លោកប្រធានាធិបតី Donald Trump បានព្រមានកាលពីថ្ងៃអង្គារ ទី៤ កុម្ភៈ សប្ដាហ៍នេះថា អំពីអំពើហិង្សាបន្ថែមទៀត ប្រសិនបើកិច្ចព្រមព្រៀងចំណាប់ខ្មាំងរវាងក្រុមហាម៉ាស និងអ៊ីស្រាអែល បរាជ័យ ក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu នៅសេតវិមាន។

លោក Trump បាននិយាយថា សហរដ្ឋអាមេរិកនឹងកាន់កាប់តំបន់ហ្កាហ្សាស្ទ្រីប បន្ទាប់ពីជនជាតិប៉ាឡេស្ទីនត្រូវបានតាំងទីលំនៅថ្មីនៅកន្លែងផ្សេង ហើយអភិវឌ្ឍន៍តំបន់នេះឱ្យមានលក្ខណៈសេដ្ឋកិច្ច ជាវិធានការមួយ ដែលនឹងធ្វើឱ្យប៉ះពាល់គោលនយោបាយជាច្រើនទសវត្សរ៍របស់សហរដ្ឋអាមេរិកចំពោះជម្លោះអ៊ីស្រាអែល និងប៉ាឡេស្ទីន។
