មន្ត្រីយោធាកូរ៉េខាងត្បូង៖ លោកជឿថា ច្បាប់អាជ្ញាសឹករបស់លោកប្រធានាធិបតី Yoon «ស្របច្បាប់»

2025/02/05 02:12:37 am        89


មេបញ្ជាការយោធាជាន់ខ្ពស់របស់កូរ៉េខាងត្បូង នៅថ្ងៃអង្គារ (ទី៤ ខែកុម្ភៈ) បាននិយាយថា លោកជឿជាក់ថា ប្រធានាធិបតី លោក Yoon Suk Yeol ធ្វើការសម្រេចចិត្តស្របច្បាប់ នៅពេលលោកប្រកាសច្បាប់អាជ្ញាសឹក ប៉ុន្តែបានបដិសេធមិននិយាយថា តើមេដឹកនាំដែលត្រូវបានចោទប្រកាន់ទម្លាក់តំណែងរូបនេះ បានផ្តល់បទបញ្ជាឲ្យ «យក» សមាជិកសភាចេញពីរដ្ឋសភាដែរ ឬទេ។

ឧត្តមសេនីយ៍ឯក លោក Lee Jin-woo បានផ្តល់សក្ខីកម្មនៅឯការកាត់ក្តីរបស់តុលាការធម្មនុញ្ញ ដែលពិនិត្យមើលការចោទទម្លាក់តំណែងរបស់សភាលើលោក Yoon ដែលត្រូវបានចោទប្រកាន់ពីបទរៀបចំឲ្យមានកុបកម្ម ដោយការចេញក្រឹត្យច្បាប់អាជ្ញាសឹករយៈពេលខ្លីរបស់លោក កាលពីថ្ងៃទី៣ ខែធ្នូឆ្នាំមុន។

លោក Yoon ជាថ្មីម្តងទៀត បាននិយាយសម្រាលដល់ការប្រកាសច្បាប់អាជ្ញាសឹករបស់លោក ដែលបានធ្វើឲ្យប្រទេសភ្ញាក់ផ្អើល ខណៈដែលវិធានការនេះបានរុញឲ្យមហាអំណាចឧស្សាហកម្ម និងជាប្រទេសគំរូដ៏មានឥទ្ធិពលនៃការប្រកាន់ខ្ជាប់លទ្ធិប្រជាធិបតេយ្យ ធា្លក់ទៅក្នុងវិបត្តិរដ្ឋធម្មនុញ្ញ ដែលក៏បានឃើញនាយករដ្ឋមន្ត្រីរងចោទប្រកាន់ទម្លាក់តំណែងផងដែរ។

យ៉ាងណាក្ដី អំឡុងពេលផ្ដល់សក្ខីកម្ម លោក Lee បានប្រាប់តុលាការថា៖ «ខ្ញុំនៅតែជឿថា វាស្របច្បាប់ ហើយនៅពេលប្រាប់ទៅសភា ខ្ញុំបានចាត់ទុកវាជាក្រឹត្យមួយ។ វាមិនមានសូម្បីតែឱកាសគិតថា តើវាខុសច្បាប់ ឬមិនស្របតាមរដ្ឋធម្មនុញ្ញនោះឡើយ នៅពេលដែលអគ្គមេបញ្ជាការ ដែលតំណាងឲ្យប្រជាពលរដ្ឋ និងដែលខ្ញុំដឹងថា ជាអ្នកជំនាញផ្នែកច្បាប់ ក្នុងនាមជាអតីតរដ្ឋអាជ្ញាជាន់ខ្ពស់ម្នាក់ បាននិយាយទៅកាន់ប្រទេស និងទៅកាន់ពិភពលោក»។

គួរបញ្ជាក់ថា តុលាការធម្មនុញ្ញកំពុងពិនិត្យមើលការចោទប្រកាន់ទម្លាក់តំណែងរបស់សភា ចំពោះលោក Yoon កាលពីថ្ងៃទី១៤ ខែធ្នូ ហើយនឹងសម្រេចថា តើត្រូវដកតំណែងលោកជាអចិន្ត្រៃយ៍ ឬប្រគល់ឲ្យលោកវិញ។ ប្រសិនបើរូបលោកត្រូវបានបញ្ចប់តំណែង ការបោះឆ្នោតប្រធានាធិបតីថ្មី ត្រូវតែធ្វើឡើងក្នុងរង្វង់ ៣ខែ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        202
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        189
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        189

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm