ជំងឺគ្រុនចាញ់នៅតែបង្ករភាពគ្រោះថ្នាក់ ដល់សុខភាពសាធារណៈ សេដ្ឋកិច្ច និងសង្គម

2021/11/12 05:35:44 pm        286

ភ្នំពេញ ៖ លោកវេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធ នឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្រ្ត បានបញ្ជាក់ថា៖ ជំងឺគ្រុនចាញ់ នៅតែបង្ករភាពគ្រោះថ្នាក់បំផុតបណ្តាលឲ្យប៉ះពាល់ដល់សុខភាពសាធារណៈ សេដ្ឋកិច្ចហើយ នឹងសង្គម។

ការថ្លែងរបស់លោកវេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល យ៉ាងដូច្នេះ នាឱកាសផ្តល់កិច្ចសំភាសន៍ជាមួយអ្នកយកព័ត៌មាន BTV ព័ត៌មាន ស្តីពី៖ វឌ្ឍនភាពការងារប្រយុទ្ធ នឹងជំងឺគ្រុនចាញ់ ក្នុងបរិបទកូវីដ-19 ឆ្នាំ២០២១, នាព្រឹកថ្ងៃទី១២ ខែវិចិ្ឆកានេះ។ លោកវេជ្ជបណ្ឌិត បន្តថា​សម្រាប់ប្រទេសកម្ពុជាយើង ស្ថានភាពជំងឺគ្រុនចាញ់ ក្នុងអំឡុងទសវត្សរ៍ឆ្នាំ៨០-៩០ រហូតមកដល់បច្ចុប្បន្ននេះ បើសម្លឹងមើលស្ថានភាពក្នុងអំឡុងទសវត្សរ៍ឆ្នាំ៩០នោះ អ្នកកើតជំងឺគ្រុនចាញ់តិចបំផុតពី៦ម៉ឺនករណី រហូតដល់១៧ម៉ឺនករណី ក្នុងមួយឆ្នាំៗ។ ហើយក្នុងអំឡុងពេលនោះ បើយោងតាមរបាយការណ៍មានករណីស្លាប់ពី១០០ រហូតដល់ជិត៩០០នាក់ ក្នុងមួយឆ្នាំ។ ដោយឡែកស្ថានភាពនេះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា យកចិត្តទុកដាក់ទៅលើសុខភាពសាធារណៈ និងចាត់វិធានការណ៍ប្រយុទ្ធទៅនឹងជំងឺគ្រុនចាញ់ជាបន្តបន្ទាប់ ទីបំផុតស្ថានភាពជំងឺគ្រុនចាញ់ត្រូវបានធ្លាក់ចុះ មកនៅទាបបំផុត ជាពិសេសក្នុងបំណាច់ឆ្នាំ២០២០កន្លងមកនេះ គឺនៅសល់អ្នកកើតជំងឺគ្រុនចាញ់ ត្រឹមតែ៨២២២នាក់។ នេះជាលទ្ធផលដ៏ជោគជ័យធំធេងណាស់ ដែលបានទម្លាក់ស្ថានភាពជំងឺគ្រុនចាញ់។ ដោយឡែកករណីស្លាប់ ក្នុងប្រទេសកម្ពុជាយើង ត្រូវបានបញ្ឈប់លែងមានករណីស្លាប់ដោយសារជំងឺគ្រុនចាញ់ តាំងពីឆ្នាំ២០១៨មកម្លេះ។ ដូច្នេះបើយើងក្រឡេកមើលករណីជំងឺគ្រុនចាញ់ ក្នុងរយៈពេល១០ខែ ឆ្នាំ២០២១នេះ ស្ថិតក្នុងអន្តរកាលកូវីដ-១៩វិញ យើងឃើញថាជំងឺគ្រុនចាញ់បានបន្តចុះទៀត ប្រមាណជា៥៧% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នា រយៈពេល១០ខែ ក្នុងឆ្នាំ២០២០ គឺនៅក្នុងឆ្នាំ២០២១នេះ យើងនៅសល់តែជាង៣៥០០ករណីនោះទេ ហើយចំពោះករណីស្លាប់មិនមាននោះទេ ដោយយើងទទួលបានសូចនាករជោគជ័យ០៣ឆ្នាំមុនផែនការគ្រោងទុករួចជាស្រេច។ ទន្ទឹមនឹងនោះអ្វីដែលជាការកត់សម្គាល់ផលវិជ្ជមាននៃការវិវត្តន៍លើសមិទ្ធផលនោះ គឺហៅថាគ្រុនចាញ់ប្រភេទសន្ធំ ឬប្រភេទហ្វាស៊ីបារ៉ូម ដែលក្នុងរយៈពេល១០ខែ ឆ្នាំ២០២១នេះ មានចំនួន២២៦ករណី គឺស្មើនឹង៦% នៃជំងឺគ្រុនចាញ់សរុបក្នុងរយៈពេល១០ខែ នៅក្នុងឆ្នាំ២០២១។ ដូច្នេះករណីជំងឺគ្រុនចាញ់ប្រភេទសន្ធំនេះ បន្តទាបជាងឆ្នាំ២០២០ ក្នុងរយៈពេលដូចគ្នា ដែលមានចំនួន ៧៩៤ ករណីនេះជាចំនុចវិជ្ជមាន និងមោទនភាពណាស់សម្រាប់ប្រទេសកម្ពុជាយើង។

និយាយដោយឡែកជំងឺគ្រុនចាញ់នៅក្នុងប្រទេសកម្ពុជា យើងមានគោលដៅគន្លឹះចំនួន០៣៖ គោលដៅគន្លឹះទី១. ទប់ស្កាត់លែងឲ្យមានភាពស៊ាំថ្នាំព្យាបាលជំងឺគ្រុនចាញ់ (បានន័យថាលែងឲ្យមានភាពស៊ាំថ្នាំសម្លាប់មេរោគគ្រុនចាញ់)។ គោលដៅគន្លឹះទី២.ធ្វើយ៉ាងណាឈានទៅលុបបំបាត់ឲ្យបាននូវប្រភេទជំងឺគ្រុនចាញ់សន្ធំ ដែលជាប្រភេទជំងឺគ្រុនចាញ់ធ្វើឲ្យបងប្អូនប្រជាពលរដ្ឋស្លាប់ គឺយើងបានចងក្រងនូវសូចនាករ ចំនួន០២ ដែលសូចនាករទី១ គឺទប់ ឬក៏បញ្ឈប់លែងឲ្យមានករណីស្លាប់ដោយសារជំងឺគ្រុនចាញនៅឆ្នាំ២០២០ និងសូចនាករទី២ យើងនឹងលែងឲ្យមានករណីឈឺនាចុងឆ្នាំ២០២៣ ដើម្បីបញ្ឈប់ករណីស្លាប់នាឆ្នាំ២០២៣និង គោលដៅគន្លឹះទី៣. គឺជាគោលដៅគន្លឹះនៅក្នុងឆ្នាំ២០២៥ បានន័យថាធ្វើយ៉ាងណាឲ្យជំងឺគ្រុនចាញ់គ្រប់ទម្រង់ ទាំងហ្វាស៊ីបារ៉ូម ឬក៏សន្ធំ ទាំងវីវ៉ាក់ជាទម្រង់គ្រុនចាញ់លាប់ ឬក៏គ្រុនចាញ់លាយចូលគ្នា ដែលហៅថាគ្រុនចាញ់ម៉ិច លែងឲ្យមានទាំងអស់ នៅក្នុងឆ្នាំ២០២៥។

ជាចុងក្រោយលោកវេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល បានបញ្ជាក់ទៀតថា បើទោះបីយើងកំពុងរស់នៅក្នុងកាលៈទេសៈដ៏លំបាកនេះ ក៏ប៉ុន្តែយើងត្រូវតែរៀនរស់តាមបែបគន្លងថ្មី ដែលយើងបានទទួលនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្តនៃព្រះរាជាណាចក្រកម្ពុជា ព្រោះថាការរស់នៅតាមបែបគន្លងថ្មីនេះ គឺយើងនៅតែបន្តសម្រេចបានជោគជ័យនឹងប្រសិទ្ធភាពការងារ។ ក្នុងនាមមន្រី្តបច្ចេកទេស នៅតែសង្ឃឹមយ៉ាងមុតមាំថា ប្រសិនបើយើងនៅតែធានាបាននៅការប្តេជ្ញាចិត្តមួយដ៏ខ្ពស់ ដែលទទួលខុសត្រូវខ្ពស់ និងស្វែងយល់ឲ្យបានច្បាស់អំពីស្ថានភាពជំងឺគ្រុនចាញ់ តាមភូមិសាស្រ្តនីមួយៗ ហើយយើងបន្តគាំទ្រចូលរួមអនុវត្តន៍តាមការណែនាំក្នុងយុទ្ធសាស្រ្តជាតិលុបបំបាត់ជំងឺគ្រុនចាញ់ គឺយើងនឹងធានាថាឈានទៅដល់ជោគជ័យ១០០% ក្នុងការលុបបំបាត់ជំងឺគ្រុនចាញ់នាឆ្នាំ២០២៥៕អត្ថបទ ៖ រដ្ឋា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm