ការធ្វើបទអន្តរាគមន៍ចំនួន៣ ក្រោមប្រធានបទទី១ “ការកែទម្រង់ និងការពង្រឹងអភិបាលកិច្ច” នៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារ ៥ឆ្នាំ របស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍

2025/02/05 09:25:48 pm        131

នាព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ បន្ទាប់ពីពិធីបើកសន្និបាតក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) អង្គសន្និបាតបានរៀបចំវេទិកាពិភាក្សាលើប្រធានបទទី១ ស្តីពី “ការកែទម្រង់ និងការពង្រឹងអភិបាលកិច្ច” ដែលវេទិកានេះ សម្របសម្រួលដោយ ឯកឧត្តម ជាប សត្ថារតន៍ រដ្ឋលេខាធិការប្រចាំការ ក.ប.ទ. ដោយក្នុងនោះមានបទអន្តរាគមន៍ចំនួន ៣ ត្រូវបានលើកយកមកពិភាក្សារួមគ្នា ដូចខាងក្រោម៖

- បទអន្តរាគមន៍ទី១ “ប្រសិទ្ធភាពនៃការអនុវត្តមុខងារភារកិច្ច និងការធ្វើទំនើបកម្មកិច្ចការផ្ទៃក្នុងរបស់ ក.ប.ទ.” ដោយ ឯកឧត្តម ម៉ុក រ៉ាឌី អគ្គនាយកនៃអគ្គនាយករដ្ឋបាល ក.ប.ទ.

- បទអន្តរាគមន៍ទី២ ស្ដីពី “ការពង្រឹងមុខងារអធិការកិច្ចរបស់ ក.ប.ទ. ដោយ ឯកឧត្តម ង៉ាន់ ដានី អគ្គាធិការនៃអគ្គាធិការដ្ឋាន ក.ប.ទ. និង

- បទអន្តរាគមន៍ទី៣ ស្ដីពី “ការពង្រឹងមុខងារសវនកម្មផ្ទៃក្នុងរបស់ ក.ប.ទ.” ដោយលោក ឃុន សុផល ប្រធាននាយកដ្ឋានសវនកម្មផ្ទៃក្នុង ក.ប.ទ.។

ជារួម បទអន្តរាគមន៍ទាំង៣ ខាងលើនេះ រំលេចអំពីសមិទ្ធផលសំខាន់ៗដែល ក.ប.ទ. សម្រេចបាន ក្នុងរយៈពេល ៥ ឆ្នាំ លើការកែទម្រង់ និងការពង្រឹងអភិបាលកិច្ច ឱ្យស្របតាមគោលការណ៍ លើកទឹកចិត្តនិងលើកកម្ពស់សុខុមាលភាពមន្រ្តី ដែលក្នុងនោះមានដូចជា (១)ការងារកែទម្រង់ការគ្រប់គ្រងរដ្ឋបាល (២)ការងារកែទម្រង់ហិរញ្ញវត្ថុ (៣)ការងារកែទម្រង់ការគ្រប់គ្រងនិងអភិវឌ្ឍធនធានមនុស្ស (៤)ការងារនីតិកម្ម និងកិច្ចសហប្រតិបត្តិការអន្ដរជាតិ (៥) ការងារកែទម្រង់អង្គភាព និង(៦)ការងារអធិការកិច្ច និងសវនកម្មផ្ទៃក្នុង។

គូសបញ្ជាក់ថា ការងារកែទម្រង់ គឺជាបុរេលក្ខខណ្ឌដ៏មានសារៈសំខាន់សម្រាប់ជំរុញឱ្យមានការផ្លាស់ប្តូរជាវិជ្ជមានដើម្បីឈានឆ្ពោះទៅរកការលើកកម្ពស់ប្រសិទ្ធភាពនិងផលិតភាពការងារ។ ក.ប.ទ.​ បានកំណត់យកការកែលម្អនិងការពង្រឹងគុណភាព នៃកិច្ចការរដ្ឋបាល ហិរញ្ញវត្ថុ ការគ្រប់គ្រងនិងការអភិវឌ្ឍសមត្ថភាពធនធានមនុស្ស នីតិកម្ម កិច្ចសហប្រតិបត្តិការអន្តរជាតិ​ និង​​ការកែទម្រង់អង្គភាព ជាមួយនឹងការពង្រឹងកិច្ចការអធិការកិច្ច​ និងសវនកម្មផ្ទៃក្នុង គឺជាស្នូលនៃបេសកកម្មការងាររបស់ខ្លួន ដែលត្រូវយកចិត្តទុកដាក់អនុវត្តឱ្យបានជោគជ័យ ដើម្បីបង្កើតបានជាមូលដ្ឋានគ្រឹះសម្រាប់គាំទ្រដល់ការងារនៃវិស័យក្រោមការទទួលខុសត្រូវរបស់ ក.ប.ទ.៕

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន

2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm