ក្រុមហ៊ុនប្រេងស៊ែរប៊ី NIS ដែលភាគហ៊ុនភាគច្រើនគ្រប់គ្រងដោយក្រុមហ៊ុនរុស្ស៊ី Gazprom Neft SIBN.MM និង Gazprom GAZP.MM បានដាក់សំណើជាផ្លូវការដល់ក្រសួងរតនាគារសហរដ្ឋអាមេរិក សុំឲ្យលើកលែងទណ្ឌកម្មរយៈពេល ៩០ថ្ងៃ ។ នេះបើយោងតាមការអះអាងរបស់ក្រសួងថាមពលស៊ែរប៊ី បានឲ្យដឹងនៅថ្ងៃអង្គារនេះ ។
ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា សំណើរបស់ក្រុមហ៊ុន NIS ទទួលបានការគាំទ្រពីពលរដ្ឋ និងរដ្ឋាភិបាលស៊ែរប៊ី ។
ពួកគេ បាននិយាយផងដែរថា សំណើរបស់ក្រុមហ៊ុន NIS ពាក់ព័ន្ធនឹងការទទួលបានអាជ្ញាបណ្ណដែលនឹងអនុញ្ញាតឲ្យពួកគេបន្តប្រតិបត្តិការ ខណៈដំណោះស្រាយជុំវិញរចនាសម្ព័ន្ធជាម្ចាស់ និងការគ្រប់គ្រងត្រូវបានស្វះស្វែងរក ។
ក្រុមហ៊ុនរុស្ស៊ី Gazprom Neft SIBN.MM និង Gazprom GAZP.MMមាននូវភាគហ៊ុន ៥០ភាគរយ និង ៦,១៥ភាគរយនៅក្នុងក្រុមហ៊ុនមួយនេះ ដែលប្រតិបត្តិការចម្រាញ់ប្រេងតែមួយគត់នៅប្រទេសស៊ែរប៊ី ។
ដោយឡែក រដ្ឋាភិបាលស៊ែរប៊ីមានភាគហ៊ុនត្រឹមតែ ២៩,៨៧ប៉ុណ្ណោះ ក្នុងនោះម្ចាស់ភាគហ៊ុនតូចៗផ្សេងទៀត គ្រប់គ្រងភាគហ៊ុនដែលនៅសេសស