ចិនប្រកាសចាត់វិធានការលើ Google និងក្រុមហ៊ុនអាមេរិកផ្សេងទៀត ខណៈភាពតានតឹងពាណិជ្ជកម្មឡើងកម្ដៅខ្លាំងទៅៗ

2025/02/05 02:44:04 am        85


ប្រទេសចិន នៅថ្ងៃអង្គារ (ទី៤ ខែកុម្ភៈ) នេះ បានប្រកាសនូវវិធានការដ៏ធំទូលាយដែលផ្តោតលើអាជីវកម្មរបស់អាមេរិក ក្នុងនោះរួមទាំងក្រុមហ៊ុនបច្ចេកវិទ្យា Google ក្រុមហ៊ុនផលិតឧបករណ៍កសិកម្ម និងម្ចាស់យីហោម៉ូដ Calvin Klein ដោយចំណាត់ការនេះកើតមានឡើងប៉ុន្មាននាទីបន្ទាប់ពីការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិកលើទំនិញចិន ចូលជាធរមាន។

គួរបញ្ជាក់ថា ទីក្រុងប៉េកាំងក៏បានដំឡើងពន្ធផងដែរលើផលិតផលអាមេរិកជាច្រើន ដូចជាធ្យូងថ្ម ប្រេង និងរថយន្តមួយចំនួន ជាការឆ្លើយតបយ៉ាងឆាប់រហ័ស ចំពោះការយកពន្ធថ្មីលើទំនិញចិនដែលដាក់ដោយប្រធានាធិបតីអាមេរិក លោក Donald Trump ដោយនេះបាននាំឲ្យភាពតានតឹងផ្នែកពាណិជ្ជកម្មឡើងកម្ដៅខ្លាំងទៅៗ រវាងប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំង២ របស់ពិភពលោក។

រដ្ឋបាលរដ្ឋរបស់ប្រទេសចិនទទួលបន្ទុកបទប្បញ្ញត្តិទីផ្សារ បានឲ្យដឹងថា Google ត្រូវបានសង្ស័យថា បានបំពានច្បាប់ប្រឆាំងភាពផ្តាច់មុខរបស់ប្រទេស ហើយការស៊ើបអង្កេតមួយត្រូវបានផ្តួចផ្តើមឡើងស្របតាមច្បាប់។

ដោយឡែក ក្រសួងពាណិជ្ជកម្មចិន បានប្រាប់ថា PVH Corp ជាក្រុមហ៊ុនកាន់កាប់ម៉ាកល្បីៗ ដែលរួមមាន Calvin Klein និង Tommy Hilfiger និងក្រុមហ៊ុនជីវបច្ចេកវិទ្យាអាមេរិក Illumina ត្រូវបានដាក់ទៅក្នុងបញ្ជី «អង្គភាពមិនគួរឲ្យទុកចិត្ត» របស់ខ្លួន។

ក្រសួងបានបន្ថែមថា ក្រុមហ៊ុនទាំង២ បានអនុវត្តនូវអ្វីដែលគេហៅថា «វិធានការរើសអើងប្រឆាំងនឹងសហគ្រាសចិន» និង «ធ្វើឲ្យប៉ះពាសល់» សិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ក្រុមហ៊ុនចិន។

ក្រុមហ៊ុនដែលត្រូវបានបញ្ចូលទៅក្នុងបញ្ជីខ្មៅ អាចប្រឈមនឹងការផាកពិន័យ និងការដាក់ទណ្ឌកម្មយ៉ាងទូលំទូលាយផ្សេងទៀត ក្នុងនោះរួមទាំងការបង្កកពាណិជ្ជកម្ម និងការដកហូតប័ណ្ណការងារ សម្រាប់បុគ្គលិកបរទេស។ ពាក់ព័ន្ធនឹងករណីនេះ ទាំង Google, PVH និង Illumina មិនបានឆ្លើយតបភ្លាមៗនោះឡើយ ចំពោះសំណើសុំការអត្ថាធិប្បាយ នៅក្រៅម៉ោងធ្វើការធម្មតារបស់សហរដ្ឋអាមេរិក៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        126
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        119
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        118

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm