អភិបាលតំបន់ នៅថ្ងៃអង្គារ (ទី៤ ខែកុម្ភៈ) នេះ បាននិយាយថា ការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ីបានបំផ្លាញប្លុកផ្ទះល្វែង និងអគាររដ្ឋបាល ដោយបានបណ្ដាលឲ្យមនុស្ស ៤នាក់ ស្លាប់ និងយ៉ាងហោចណាស់ ២០នាក់ រងរបួស នៅឯទីក្រុង Izium ក្នុងតំបន់ Kharkiv នៅភាគឦសានប្រទេសអ៊ុយក្រែន។
ដោយដកស្រង់ព័ត៌មានបឋម អភិបាលតំបន់ លោក Oleh Syniehubov បានឲ្យដឹងនៅលើកម្មវិធីផ្ញើសារ Telegram ថា កងកម្លាំងរុស្ស៊ី បានវាយប្រហារសង្កាត់កណ្តាលទីក្រុង ដោយប្រើប្រាស់មសីស៊ីលបាលីស្ទិក។
លោកបានបន្ថែមថា ក្រុមអ្នកជួយសង្គ្រោះ កំពុងធ្វើការនៅទីតាំងនោះ ហើយយ៉ាងហោចណាស់មនុស្សម្នាក់ បានជាប់នៅក្រោមប្រាក់គំនរបាក់បែក។
យោងតាមលោក Syniehubov ដដែល បានឲ្យដឹងទៀតថា ប្លុកលំនៅឋានកម្ពស់ ៥ជាន់ ត្រូវបានរងការខូចខាត ហើយអគាររដ្ឋបាលជាច្រើនខ្នង ត្រូវបានបំផ្លាញដោយផ្នែកៗ ដោយសារតែការវាយប្រហារនេះ។
ហើយតំបន់ Kharkiv ដែលមានព្រំប្រទល់ជាប់រុស្ស៊ី តែងតែទទួលរងការវាយប្រហារតាមអាកាសរបស់រុស្ស៊ី៕