លោក Trump៖ សហរដ្ឋអាមេរិកនឹងកាន់កាប់ហើយអភិវឌ្ឍដែនដីហ្កាហ្សា អំឡុងជំនួបជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល

2025/02/05 03:18:54 pm        135

លោកប្រធានាធិបតី Donald Trump កាលពីល្ងាចថ្ងៃអង្គារទី០៤កុម្ភៈសប្ដាហ៍នេះបាននិយាយថាសហរដ្ឋអាមេរិកនឹងកាន់កាប់តំបន់ហ្កាហ្សាស្ទ្រីបហើយយើងនឹងគ្រប់គ្រងដែនដីមួយនេះដោយខ្លួនឯង ។

លោក Trump បាននិយាយថាប្រជាជនប៉ាឡេស្ទីនទាំងអស់ដែលកំពុងរស់នៅក្នុងតំបន់ហ្កាហ្សា ជិត ២លាននាក់ គួរតែចាកចេញពីទឹកដីនេះ ហើយត្រូវដាក់នៅប្រទេសផ្សេងទៀតនៅមជ្ឈិមបូព៌ា ក្នុងចំណោមប្រទេសទាំងនោះ មានដូចជា ហ្ស៊កដានី និងអេហ្ស៊ីប។

លោកបាននិយាយថា បន្ទាប់មកសហរដ្ឋអាមេរិកអាចអភិវឌ្ឍតំបន់ហ្កាហ្សាឡើងវិញ ក្រោយត្រូវបានបំផ្លិចបំផ្លាញក្នុងអំឡុងពេលសង្គ្រាមជាមួយអ៊ីស្រាអែល។

លោក Trump បាននិយាយនៅឯសេតវិមានក្នុងអំឡុងពេលសន្និសីទសារព័ត៌មានរួមគ្នាជាមួយនាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Benjamin Netanyahu ថាដែនដីហ្កាហ្សា ប្រៀបបានឋាននរក ។ ក្រោយមកលោកបានលើកឡើងថាតំបន់ហ្កាហ្សា អាចជាតំបន់ឆ្នេរសមុទ្ររបស់មជ្ឈិមបូព៌ា។

លោក Netanyahu ពេលសួរអំពីការកាន់កាប់តំបន់ហ្កាហ្សាដូចការលើកឡើងរបស់លោកTrump បាននិយាយថា លោកគិតថានោះជាអ្វីដែលអាចផ្លាស់ប្តូរប្រវត្តិសាស្ត្រ។លោកបានបន្ថែមថា ហើយលោកគិតថាវាពិតជាមានតម្លៃក្នុងការស្វែងរកច្រកមួយនេះ។ការលើកឡើងរបស់លោក Trump ដែលថាសហរដ្ឋអាមេរិកគួរតែចូលកាន់កាប់តំបន់ហ្កាហ្សា គឺជាគំនិតថ្មីមួយសម្រាប់រូបលោក។

រដ្ឋមន្ត្រីការបរទេសអារ៉ាប់ចំនួន ៥រូប និងមន្ត្រីជាន់ខ្ពស់ប៉ាឡេស្ទីនម្នាក់ បានផ្ញើលិខិតរួមមួយទៅកាន់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio ប្រឆាំងនឹងផែនការផ្លាស់ប្តូរប្រជាជនប៉ាឡេស្ទីនចេញពីតំបន់ហ្កាហ្សា ដូចដែលបានស្នើឡើងដោយលោកប្រធានាធិបតី Donald Trump កាលពីចុងខែមករា៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        129
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        122
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        121

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm