ប្រធានាធិបតីកូឡុំប៊ី បញ្ជាឲ្យក្រុមហ៊ុនប្រេងជាតិលុបចោលការបណ្តាក់ទុនជាមួយអាមេរិក ដោយសារបារម្ភពីបរិស្ថាន

2025/02/05 10:47:27 pm        71

ប្រធានាធិបតីកូឡុំប៊ី លោក Gustavo Petro កាលពីថ្ងៃអង្គារ (ទី៤ ខែកុម្ភៈ) បានបញ្ជាឲ្យក្រុមហ៊ុនប្រេងរដ្ឋ Ecopetrol លុបចោលការបណ្តាក់ទុនរួមគ្នាជាមួយក្រុមហ៊ុនគ្រប់គ្រងដោយសហរដ្ឋអាមេរិក ដែលត្រូវបានគេរំពឹងថា នឹងផលិតប្រេងប្រហែល ៩០.០០០បារ៉ែល ក្នុងមួយថ្ងៃ ដោយលើកឡើងពីការព្រួយបារម្ភអំពីបរិស្ថាន។

តាមរយៈសុន្ទរកថាលើកញ្ចក់ទូរទស្សន៍ជាតិ លោក Petro បាននិយាយថា លោកប្រឆាំងនឹងការបន្តកិច្ចព្រមព្រៀងនាពេលថ្មីៗនេះ រវាងក្រុមហ៊ុន Ecopetrol និង Occidental Petroleum ឬ Oxy ព្រោះថា មានពាក់ព័ន្ធនឹងការទាញយកប្រេងតាមបច្ចេកទេសដ៏ចម្រូងចម្រាសមួយដែលប្រើដើម្បីទាញយកប្រេង និងឧស្ម័នពីស្រទាប់ថ្ម ដែលត្រូវបានរិះគន់ដោយក្រុមបរិស្ថាន។

អំឡុងកិច្ចប្រជុំជាមួយគណៈរដ្ឋមន្ត្រីរបស់លោក ដែលត្រូវបានផ្សាយបន្តផ្ទាល់នៅលើបណ្ដាញសង្គម លោក Petro បាននិយាយថា៖ «ខ្ញុំចង់ឲ្យលក់ប្រតិបត្តិការនោះ ហើយខ្ញុំចង់បានប្រាក់វិនិយោគនៅក្នុងថាមពលស្អាត។ យើងប្រឆាំងនឹងការប្រើបច្ចេកទេសយកប្រេងតាមស្រទាប់ថ្មនោះ ព្រោះការធ្វើឲ្យបែកស្រទាប់ថ្មនោះ ជាការបំផ្លាញធម្មជាតិ និងសម្លាប់មនុស្សជាតិ»។

ក្រុមហ៊ុន Ecopetrol បានប្រកាសកាលពីថ្ងៃចន្ទដើមសប្ដាហ៍ថា ខ្លួននឹងបន្តប្រតិបត្តិការរបស់ខ្លួនជាមួយក្រុមហ៊ុន Oxy នៅក្នុងអាង Permian ជាតំបន់ផលិតប្រេងដែលលាតសន្ធឹងលើរដ្ឋតិចសាស់ និង New Mexico (ញូវម៉ិកស៊ិកកូ) ដើម្បីអភិវឌ្ឍអណ្តូងប្រេងចំនួន ៩១អណ្ដូង ដោយមានប្រាក់វិនិយោគជាង ៨៨០លានដុល្លារ៕

អត្ថបទដែលទាក់ទង

លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am        1
ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am        42
អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am        37

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ

2026/07/24 09:47:13 am
​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am
​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm