ស្រ្តីទី ២ ត្រូវបានបញ្ជាក់ថាស្លាប់នៅក្នុងទឹកជំនន់ដែលបានបំផ្លិចបំផ្លាញតំបន់សហគមន៍ជាច្រើននៅ ភាគខាងជើងប្រទេសអូស្រ្តាលី ។
នគរបាលនិយាយថា សាកសពស្រ្តីវ័យ ៨២ឆ្នាំម្នាក់ ត្រូវបានរកឃើញនៅក្នុងចម្ការអំពៅ ស្ថិតក្នុងរដ្ឋ Queensland នាថ្ងៃអង្គារនេះ រយៈពេល ២ថ្ងៃ ក្រោយស្រ្តីវ័យ ៦៣ឆ្នាំម្នាក់ បានស្លាប់ពេលដែលទូកគាត់ជិះ បានក្រឡប់លិច អំឡុងពេលប៉ុនប៉ងជួយសង្រ្គោះ ។
តំបន់ភាគខាងជើងប្រទេសអូស្រ្តាលី រងការជន់លិចចាប់តាំងពីថ្ងៃសៅរ៍ចុងសប្តាហ៍រហូតមក ក្នុងនោះតំបន់ភាគខាងជើងរដ្ឋ Queensland មើលឃើញភ្លៀងធ្លាក់កម្ពស់ជិត ២ម៉ែត្រ ។
នៅថ្ងៃអង្គារនេះ ស្ថានភាពទឹកជំនន់ចាប់ផ្តើមធូរស្រាលទៅវិញ បើទោះបីជាអភិបាលរដ្ឋ Queensland លោក David Crisafulli ព្រមានថា វានៅតែជាស្ថានភាពគ្រោះមហន្តរាយដដែល ក្នុងការជួយដោះស្រាយប្រជាពលរដ្ឋ ៕