វាយកូនបាល់៖ កីឡាការិនីវាយកូនបាល់ក្រិក Maria Sakkari បានបង្ហាញខ្លួនដំបូងក្នុងព្រឹត្តិការណ៍ចុងក្រោយរបស់ក្របខណ្ឌស្ត្រី WTA គឺកម្មវិធី WTA Finals ដែលរៀបចំនៅប្រទេសម៉ិកស៊ិក។

ការបង្ហាញខ្លួនលើកដំបូងនេះផងដែរកីឡាការិនីលំដាប់លេខ ៤ ពិភពលោក Maria Sakkari ធ្វើបានល្អណាស់ក្រោយយកឈ្នះកីឡាការិនីលំដាប់លេខ ៥ ពិភពលោក Iga Swiatek ៦-២ និង ៦-៤ ប្រើពេល ៨៦នាទី។ កីឡាការិនីទាំងពីរធ្លាប់ជួបគ្នាម្តងរួចមកហើយក្នុងឆ្នាំនេះនៅ Grand Slam, French Open ដោយ Sakkari យកឈ្នះអ្នកការពារជើងឯក Iga Swiatek ដើម្បីឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅពេលនោះ។ Maria Sakkari បានបង្កើតប្រវត្តិសាស្ត្រក្លាយជាកីឡាការិនីក្រិកទី ១ ដែលឈានមកដល់ព្រឹត្តិការណ៍ WTA Finals នេះបន្ទាប់ពីស្ថិតិប្រកួតដ៏អស្ចារ្យរបស់នាងក្នុងឆ្នាំ២០២១ នេះ៕
អត្ថបទ៖នាង សុភាវុធ