នាយករដ្ឋមន្ត្រីជប៉ុន លោក Shigeru Ishiba បាននិយាយថា រដ្ឋាភិបាលជប៉ុន កំពុងពិចារណាផ្តល់ការថែទាំផ្នែកវេជ្ជសាស្រ្ត នៅក្នុងសេដ្ឋកិច្ចធំបំផុតទី៤ របស់ពិភពលោក ដល់អ្នកស្រុកដែលឈឺ និងរងរបួសនៅតំបន់ហ្កាហ្សា។
លោក Ishiba បានថ្លែងប្រាប់អង្គប្រជុំសភា កាលពីថ្ងៃចន្ទថា រដ្ឋបាលរបស់លោក កំពុងធ្វើការលើគោលនយោបាយផ្តល់ការគាំទ្រ នៅក្នុងប្រទេសជប៉ុនសម្រាប់ «អ្នកដែលឈឺ ឬរងរបួស នៅតំបន់ហ្កាហ្សា»។
លោកបាននិយាយថា ឱកាសអប់រំ ក៏អាចត្រូវបានផ្តល់ជូនដល់ប្រជាជន មកពីតំបន់ហ្កាហ្សា ដែលស្ថិតនៅក្រោមបទឈប់បាញ់ដ៏ផុយស្រួយ ជាមួយអ៊ីស្រាអែល។
លោក Ishiba កំពុងឆ្លើយតបទៅនឹងសមាជិកសភាម្នាក់ ដែលបានសួរថាតើផែនការឆ្នាំ ២០១៧ ដើម្បីទទួលយកជនភៀសខ្លួនស៊ីរីជានិស្សិត អាចត្រូវបានគេប្រើជាចំណុចយោង ដើម្បីជួយអ្នកស្រុកហ្កាហ្សា Gaza ដែរឬទេ?
លោក Ishiba បាននិយាយថា៖«យើងកំពុងគិតអំពីការចាប់ផ្តើមកម្មវិធីស្រដៀងគ្នានេះ សម្រាប់តំបន់ហ្កាហ្សា ហើយរដ្ឋាភិបាល នឹងខិតខំប្រឹងប្រែងឆ្ពោះទៅរកការសម្រេចផែនការនេះ»។