ថ្មីមួយ នៅអាហ្វ្រិកខាងត្បូង ដែលផ្តល់សិទ្ធិអំណាចដល់រដ្ឋាភិបាល ក្នុងករណីខ្លះ ឲ្យដកហូតដីធ្លីពីប្រជាជន។

លោក Musk ដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់លោក Trump និងជាប្រធានក្រសួងប្រសិទ្ធភាពរដ្ឋាភិបាលថ្មីរបស់លោកប្រធានាធិបតី បានគូសបញ្ជាក់ពីច្បាប់នោះ តាមរយៈការបង្ហោះលើបណ្ដាញសង្គមនាពេលថ្មីៗនេះ ហើយបានពណ៌នាច្បាប់នេះថា ជាការគំរាមកំហែងដល់ជនជាតិភាគតិចស្បែកសរបស់អាហ្វ្រិកខាងត្បូង។

ប្រជាជនអាហ្រ្វិកខាងត្បូងជាច្រើន បានចាត់ទុកការសន្យាភ្លាមៗរបស់លោក Trump ក្នុងការដាក់ទណ្ឌកម្មដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់អាមេរិក នៅទ្វីបអាហ្រ្វិកថា ជារឿងគួរឲ្យភ្ញាក់ផ្អើល ហើយយ៉ាងហោចណាស់ ក៏រងឥទ្ធិពលមួយផ្នែកពីម្ចាស់ក្រុមហ៊ុន Tesla គឺលោកមហាសេដ្ឋី Musk ដែលកើតនៅរដ្ឋធានី Pretoria របស់អាហ្វ្រិកខាងត្បូង ប៉ុន្តែបានចាកចេញទៅប្រទេសកាណាដា បន្ទាប់ពីលោកបានរៀនចប់វិទ្យាល័យ៕


អត្ថបទដែលទាក់ទង

មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am        21
ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am        26
ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am        54

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ

2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am
​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm