Bata បន្ដ​នៅ​បឹងកេត ឬ​អត់ អាស្រ័យ​លើ​ប្រធាន​ក្លិប​

2021/04/27 09:59:58 am        77

​បាល់ទាត់៖ បន្ទាប់ពី​ក្លាយ​ជា​វីរបុរស​របស់​ក្លិប​បឹងកេត ក្នុង​ការ​ស៊ុត​គ្រាប់​បាល់​សម្រេច​ជោគវាសនា ​លើក​ពាន​លី​គ​កំពូល​កម្ពុជា​ឆ្នាំ​២០២០ កាលពី​ថ្មីៗ ខ្សែប្រយុទ្ធ Dzarma Bata បាន​បង្ហើប​ថា ខ្លួន​នឹង​បន្ដ​រួមរស់​ជាមួយ​ក្រុម​នាគ​ខៀវ​នេះ​បន្ដ​ទៀត ប្រសិនបើ​ប្រធាន​ក្លិប​ចង់​ឲ្យ​រូបគេ​នៅ​បន្ដ។


​កីឡាករ​នី​ហ្សេ​រី​យ៉ា​រូប​នេះបាន​សម្ដែង​នូវ​ការ​សប្បាយ​ចិត្ត ក្រោយ​បាន​ជួយ​បឹងកេត​គ្រង​ជើងឯក​លី​គ​កំពូល​កម្ពុជា​ជា​លើក​ទី​២ បើ​គិត​ចាប់ពី​ឆ្នាំ​២០១៦។ Bata បន្ដ​ថា ទោះ​បាន​លេង​ត្រឹម​ពាក់កណ្ដាល​រដូវ​កាល តែ​ខ្លួន​ពិតជា​ពេញចិត្ត ហើយ​បើ​មានឱកាស​ខ្លួន​ក៏​នឹង​នៅ​ជួយ​ក្រុម​បន្ដទៀត​ដែរ។​ គួរ​បញ្ជាក់​ថា Dzarma Bata គឺជា​កីឡាករ​មាន​បទពិសោធន៍​ជោគ​ជាំ​ម្នាក់ ​ក្នុង​ក្រប​ខណ្ឌ​លី​គ​កំពូល​កម្ពុជាដោយ​ធ្លាប់​លេង​ឲ្យ​ក្លិប​ជាច្រើន រួមមាន​ព្រះខ័ន​រាជ​ស្វាយរៀង, អាស៊ី​អឺរ៉ុប, កង​យោធពល​ខេមរភូមិន្ទ, ភ្នំពេញ​ក្រោ​ន និង​អង្គ​រថា​យ​ហ្គឺ​រ។


ពិសេស​គេ​ធ្លាប់​បាន​ជួយ​ក្រុម​បឹងកេត​ លើក​ពាន​លី​គ​កំពូល​កម្ពុជា​កាលពី​ឆ្នាំ​២០១៦ ម្ដង​រួច​មក​ហើយ មុន​ត្រូវ​បាន​ក្រុម​នាគ​ខៀវ​នេះ​ខ្ចី​ជើង​ពី​ក្លិប​អង្គ​រថា​យ​ហ្គឺ​រ មក​ជួយ​ក្រុម​ជាថ្មី​នៅ​ពាក់កណ្ដាល​រដូវ​កាល​ឆ្នាំ​២០២០ រហូត​រួមចំណែក​ជួយ​ក្រុម​លើក​ពាន​ម្ដង​ទៀត ដោយ​រក្សា​កំណត់ត្រា​មិន​ស្គាល់​ចាញ់​ម្ដង​ឡើយ៕


​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        72
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        300
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        373

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm