គណៈកម្មាធិការជាតិនៃសមាគមច្បាប់អាស៊ានកម្ពុជា ធ្វើម្ចាស់ផ្ទះនៃកិច្ចប្រជុំក្រុមប្រឹក្សា​ភិបាល​លើកទី​៤២

2021/11/12 09:27:43 pm        453

ភ្នំពេញ ៖ គណៈកម្មាធិការជាតិនៃសមាគមច្បាប់អាស៊ានកម្ពុជា ដោយទទួលបានការឯកភាពពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ បានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី៤២ នៃសមាគមច្បាប់អាស៊ាន តាមកម្មវិធី ZOOM។

កិច្ចប្រជុំនេះ បានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈកម្មាធិការជាតិ​នៃសមាគមច្បាប់អាស៊ានកម្ពុជា អមដោយអនុប្រធានអចិន្រ្តៃយ៍ ​និងសមាជិក សមាជិកា​នៃគណៈកម្មាធិការជាតិ​នៃ​សមាគម​ច្បាប់អាស៊ានកម្ពុជា ​ប្រធានលេខាធិការដ្ឋានអចិន្រ្តៃយ៍ ព្រមទាំង​សមាជិក ​សមាជិកានៃលេខាធិការដ្ឋានអចិន្រ្តៃយ៍ទាំងអស់។

ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈកម្មាធិការជាតិនៃសមាគមច្បាប់អាស៊ានកម្ពុជា បាន​លើក​ឡើងថា ដោយសារតែការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ​ជាលក្ខណៈសកល កម្ពុជាបានក្លាយ​ជា​ប្រទេសដំបូងគេក្នុងប្រវត្តិសាស្រ្តនៃសមាគមច្បាប់អាស៊ានក្នុងការរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៃសមាគមច្បាប់អាស៊ាន តាមកម្មវិធី ZOOM ដែលកន្លងមកតែងតែប្រារព្ធធ្វើឡើងតាមវេន​នៃប្រទេសនីមួយៗដោយផ្ទាល់។

កិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី៤២ នៃសមាគមច្បាប់អាស៊ាន បានពិនិត្យ និងសម្រេចលើ​កិច្ច​ការងារ ផ្ទៃក្នុងសមាគមមួយចំនួនពាក់ព័ន្ធសកម្មភាពការងាររបស់សមាគមក្នុងឆ្នាំ២០២០ និង​ឆ្នាំ២០២១ ព្រមទាំងលើកទិសដៅការងារបន្តសម្រាប់អនុវត្តក្នុងឆ្នាំ២០២២ ដែលក្នុងនោះក៏មានការ​ត្រៀមខ្លួន​របស់សមាគមច្បាប់អាស៊ានចូលរួមក្នុងយន្តការនានា​ នៃកិច្ចប្រជុំអាស៊ាន​ក្នុង​ឋានៈជាសមាគម​ឯករាជ្យផងដែរ។

ក្នុងនាមជាម្ចាស់ផ្ទះ រៀបចំ ឯកឧត្តមលី ច័ន្ទតុលា ប្រធានគណៈកម្មាធិការជាតិនៃសមាគមច្បាប់​អាស៊ាន​កម្ពុជា បានគូសបញ្ជាក់ថា ​រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បាននិង​កំពុង​បំពេញ​ការងារយ៉ាង សកម្ម ក្នុងកំណែទម្រង់ច្បាប់ ​ដើម្បីបន្តធានាឱ្យមានកំណើនសេដ្ឋកិច្ច ការវិនិយាគ​ក្នុងស្រុក ​ការលើកកម្ពស់និងការការពារសិទ្ធិមនុស្ស ​ការការពារបរិស្ថាន ការពង្រឹងយន្តការ​ដោះស្រាយ​ជម្លោះក្រៅប្រព័ន្ធ និងការដោះស្រាយវិវាទដីធ្លីប្រកបដោយប្រសិទ្ធភាព​ ជាពិសេស ពង្រឹង​នូវប្រតិបត្តិការជំនួញដោយធ្វើយ៉ាងណា ​ធ្វើឱ្យមានសុខដុមនីយកម្មនៃច្បាប់នៅក្នុងតំបន់ និងលើឆាកអន្តរជាតិ។

ឯកឧត្តម លី ច័ន្ទតុលា បានជម្រាបដល់អង្គពិធីអំពីការត្រៀមខ្លួនរួចជាស្រេច​របស់កម្ពុជា​ក្នុងការ​ធ្វើជាប្រធានអាស៊ាន ឆ្នាំ២០២២ ​និងធ្វើជាម្ចាស់ផ្ទះនៃវេទិកាទេសចរណ៍អាស៊ាន ​នៅថ្ងៃទី១៦ ដល់ថ្ងៃទី២២ ខែមករា ឆ្នាំ២០២២ ខាងមុខនេះ ​ហើយ​ឯកឧត្តមបានប្រកាសអញ្ជើញថ្នាក់ដឹកនាំ និងសមាជិកនៃសមាគមច្បាប់អាស៊ានទាំងអស់ចូលរួម​ និងមកទេសចរនៅកម្ពុជា ក្នុងនាម​ជាមហាគ្រួសារនៃសមាគមច្បាប់អាស៊ាន។

គូសបញ្ជាក់ថា សមាគមច្បាប់ អាស៊ាន ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៧៩ ​នៅទីក្រុងហ្សាកាតា ប្រទេស ឥណ្ឌូនេស៊ី ក្នុងគោលបំណងលើកកម្ពស់ទំនាក់ទំនងនិង កិច្ចសហប្រតិបត្តិការក្នុងវិស័យ​ច្បាប់នៃបណ្តាប្រទេសអាស៊ាន។

ប្រទេសអាស៊ានចំនួន ០៩ បានក្លាយជាសមាជិកនៃសមាគមច្បាប់អាស៊ាននេះ ​ហើយកម្ពុជា បាន​ក្លាយជាសមាជិកក្នុងឆ្នាំ២០១៧ តាមរយៈអនុក្រឹត្យលេខ១២៤ អនក្រ.បក ចុះថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៧ ដែលសម្តេចតេជោ នាយករដ្ឋ មន្ត្រីបានកំណត់ឈ្មោះថា គណៈកម្មាធិការជាតិ​នៃ​សមាគមច្បាប់​អាស៊ានកម្ពុជា​ ដែលមានប្រធានគណៈមេធាវីជាប្រធាន។

កិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៃសមាគមច្បាប់អាស៊ាន ប្រព្រឹត្តិធ្វើឡើងជារៀងរាល់ឆ្នាំតាមវេន។ ស្មារតីកិច្ចប្រជុំលើកទី៤១ នៃក្រុមប្រឹក្សាភិបាល សមាគមច្បាប់អាស៊ាន នៅភូកេតប្រទេសថៃ បានសម្រេចជ្រើសយកកម្ពុជាតាមវេនដែលនឹងត្រូវទទួលជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំលើកទី៤២ នៃក្រុមប្រឹក្សាភិបាល សមាគមច្បាប់អាស៊ាននៅក្នុងឆ្នាំ២០២០ ប៉ុន្តែដោយសារក្នុងឆ្នាំ២០២០ មាន​ការឆ្លងរាលដាលខ្លាំងនៃជំម្ងឺកូវីដ-១៩​ ជាលក្ខណៈសកល​ធ្វើឱ្យសមាគមច្បាប់អាស៊ាន សម្រេច​ពន្យារកិច្ចប្រជុំនេះមកឆ្នាំ២០២១ វិញ ​ដោយធ្វើតាមកម្មវិធី ZOOM៕


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm