លោក Trump ព្រមានថា មិនត្រូវឲ្យកិច្ចព្រមព្រៀងចំណាប់ខ្មាំងរវាងហាម៉ាស-អ៊ីស្រាអែល បរាជ័យឡើយ

2025/02/05 09:55:20 am        47

លោកប្រធានាធិបតី Donald Trump បានព្រមានកាលពីថ្ងៃអង្គារ ទី៤ កុម្ភៈ សប្ដាហ៍នេះថានឹងផ្ទុះអំពើហិង្សាបន្ថែមទៀត ប្រសិនបើកិច្ចព្រមព្រៀងចំណាប់ខ្មាំងរវាងក្រុមហាម៉ាស និងអ៊ីស្រាអែល បរាជ័យ ក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu នៅសេតវិមាន។

ការិយាល័យរបស់លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu បាននិយាយកាលពីថ្ងៃអង្គារសប្ដាហ៍នេះ ថា ប្រទេសអ៊ីស្រាអែលកំពុងរៀបចំបញ្ជូនគណៈប្រតិភូជាន់ខ្ពស់ទៅកាន់រដ្ឋធានី Doha ប្រទេសកាតា ដើម្បីពិភាក្សាអំពីការបន្តអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ហ្កាហ្សា។

ក្រោមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងដំបូងដែលបានឈានដល់បទឈប់បាញ់រយៈពេល ៤២ ថ្ងៃ និងការដោះដូរចំណាប់ខ្មាំងជាថ្នូរអ្នកទោសប៉ាឡេស្ទីន ការពិភាក្សាលើដំណាក់កាលទីពីរដែលត្រួសត្រាយផ្លូវឆ្ពោះទៅរកការបញ្ចប់សង្គ្រាមដែលអាចធ្វើទៅបាន បានចាប់ផ្តើមកាលពីថ្ងៃអង្គារទី៤កុម្ភៈសប្ដាហ៍នេះ។

សេចក្តីប្រកាសនេះបានកើតមានឡើងក្រោយសំណើដ៏គួរឱ្យភ្ញាក់ផ្អើលរបស់លោក Trump កាលពីថ្ងៃអង្គារសប្ដាហ៍នេះដែរ សម្រាប់ការតាំងទីលំនៅអចិន្ត្រៃយ៍របស់ជនជាតិប៉ាឡេស្ទីនចេញពីតំបន់ហ្កាហ្សាទៅកាន់ប្រទេសជិតខាង ដោយហៅតំបន់ឡោមព័ទ្ធ ជាដែលបទឈប់បាញ់ដំបូងដ៏ផុយស្រួយកំពុងចូលជាធរមាន ថាជាទីតាំងត្រូវកម្ទេចចោល។

លោកTrump បាននិយាយថា សហរដ្ឋអាមេរិកនឹងកាន់កាប់តំបន់ហ្កាហ្សាស្ទ្រីប បន្ទាប់ពីជនជាតិប៉ាឡេស្ទីនត្រូវបានតាំងទីលំនៅថ្មីនៅកន្លែងផ្សេង ហើយអភិវឌ្ឍតំបន់នេះឱ្យមានលក្ខណៈសេដ្ឋកិច្ច ជាវិធានការមួយ ដែលនឹងធ្វើឱ្យប៉ះពាល់គោលនយោបាយជាច្រើនទសវត្សរ៍របស់សហរដ្ឋអាមេរិកចំពោះជម្លោះអ៊ីស្រាអែល និងប៉ាឡេស្ទីន៕

អត្ថបទដែលទាក់ទង

ផែនការគ្រប់គ្រងដែនដីហ្កាហ្សា របស់លោក Trump ទាក់ទាញការរិះគន់យ៉ាងខ្លាំង
2025/02/05 01:09:44 pm        1
ប្រជាជនកូឡុំប៊ី ថ្លឹងថ្លែងពីការវិលត្រឡប់ទៅលំនៅឋានវិញ ក្រោយអំពើហិង្សារបស់ក្រុមឧទ្ទាម
2025/02/05 12:47:35 pm        1
អ៊ុយក្រែន រាយការណ៍ពីទំនាក់ទំនងកម្រិតខ្ពស់ ជាមួយជំនួយការនៃរដ្ឋបាល លោក Trump
2025/02/05 12:36:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​CDC អនុម័តគម្រោងវិនិយោគចំនួន ៦៨ គម្រោង មានទុនប្រមាណ ៧៤៨ លានដុល្លារអាមេរិក

2025/02/05 01:35:54 pm
​អ្នកជំនាញជួបជជែកគ្នាដើម្បីជំរុញការអភិវឌ្ឍវិស័យជលផលដោយចីរភាពនៅតំបន់អាស៊ាន
2025/02/05 01:11:13 pm
​ផែនការគ្រប់គ្រងដែនដីហ្កាហ្សា របស់លោក Trump ទាក់ទាញការរិះគន់យ៉ាងខ្លាំង
2025/02/05 01:09:44 pm
​លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា៖ «ក្នុងឆ្នាំ២០២៤ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម្រេចការងារបានជាង ៩០%នៃសកម្មភាពទូទៅ»
2025/02/05 12:55:39 pm
​ប្រជាជនកូឡុំប៊ី ថ្លឹងថ្លែងពីការវិលត្រឡប់ទៅលំនៅឋានវិញ ក្រោយអំពើហិង្សារបស់ក្រុមឧទ្ទាម
2025/02/05 12:47:35 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/02/03 11:18:55 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/01/20 07:22:03 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/01/26 06:43:05 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/02/04 01:10:17 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/01/27 06:10:54 am

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am