ស្ថាប័នអប់រំ​ អ៊ិន ធី ស៊ី គ្រុប និងវិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាដុងវ៉ុង ចុះMOU ដើម្បីជំរុញវឌ្ឍនភាពវិស័យអប់រំ នៅកម្ពុជា និងសាធារណរដ្ឋកូរ៉េ

2025/02/06 01:18:22 am        131

ភ្នំពេញ ៖ ស្ថាប័នអប់រំ​ អ៊ិន ធី ស៊ី គ្រុប នៃព្រះរាជាណាចក្រកម្ពុជា និងវិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាដុងវ៉ុង នៃសាធារណរដ្ឋកូរ៉េ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាដើម្បីជំរុញវឌ្ឍនភាពវិស័យអប់រំនៅកម្ពុជា និងសាធារណរដ្ឋកូរ៉េ។

​ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នានេះ ប្រារព្ធឡើងនារសៀលថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះ រវាងលោកឧកញ៉ា ជា ធីឡាយ អគ្គនាយក និងស្ថាបនិកនៃស្ថាប័នអប់រំ អ៊ិន ធី ស៊ី គ្រុប លោកសាស្ត្រាចារ្យ  Lee Jung Hyun (លី ចុង យ៉ុន) ប្រធាននាយកដ្ឋាននៃវិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដុងវ៉ុន និងមានការអញ្ជើញចូលរួមពីលោក ឃឹម ផុន ប្រធាននាយកប្រតិបត្តិនៃស្ថាប័នអប់រំ អ៊ិន ធី ស៊ី គ្រុប  និងគណៈប្រតិភូនៃ​វិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាដុងវ៉ុង (Dongwon Institute)។

លោកឧកញ៉ា ជា ធីឡាយ អគ្គនាយក និងស្ថាបនិកនៃស្ថាប័នអប់រំ អ៊ិន ធី ស៊ី គ្រុប នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ស្ថាប័នអប់រំ អ៊ិន ធី ស៊ី គ្រុប និងវិទ្យាស្ថាន​ដុងវ៉ុន បានចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការរយៈពេលវែង ពោលគឺចាប់ដៃរួមគ្នាក្នុងភាពជាដៃគូ រយៈពេល៥ឆ្នាំ ដើម្បីជម្រុញវឌ្ឍនភាព នៃការអនុវត្តគម្រោងផែនការយុទ្ធសាស្រ្តអប់រំ ដោយផ្តោតសំខាន់លើ៖ ការផ្តល់ឱកាសអាហារូបករណ៍ដល់សិស្សានុសិស្សដែលបានបញ្ចប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិដោយជោគជ័យ, សិក្ខាសាលាតម្រង់ទិសមុខជំនាញសិក្សា និងអាជីពការងារ, ដំណើរទស្សនកិច្ចសិក្សាស្វែងយល់ពីបរិយាកាស និងការសិក្សាបែបអន្តរជាតិនៅវិទ្យាស្ថាន ដុងវ៉ុន ព្រមទាំងឱកាសក្នុងការចុះកម្មសិក្សា និងទទួលបានការបណ្តុះបណ្តាលដល់ថ្នាក់ដឹកនាំ បុគ្គលិកអប់រំ លោកគ្រូ អ្នកគ្រូនៃស្ថាប័នអប់រំ អ៊ិន ធី ស៊ី គ្រុបនៅសាធារណរដ្ឋកូរ៉េ។ លោកឧកញ៉ា បន្តថា ដើម្បីកសាងប្រទេសកម្ពុជា ឲ្យរីកចម្រើន គឺផ្តោតសំខាន់ទៅលើការបណ្តុះបណ្តាលធនធានមនុស្ស ហើយទៅអនាគត កម្ពុជា នឹងមានការអភិវឌ្ឍន៍រីកចម្រើនដូចសាធារណរដ្ឋកូរ៉េ ដោយសារមានការគាំទ្រយ៉ាងពេញទំហឹងពីរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាមិត្តភក្តិ ដៃគូបរទេសជាច្រើន។

លោកសាស្ត្រាចារ្យ  Lee Jung Hyun (លី ចុង យ៉ុន) ប្រធាននាយកដ្ឋាននៃវិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដុងវ៉ុន បានមានប្រសាសន៍ថា ថ្ងៃនេះលោក និងគណៈប្រតិភូ បានមកធ្វើទស្សនៈនៅកម្ពុជា ជាលើកដំបូង ជាពិសេសបានអញ្ជើញមកចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយស្ថាប័នអប់រំ អ៊ិន ធី ស៊ី គ្រុប និងសង្ឃឹមថាធ្វើឲ្យប្រទេសកម្ពុជា កាន់តែរីកចម្រើនជាងមុន។ យើងបានសម្លឹងមើលឃើញថា ស្ថាប័នអប់រំ អ៊ិ​ន ធី ស៊ី គ្រុប ជាគ្រឹះស្ថានមួយដែលមានភាពរឹងម៉ាំ ហើយសិស្សានុសិស្សជាច្រើនកំពុងខិតខំប្រឹងប្រែងរៀនសូត្រផងដែរ។ ក្នុងនាមវិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដុងវ៉ុន សូមប្តេជ្ញាចិត្ត និងសន្យាថា ប្រសិនបើសិស្សានុសិស្សនៃស្ថាប័នអប់រំ អ៊ិន ធី ស៊ី គ្រុប របស់ប្រទេសកម្ពុជា អញ្ជើញទៅសិក្សានៅសាធារណរដ្ឋកូរ៉េ យើងនឹងខិតខំប្រឹងប្រែងបណ្តុះបណ្តាល និងជួយគាំពារឲ្យអស់ពីសមត្ថភាព ព្រមទាំងខិតខំបណ្តុះបណ្តាលដើម្បីឲ្យនិសិ្សតដែលសិក្សានៅសាធារណរដ្ឋកូរ៉េ មានឱកាសបម្រើការងារនៅកូរ៉ ឬក៏ត្រឡប់មកមាតុភូមិកម្ពុជាវិញ ដើម្បីបម្រើការងារ និងចូលរួមអភិវឌ្ឍសង្គមជាតិ ឲ្យកាន់តែរីកចម្រើន។

សូមបញ្ជាក់ផងដែរ៖ នេះមិនមែនជាលើកទី១ទេ សម្រាប់ស្ថាប័នអប់រំ អ៊ិន ធី ស៊ី គ្រុប ដែលចាប់ដៃគូសហការជាមួយនឹងសាកលវិទ្យាល័យមកពីសាធារណរដ្ឋកូរ៉េ។ វិសាលភាពនៃកិច្ចសហប្រតិបត្តិការលើកនេះ នឹងលើសពីការផ្តល់ផលប្រយោជន៍ឱ្យគ្នាក្នុងការសិក្សាសម្រាប់សិស្សានុសិស្ស។ តាមរយៈភាពជាដៃគូនេះ ស្ថាប័នអប់រំទាំងពីរ ប្តេជ្ញា​ចិត្តថា នឹងបន្តពង្រឹងវិស័យអប់រំនៅកម្ពុជា និងពង្រីកកិច្ចសហប្រតិបត្តិការនៃវិស័យអប់រំនៅកម្ពុជា និងសាធារណរដ្ឋកូរ៉េ ឱ្យមាននិរន្តរភាព ដោយស្របនឹងគោលដៅយុទ្ធសាស្រ្តក្នុងការអភិវឌ្ឍរួមគ្នា៕

អត្ថបទ រដ្ឋា



អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm