កូរ៉េ​បន្ត​មិន​ចាញ់​ក្នុង​ពូ​ល A នៃ​វគ្គ​ជំ​រុះ​ជុំ​ទី​៣ ខណៈ​អ៊ីរ៉ង់​បន្ត​នាំមុខ​ក្នុង​ពូ​ល​ក្រោយ​វាយបក​យកឈ្នះ​លី​បង់​ចុង​ម៉ោង​

2021/11/12 09:54:28 pm        305

​បាល់ទាត់៖ ​ក្រុមបាល់ទាត់​កូរ៉េ​បាន​បន្ត​ស្ថិតិ​ប្រកួត​មិន​ចាញ់​នៅក្នុង​ពូ​ល B នៃ​វគ្គ​ជំ​រុះ World Cup ២០២២ តំបន់​អាស៊ី​ជុំ​ទី​៣ ក្រោយ​យកឈ្នះ​អារ៉ាប់​រួម ១-០ ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​។ ​​ការប្រកួត​នៅ​ទឹកដី​កូរ៉េ​នៅ​កីឡដ្ឋាន Goyang ទីក្រុង Goyang មួយ​គ្រាប់​របស់​ក្រុម​ម្ចាស់ផ្ទះ​សំរេចបាន​នៅ​នាទី​ទី៣៦ ដោយ​បាល់​ពិន័យ ១១ម៉ែត្រ​របស់ Hwang Hee-chan ក្រោយ​កំ​ហុង​របស់​ខ្សែការពារ​អារ៉ាប់​រួម​លើ​កីឡាករ​កូរ៉េ Hwang In-Boem​។

​​កូរ៉េ​ក៏មាន​ឱកាស​បន្តទៀត​ដោយ​ខ្សែប្រយុទ្ធ Spurs, Heung-min Son នៅ​ចុង​វគ្គ​ទី១ តែ​មិនបាន​សំរេច​ ខណៈក្រុម​ភ្ញៀវ​មានឱកាស​នៅ​វគ្គ​ទី២ ផងដែរ​ដោយ Tahnoon Al Zaabi នៅ​នាទី​ទី៦១ តែ​ជួយសង្គ្រោះ​ដោយ​អ្នកចាំទី​។ ​​១-០ នេះ​ក៏​រក្សា​ដល់​ចប់​ការប្រកួត​ធ្វើឱ្យ​កូរ៉េ​ទទួលបាន​ ៣ពិន្ទុ​ជា​លើក​ទី៣ ក្នុង ៥ប្រកួត​នេះ និង​ស្មើ២ ប្រកួត​មាន ១១ពិន្ទុ ​ខណៈ​អារ៉ាប់​រួម​ឈរ​លេខ ៤ មាន ៣ពិន្ទុ​ប៉ុណ្ណោះ​។ ​​យ៉ាងណាក្តី​កូរ៉េ​នៅតែ​ឈរ​លេខ ២ ដដែល​ដោយមាន ១១ពិន្ទុ​នៅ​ពីក្រោម​អ៊ីរ៉ង់ ២ពិន្ទុ​បន្ទាប់ពី​អ៊ីរ៉ង់​វាយបក​យកឈ្នះ​លី​បង់​ចុង​ម៉ោង ២-១​។ ​​អ៊ីរ៉ង់​ស្ទើរ​តែ​មិនបាន​ទាំង ១ពិន្ទុ​ទៀត​ផងដែរ​បន្ទាប់ពី​លី​បង់​នាំមុខ​តាំងពី​នាទី​ទី៣៧ ដោយ Soony Saad តែ​ចុង​ម៉ោង​ទៅហើយ​នាទី​ទី​៩០+២ អ៊ីរ៉ង់​ក៏​តាម​ស្មើ​វិញ​បាន​ដោយ Sardar Azmoun​។​

​​កាន់តែ​ខកចិត្ត​ទៅទៀត​សំរាប់​លី​បង់​នោះ ​គឺ​អ៊ីរ៉ង់​ថែមទាំង​រកបាន​គ្រាប់​ជ័យជំនះ​ទៀត​នៅ​នាទី​ទី៩០+៥ ទៅហើយ​ដោយ Ahmad Nourollahi​។ ​​ជ័យជំនះ​នេះ​ធ្វើឱ្យ​អ៊ីរ៉ង់​នៅតែ​មិនទាន់​ចាញ់​ដែរ​មាន ១៣ពិន្ទុ​ក្រោយ​លេង ៥ប្រកួត​ឈ្នះ ៤ ស្មើ ១ ខណៈ​លី​បង់បន្ត​ឈរ​លេខ ៣ មាន ៥ពិន្ទុ​។​ ​​រីឯ​មួយគូ​ទៀត​ក្នុង​ពូ​ល A នេះ​អ៊ីរ៉ាក់​ និង​ស៊ី​រី​បាន​ត្រឹម​ស្មើគ្នា ១-១ មានន័យថា​ អ៊ីរ៉ាក់​បន្ត​ឈរ​លេខ ៤ មាន ៤ពិន្ទុ ​ខណៈ​ស៊ី​រី​បន្ត​ឈរ​ក្រោម​គេ​មាន ២ពិន្ទុ​។ ​​ប្រកួត​បន្ទាប់​នៅ​ថ្ងៃទី១៦ សប្តាហ៍​ក្រោយ អ៊ីរ៉ាក់​ជួប​កូរ៉េ, ស៊ី​រី​ជួប​អ៊ីរ៉ង់ និង​លី​បង់​ជួប​អារ៉ាប់​រួម​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        79
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        343
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        429

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm