ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា អញ្ជើញបើក «វេទិកាជម្រុញកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្ររវាងវិទ្យាស្ថានជាតិសុខភាពសាធារណៈ និងភាគីពាក់ព័ន្ធ»

2025/02/05 12:47:46 am        195

ភ្នំពេញ ៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីបើក «វេទិកាជម្រុញកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្ររវាងវិទ្យាស្ថានជាតិសុខភាពសាធារណៈ និងភាគីពាក់ព័ន្ធ» ដែលរៀបចំឡើងនៅវិទ្យាស្ថានជាតិសុខភាពសាធារណៈ, នាព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ មានការអញ្ជើញចូលរួមពីសំណាក់ភ្ញៀវជាតិ និងអន្តរជាតិសរុបចំនួន២៣២នាក់ ក្នុងនោះចូលរួមដោយផ្ទាល់(១៥០នាក់) និងតាមប្រព័ន្ធនិមិ្មត(៨២នាក់)។ 

​ឯកឧត្តមសាស្រ្តាចារ្យ ឈា ឆវណ្ណ នាយកវិទ្យាស្ថានជាតិសុខភាពសាធារណៈ បានលើកឡើងថា វេទិកាជម្រុញកិច្ចសហប្រតិបត្តិការនេះ មានគោលបំណងចម្បងដើម្បីបង្ហាញពីគោលដៅ និងផែនការយុទ្ធសាស្ត្រ៥ឆ្នាំ ២០២៦-២០៣០របស់វិទ្យាស្ថានជាតិសុខភាពសាធារណៈ និងថ្លែងអំណរគុណដល់ភាគីពាក់ពន្ធ័ទាំងអស់ដែលបានចូលរួមជួយអភិវឌ្ឍវិទ្យាស្ថានកន្លងមក។ វិទ្យាស្ថានជាតិសុខភាពសាធារណៈ គឺជាសេនាធិការបច្ចេកទេសវិទ្យាសាស្រ្តរបស់ក្រសួងសុខាភិបាល ដែលមានបេសកកម្មចូលរួមលើកកម្ពស់សុខភាពប្រជាពលរដ្ឋកម្ពុជា តាមរយៈ (១)ការអប់រំ បណ្តុះបណ្តាល និងអភិវឌ្ឍសមត្ថភាពលើជំនាញសុខភាពសាធារណៈ (២)ការពង្រឹង និងពង្រីកសមត្ថភាពមន្ទីរពិសោធន៍វេជ្ជសាស្រ្តទូទាំងប្រទេស និង(៣)ការស្រាវជ្រាវ និងគាំទ្រគោលនយោបាយសុខាភិបាល។ ក្នុងផែនការយុទ្ធសាស្ត្រ៥ឆ្នាំ ២០២៦-២០៣០ វិទ្យាស្ថានជាតិសុខភាពសាធារណៈ មានចក្ខុវិស័យប្រែក្លាយខ្លួនជា៖ គ្រឹះស្ថានឧត្តមសិក្សាដែលឈានមុខក្នុងការអប់រំ និងបណ្តុះបណ្តាលជំនាញសុខភាពសាធារណៈ និងផ្នែកពាក់ព័ន្ធ ប្រកបដោយគុណភាព។ មន្ទីរពិសោធន៍វេជ្ជសាស្រ្តបង្អែកជាតិ ដែលឈានមុខក្នុងការពង្រឹងគុណភាព និងពង្រីកសមត្ថភាពមន្ទីរពិសោធន៍វេជ្ជសាស្រ្តទូទាំងប្រទេស។មជ្ឈមណ្ឌលឈានមុខក្នុងការសិក្សាស្រាវជ្រាវ ផ្នែកសុខភាពសាធារណៈ និងប្រព័ន្ធសុខាភិបាល ប្រកបដោយគុណភាព វិជ្ជាជីវៈ និងក្រមសីលធម៌ខ្ពស់ និងចូលរួមគាំទ្រការរៀបចំគោលនយោបាយសុខាភិបាលជាតិឱ្យស្របទៅនឹងស្ថានភាពក្នុងព្រះរាជាណាចក្រកម្ពុជា។

នាឱកាសនោះឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា បានកោតសរសើរដល់វិទ្យាស្ថានជាតិសុខភាពសាធារណៈ ដែលបានរៀបចំវេទិការដ៍មានសារៈសំខាន់នេះ ដើម្បីគៀងគរការចូលរួមពីភាគីពាក់ពន្ធ័ក្នុងការងារពង្រឹងវិទ្យាស្ថាន ក្នុងការសម្រេចចក្ខុវិស័យរបស់ខ្លួន។ វិទ្យាស្ថានជាតិសុខភាពសាធារណៈ បាន និងកំពុងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងប្រព័ន្ធសុខាភិបាល និងចូលរួមជាមួយរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតនៃសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងការពង្រឹងវិស័យសុខាភិបាល និងវិស័យអប់រំ ដែលវិស័យទាំងពីរនេះ គឺជាមូលដ្ឋានគ្រឹះសម្រាប់ការកសាងប្រទេសកម្ពុជា ឱ្យឈានទៅសម្រេចចក្ខុវិស័យកម្ពុជា ក្លាយជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៥០។

ឯកឧត្តមសាស្ត្រាចារ្យ រដ្ឋមន្រី្តក្រសួងសុខាភិបាល បានលើកទឹកចិត្តដល់ភាគីពាក់ព័ន្ធទាំងអស់ឱ្យបន្តគាំទ្រដល់វិទ្យាស្ថាន និងផ្តល់អនុសាសន៍ដ៏មានតម្លៃដល់ថ្នាក់ដឹកនាំ និងបុគ្គលិកវិទ្យាស្ថានដូចខាងក្រោម៖

១.ក្នុងការងារកិច្ចសហប្រតិបត្តិការជាមួយភាគីពាក់ព័ន្ធ វិទ្យាស្ថានត្រូវប្រកាន់យកភាពជាម្ចាស់ក្នុងការអនុវត្តសកម្មភាព និងត្រូវរិះរកយន្តការដើម្បីធានាឱ្យមាននិរន្តរភាពនៃសកម្មភាពដែលមានផលជះជាវិជ្ជមានដល់ប្រពន្ធ័សុខាភិបាល។

 ២. ថ្នាក់ដឹកនាំ និងបុគ្គលិកវិទ្យាស្ថានត្រូវពង្រឹងសមត្ថភាពខ្លួនជានិច្ច ដើម្បីឆ្ពោះទៅរកឧត្តមភាពលើជំនាញសុខភាពសាធារណៈ មន្ទីរពិសោធន៍វេជ្ជសាស្រ្ត និងការសិក្សាស្រាវជ្រាវលើប្រព័ន្ធសុខាភិបាល ធ្វើយ៉ាងណាឲ្យសមនឹងវិសាលភាពនៃឈ្មោះរបស់ខ្លួន។ 

៣. នៅក្នុងបិរបទនៃសុខាភិបាលឌីជីថល វិទ្យាស្ថានត្រូវពង្រឹងសមត្ថភាពលើជំនាញគ្រប់គ្រងទិន្នន័យ និងប្រើប្រាស់ទិន្នន័យឱ្យអស់លទ្ធភាព ដោយផ្សារភ្ជាប់ជាមួយបច្ចេកវិទ្យាទាន់សម័យ និងនវានុវត្តន៍ ដើម្បីជាប្រយោជន៍ដល់ការលើកកម្ពស់សុខភាពនៅកម្ពុជា។

៤. វិទ្យាស្ថានគួរពង្រីកវិសាលភាពរបស់ខ្លួនសម្រាប់ជួយបណ្តុះបណ្តាល និងពង្រឹងការសិក្សាស្រាវជ្រាវនៅតាមមន្ទីរពេទ្យសម្រាប់ប្រើប្រាស់ក្នុងការកែលម្អគុណភាពសេវា ជាពិសេសបណ្តុះធនធានលើផ្នែកអេពីដេមីសាស្ត្រ និងកម្រិតបណ្ឌិតសុខភាពសាធារណៈ ដែលជាតម្រូវការចាំបាច់របស់ក្រសួងសុខាភិបាល។

៥. វិទ្យាស្ថានត្រូវបន្តពង្រីកកម្មវិធីកែលម្អគុណភាពសេវាមន្ទីរពិសោធន៍របស់ខ្លួន សម្រាប់ប្រើប្រាស់ឱ្យបានទូលំទូលាយក្នុងការងារកែលម្អគុណភាពសេវាមន្ទីរពិសោធន៍នៅទូទាំងប្រទេស។

៦. វិទ្យាស្ថានត្រូវពង្រឹងបណ្តាញមន្ទីរពិសោធន៍សុខភាពសាធារណៈនៅក្នុងប្រទេស ដើម្បីបង្កើនប្រសិទ្ធិភាពនៃការងារតាមដានការរីករាលដាលនៃជំងឺឆ្លង និងគ្រោះអាសន្នសុខភាពសាធារណៈផ្សេងៗឱ្យកាន់តែមានប្រសិទ្ធិភាព និងទាន់ពេលវេលា។

ជាចុងក្រោយឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា បានបញ្ជាក់ថា “ដើមទន់សំខាន់ក្នុងការអភិវឌ្ឍជាតិ គឺផ្តើមចេញពីគំនិត ពេលវេលា និងសុចរិតភាព”។

ក្នុងវេទិការនេះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានបំពាក់គ្រឿងឥស្សរិយយស និងមេដាយការងារដល់ភាគីពាក់ព័ន្ធចំនួន២០រូប ដែលបានចូលរួមយ៉ាងសកម្មក្នុងការជួយអភិវឌ្ឍវិទ្យាស្ថានក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ៕

អត្ថបទ រដ្ឋា


អត្ថបទដែលទាក់ទង

អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1
រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm