នាយករដ្ឋមន្ត្រីរបស់ប្រទេសឆាដ លោក Allamaye Halina បានប្រកាសលាលែងពីតំណែងក្នុងរដ្ឋាភិបាលរបស់លោក កាលពីថ្ងៃអង្គារ។

ការលាលែងពីតំណែងនេះ បានធ្វើឡើងភ្លាមៗបន្ទាប់ពីសមាជិកសភារបស់ប្រទេស បានស្បថចូលកាន់តំណែង បន្ទាប់ពីការបោះឆ្នោតសភាលើកដំបូង ក្នុងរយៈពេលជាងមួយទសវត្សរ៍កន្លងទៅនេះ។

លោក Halina បាននិយាយនៅក្នុងលិខិតលាលែងពីតំណែងរបស់លោក ដែលដាក់ជូនប្រធានាធិបតី លោក Mahamat Idriss Deby Itno ថា «ការសម្រេចចិត្តនេះ គឺស្របតាមប្រពៃណីរបស់អ្នកសាធារណរដ្ឋ ក្រោយការបង្កើតជាផ្លូវការនៃនីតិបញ្ញត្តិថ្មី»។
ការលាលែងពីតំណែងរបស់ លោក Halina បានត្រួសត្រាយផ្លូវសម្រាប់រដ្ឋាភិបាលថ្មី។