ប្រភពនៅក្នុងផ្នែកអនុវត្តច្បាប់របស់ប្រទេសតាហ្ស៊ីគីស្ថាន បាននិយាយថា អ្នកទោសចំនួន ៥នាក់ ដែលត្រូវបានសម្លាប់ នៅក្នុងកុបកម្មមួយ ក្នុងការប៉ុនប៉ងរត់គេចពីមន្ទីរឃុំឃាំងមួយ ក្នុងប្រទេសតាហ្ស៊ីគីស្ថាន នៅ ថ្ងៃអង្គារនេះ គឺជាសមាជិកនៃក្រុមរដ្ឋឥស្លាម Daesh។
យោងតាមក្រសួងយុត្តិធ៌មបានឲ្យដឹងថា អ្នកទោសចំនួ ៩នាក់ ប្រដាប់ដោយកាំបិតធ្វើដោយដៃ បានវាយប្រហារទៅលើឆ្មាំ នៅថ្ងៃអង្គារនេះ ដែលបាននិយាយថា អ្នកទោសបានព្យាយាមសម្លាប់ឆ្មាំ ហើយរត់គេចពីមន្ទីរឃុំឃាំង មានចម្ងាយ ២០គីឡូម៉ែត្រ ភាគខាងកើតទីក្រុង Dushanbe ។
ប្រភពពីភ្នាក់ងារសន្តិសុខ បានប្រាប់សារព័ត៌មានរ៉យទ័រថា យ៉ាងហោចណាស់អ្នកទោស ៥នាក់ ត្រូវបានសម្លាប់ និងបុគ្គលិកពន្ធនាគារចំនួន ៣នាក់ បានរងរបួស។