ចិនអំពាវនាវឲ្យមានកិច្ចសហប្រតិបត្តិការជាមួយ EU ចំពេលមាន «បញ្ហាប្រឈមជាសកល»

2025/02/06 01:12:45 am        79

ក្រសួងការបរទេសចិន នៅថ្ងៃពុធ (ទី៥ ខែកុម្ភៈ)នេះ បានប្រាប់ឲ្យដឹងថា ប្រទេសចិនមានឆន្ទៈក្នុងការធ្វើការជាមួយសហភាពអឺរ៉ុប (EU) ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ និងឆ្លើយតបទៅនឹង «បញ្ហាប្រឈមជាសកល» ខណៈដែលប្លុកនេះបានប្រឈមនឹងលទ្ធភាពដំឡើងពន្ធរបស់សហរដ្ឋអាមេរិក លើការនាំចេញទៅកាន់ប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេបំផុតរបស់ពិភពលោក។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian បាននិយាយថា៖ «ពិភពលោកកំពុងប្រឈមនឹងហានិភ័យនៃការបែងចែក ការបែកបាក់ និងភាពចលាចល។ ទំនាក់ទំនងចិន-សហភាពអឺរ៉ុប មានសារៈសំខាន់ជាយុទ្ធសាស្ត្រ និងឥទ្ធិពលជាសកល»។

កាលពីថ្ងៃអង្គារ ប្រធានពាណិជ្ជកម្មរបស់ EU បាននិយាយថា ប្លុកចង់ភ្ជាប់ទំនាក់ទំនងយ៉ាងឆាប់រហ័សជាមួយសហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងបញ្ហាពន្ធគយដែលបានគ្រោងទុករបស់ប្រធានាធិបតី លោក Donald Trump។ ចំណែកប្រមុខគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានព្រមានថា ការចរចាជាមួយក្រុងវ៉ាស៊ីនតោន នឹងមានភាពតានតឹង។

ខណៈដែលទំនាក់ទំនងឆ្លងមហាសមុទ្រអាត្លង់ទិក ស្ថិតនៅក្រោមភាពតានតឹង ដោយសារការគំារមកំហែងដំឡើងពន្ធរបស់លោក Trump ការអំពាវនាវរបស់ចិនដល់បណ្ដាមេដឹកនាំអឺរ៉ុប ដូចជាលោកស្រី von der Leyen ជាដើម កំពុងបង្ហាញសញ្ញាពីការមានឆន្ទៈ ក្នុងការគិតគូរឡើងវិញ អំពីទំនាក់ទំនង រវាងទីក្រុងប៉េកាំង និងទីក្រុងប្រ៊ុចសែល ជាចំណងដែលត្រូវបានធ្វើតេស្តដោយភាពតានតឹងពាណិជ្ជកម្ម និងទំនាក់ទំនងរបស់ចិនជាមួយរុស្ស៊ី៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm