លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា៖ «ក្នុងឆ្នាំ២០២៤ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម្រេចការងារបានជាង ៩០%នៃសកម្មភាពទូទៅ»

2025/02/05 07:55:39 pm        125

លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានអៈអាងថា លទ្ធផលសម្រេចបានក្នុងឆ្នាំ២០២៤ ត្រូវបានវាយតម្លៃរហូតដល់ជាង៩០%នៃសកម្មភាពទូទៅរបស់ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។

ការថ្លែងរបស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ យ៉ាងដូច្នេះក្នុងឱកាសនៃពិធីបើកសន្និបាតបូកសរុបការងារវប្បធម៌ និងវិចិត្រសិល្បៈឆ្នាំ២០២៤ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៥” រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៥-៦ ខែកុម្ភះ ឆ្នាំ២០២៥ នាសាលសន្និសីទចតុម្មុខ។

លោកជំទាវបណ្ឌិតសភាចារ្យ រដ្ឋមន្រី្ត បន្តថា លទ្ធផលទាំងអស់នេះ ក៏មានចំណែកដ៏សំខាន់ផងដែរ ពីការចូលរួមគាំទ្រ សហការ សម្របសម្រួលរបស់ក្រសួង ស្ថាប័នរដ្ឋ វិស័យឯកជន ប្រទេសជាដៃគូ អង្គការជាតិ-អន្តរជាតិ ក៏ដូចជា លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត សិល្បករ សិល្បការិនីក្នុងនិងក្រៅប្រព័ន្ធ និងប្រជាជនគ្រប់មជ្ឈដ្ឋាន ដែលសុទ្ធតែជាតួអង្គដ៏ចាំបាច់ក្នុងការពង្រឹង និងជំរុញវិស័យវប្បធម៌និងវិចិត្រសិល្បៈ ឱ្យស្ថិតនៅលើវិថីមួយ ដ៏ត្រឹមត្រូវ ជោគជ័យ និងការពារបាននូវប្រវត្តិសាស្ត្រ និងអត្តសញ្ញាណជាតិ។ ពេលវេលាបន្តដំណើរទៅមុខជានិច្ច រីឯឆ្នាំ២០២៤ ក៏បានកន្លងផុតទៅជាមួយនឹងកិច្ចខិតខំប្រឹងប្រែង រួមគ្នារបស់យើងទាំងអស់គ្នា ដើម្បីបុព្វហេតុនៃវិស័យសិល្បៈវប្បធម៌របស់ជាតិ។ យើងជួបជុំថ្ងៃនេះ ដើម្បីបន្តពិនិត្យ បូកសរុប កំណត់និងដាក់ចេញនូវវិធានការលើបញ្ហាប្រឈម ក៏ដូចជាពង្រឹងទិសដៅការងារ សម្រាប់ឆ្នាំបន្ត តាមរយៈសន្និបាតប្រចាំឆ្នាំរបស់យើង។ ទោះជាលទ្ធផលទទួលបានក្នុងឆ្នាំ២០២៤ មានលក្ខណៈល្អប្រសើរគួរជាទីមោទនៈសម្រាប់វិស័យមួយចំនួន រីឯវិស័យមួយចំនួនផ្សេងទៀតពុំទាន់ឈានដល់ លទ្ធផលរំពឹងទុកក៏ដោយ ក៏សូមយកឱកាសនៃការជួបជុំជាថ្មីនាថ្ងៃនេះ ថ្លែងអំណរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង ការលះបង់ខ្ពស់ ការយោគយល់និងសាមគ្គីភាពផ្ទៃក្នុងរបស់ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិករបស់គ្រប់អង្គភាព ជំនាញទាំងអស់របស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។

លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា បានរំឭកជូនឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អំពីប្រសាសន៍លើកឡើងរបស់សម្តេចមហាបវរធិបតី អំពីតួនាទី និងការទទួលខុសត្រូវរបស់យើងទាំងអស់គ្នា ដោយសម្តេចធិបតី បានសង្កត់ធ្ងន់ថា “ថ្នាក់ដឹកនាំជំនាន់មុន បានបង្ហាញគំរូដល់យើងគ្រប់គ្នា អំពី “ទម្ងន់នៃការលះបង់ ” ។ សម្តេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំ ផ្សេងទៀត ហ៊ានលះបង់គ្រប់យ៉ាង ដើម្បីជាតិសុខសាន្ត ហ៊ានយកជីវិតទៅប្តូរ ដើម្បីប្រជាជនកម្ពុជា ទទួលបានសន្តិភាព ការបង្រួបបង្រួមជាតិ និងឯកភាពទឹកដី ហ៊ានលះបង់គ្រប់យ៉ាងដើម្បីការពារសន្តិភាព និងធានានិរន្តរភាពនៃសន្តិភាព និងហ៊ានលះបង់គ្រប់យ៉ាងដើម្បីអនាគតអ្នកជំនាន់ក្រោយ។ អ្នកដឹកនាំ ជំនាន់ក្រោយត្រូវតែប្រែក្លាយ “ទម្ងន់នៃការលះបង់ “នេះឱ្យទៅជា “ទម្ងន់នៃទំនុកចិត្ត "សម្រាប់ថ្នាក់ដឹកនាំ ជំនាន់មុន ពោលគឺត្រូវមានការទទួលខុសត្រូវចំពោះការលះបង់របស់ថ្នាក់ដឹកនាំជំនាន់មុន តាមរយៈការ តបស្នងឱ្យបានសាកសមទៅនឹងការផ្តល់ទំនុកចិត្តទាំងស្រុងនេះ” ។ សម្តេចធិបតីក៏បានសង្កត់ធ្ងន់ផងដែរថា លទ្ធផលនៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ និងផែនការសកម្មភាពអាទិភាព នឹងក្លាយជាសញ្ញាជំហានដំបូង ដែលបញ្ជាក់អំពីការតបស្នងទៅនឹងទំនុកចិត្តរបស់ថ្នាក់ដឹកនាំជំនាន់មុន។

យោងតាមប្រសាសន៍ខាងលើនេះ ថ្ងៃនេះយើងទាំងអស់គ្នានឹងពិនិត្យរួមគ្នា ថាតើវិស័យវប្បធម៌ និងវិចិត្រសិល្បៈ ទទួលបានវឌ្ឍនភាពថ្មីអ្វីខ្លះ តាមរយៈការអនុវត្តផែនការសកម្មភាពស្របទៅតាមយុទ្ធសាស្ត្រ បញ្ចកោណ ដំណាក់កាលទី១ និងផែនការសកម្មភាពអាទិភាពទាំង៦ចំណុចដែលរាជរដ្ឋាភិបាលបានដាក់ ចេញ? ហើយថាតើយើងត្រូវកែលម្អឡើងវិញនូវផែនការសកម្មភាពរបស់យើងរបៀបណា? តំបន់សកម្មភាព អាទិភាពណាខ្លះដែលត្រូវសម្រេចឱ្យបានជោគជ័យក្នុងឆ្នាំ២០២៥នេះ? ហើយបញ្ហាដែលជួបប្រទះកន្លងមក ត្រូវដោះស្រាយរបៀបណា?៕ អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        137
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        95
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        117

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm