នៅថ្ងៃអង្គារនេះ អតីតអគ្គលេខាធិការអង្គការណាតូលោក Jens Stoltenberg បានក្លាយជារដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុថ្មីរបស់ន័រវែស ដែលជាផ្នែកមួយនៃការរុះរើតំណែងគណៈរដ្ឋមន្រ្តី ស្របពេលដែលពួកគេប្រឈមនឹងសក្តានុពលនៃសង្រ្គាមពាណិជ្ជកម្មឆ្លងកាត់អាត្លង់ទិក ។
ការតែងតាំងលោក Stoltenberg ដែលជាឥស្សរជនមានប្រជាប្រិយភាព និងគេគោរពច្រើន អាចនឹងផ្តល់ការលើកកម្ពស់មួយដល់រដ្ឋាភិបាលការងារន័រវែសនៅក្នុងការស្ទង់មតិ មុនការបោះឆ្នោតសភានាខែកញ្ញាខាងមុខ ។
អ្នកនយោបាយជើងចាស់រូបនេះ ធ្លាប់ជានាយករដ្ឋមន្រ្តីន័រវែស អំឡុងឆ្នាំ ២០០០-២០០១ និងឆ្នាំ ២០០៥-២០១៣ ។
លោកបានដឹកនាំសម្ព័ន្ធយោធាលោកខាងលិចអស់រយៈពេល ១ទសវត្សរ៍ រួមទាំងអំឡុងអាណត្តិលើកដំបូងរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump មុនពេលរូបលោកលាលែងពីតំណែងមួយនេះ កាលពីឆ្នាំមុន ។
ការតែងតាំងរបស់លោកនឹងពាំនាំអ្នកចរចា និងអ្នកការទូតដ៏មានបទពិសោធន៍មួយរូបចូលក្នុងគណៈរដ្ឋមន្រ្តីន័រវែស ចំពេលមានភាពតានតឹងពាណិជ្ជកម្មសកល ។
នាយករដ្ឋមន្រ្តីន័រវែសលោក Jonas Gahr Stoere និយាយប្រាប់ក្រុមអ្នកសារព័ត៌មានថា ក្រុមមួយនេះ ត្រៀមខ្លួនរួចរាល់ដឹកនាំន័រវែស ក្នុងពេលវេលាដ៏ចាំបាច់ ៕