ប្រជាកសិករក្នុងខេត្តកំពង់ឆ្នាំង ថ្លែងអំណរគុណរាជរដ្ឋាភិបាល ដែលបានជួយស្វះស្វែងត្រៀមទឹកសម្រាប់ស្រោចស្រពស្រូវប្រាំងពួកគាត់នាពេលខាងមុខ

2025/02/05 10:08:51 pm        115

កំពង់ឆ្នាំង៖ ប្រជាកសិករក្នុងខេត្តកំពង់ឆ្នាំង នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលបានអោយក្រុមការងារថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ អាជ្ញាធរខេត្ត ស្រុក ឃុំ ចុះជួយប្រជាកសិករគ្រប់ទីកន្លែង ដោយបានរកប្រភពទឹក និងបានដាក់គ្រឿងចក្រជីកស្តារប្រឡាយ ត្រៀមដាក់ម៉ាស៊ីនបូមទឹកបង្ហូរទឹកស្រោចស្រព មិនអោយខ្វះខាតទឹកដូចឆ្នាំកន្លងទៅឡើយ។ 

 ប្រជាកសិករក្នុងខេត្តកំពង់ឆ្នាំងបានអោយដឹងថា៖ ពួកគាត់សូមថ្លែងអំណរគុណដល់ប្រមុខរាជរដ្ឋាភិបាលសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពង់ឆ្នាំង មានសម្តេចមហាមន្ត្រី គុយ សុផល អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងក្រុមការងារថ្នាក់ជាតិ ក្រោមជាតិទាំងអស់ អរគុណដល់ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ប្រធានមន្ទីរកសិកម្ម និងធនធានទឹក ដែលបានយកចិត្តទុកដាក់ចំពោះសុខទុក្ខប្រជាកសិករនៅក្នុងខេត្តកំពអ់ឆ្នាំង ដោយបានចុះជួបប្រជាកសិករគ្រប់ទីកន្លែង ទោះមានផលប៉ះពាល់ ឬមិនមានផលប៉ះពាល់ពីបញ្ហាទឹកក៏ដោយ តែក្រុមការងារបានចុះទៅដល់ទីតាំងស្រែប្រាំងប្រជាកសិករ និងបានពិនិត្យមើលប្រភពទឹក និងគុណភាពស្រូវ ត្រៀមទឹកសម្រាប់ជួយស្រោចស្រពពេលប្រជាកសិករខ្វះខាតទឹកនាពេលខាងមុខ។ 

លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង បានអោយដឹងថា៖ ក្រុមការងារថ្នាក់ជាតិ ក្រោមជាតិក្រុមការងារក្រសួង និងមន្ទីរធនធានទឹក រួមនិងក្រសួងមន្ទីរកសិកម្ម បានចុះពិនិត្យស្រែស្រូវប្រជាកសិករ ដើម្បីត្រៀមជួយដោយក្នុងនោះត្រៀមស្តាប្រឡាយនៅក្នុងស្រុកបរិបូណ៌ចំនួន៣ខ្សែ ត្រៀមម៉ាស៊ីនបូមទឹក ត្រៀមប្រភពទឹក នឹងជួយដល់ប្រជាកសិករភ្លាមៗនៅពេលស្រូវប្រាំងឆ្នាំនេះខ្វះទឹកស្រោចស្រព។ ស្រូវប្រាំងដែលបានធ្វើក្នុងខេត្តកំពង់ឆ្នាំងឆ្នាំ២០២៥នេះ មានប្រមាណជិត៦ម៉ឺនហិកតា ដែលក្នុងចំណោមស្រូវទាំងជិត៦ម៉ឺនហិកតានេះ មិនទាន់មានកន្លែងណាមួយប្រឈមនឹងការខ្វះខាតទឹកស្រោចស្រពនៅឡើយទេ ដោយប្រជាកសិករបាន និងកំពុងប្រើប្រាស់ម៉ាស៊ីនផ្ទាល់ខ្លួនបូមទឹកយកមកស្រោចស្រព ចំណែកផលស្រូវឆ្នាំនេះល្អជាងឆ្នាំទៅ និងអាចទទួលផលបានចាប់ពី៦តោនឡើងទៅក្នុង១ហិកតា ៕ កាំង ហុងវាស្នា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm