ភ្នំពេញ៖ លោក យន់ ណារ៉ុង ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាឧទ្ធរណ៍ បានសម្រេចកាត់តម្រឹម ឱ្យលោក រ៉ុង ឈុន ជាប់ពន្ធនាគារ ១ឆ្នាំ ៣ខែ និង ១១ថ្ងៃ ដែលមានន័យថា លោកនឹងត្រូវដោះលែង នាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ។
លោករ៉ុង ឈុន និងបក្ខពួកមួយចំនួននឹត្រូវដោះលែងនៅថ្ងៃទី១២ ខែវិច្ឆិកា នេះ បន្ទាប់ពីអនុវត្តទោសក្នុងពន្ធនាគារជាង ១ឆ្នាំ។
មេធាវី សំ សុគង់ បានបញ្ជាក់នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកានេះថា «បើនិយាយពីកំណត់ថ្ងៃដោះលែង គឺត្រូវនឹងថ្ងៃនេះ។ អីចឹងមានតែដោះពេលល្ងាច តាមពិតត្រូវថ្ងៃស្អែក តែស្អែក ថ្ងៃសៅរ៍ អីចឹង គេមានតែដោះលែង ថ្ងៃនេះហើយ។ ព្រោះគេឃុំគាត់នៅថ្ងៃទី១ ខែ៨ ឆ្នាំ២០២០ គិតមកដល់ថ្ងៃនេះ វា ១ឆ្នាំ ៣ខែ ១១ថ្ងៃ គត់តែម្ដង»៕ អត្ថបទ៖ វង្ស សុភាព
សូមចុច Join Channel Telegram BTV News ដើម្បីទទួលព័ត៌មានថ្មីៗ
