នៅថ្ងៃពុធនេះ ព្រិលយ៉ាងក្រាស់បណ្តាលមកពីខ្យល់ត្រជាក់ខ្លាំងបំផុតក្នុងរដូវនេះ បានគ្របណ្តប់បណ្តាទីក្រុងភាគខាងជើង និងតំបន់ឆ្នេរតាមសមុទ្ររបស់ប្រទេសជប៉ុន ។
យោងតាមការអះអាងរបស់ទីភ្នាក់ងារឧតុនិយមជប៉ុន បានឲ្យដឹងថា ព្រិលធ្លាក់បំបែកកំណត់ត្រាកម្រាស់ ១២៩សង់ទីម៉ែត្រត្រឹមរយៈពេល ១២ម៉ោង រហូតដល់ម៉ោង ៩ព្រឹកថ្ងៃអង្គារ ត្រូវបានរកឃើញនៅក្នុងទីក្រុង Obihiro ខេត្ត Hokkaido ។
សំពាធខ្លាំងរដូវរងា ត្រូវបានគេព្យាករណ៍ថានឹងបន្តកើតមាន ហើយព្រិលធ្លាក់ខ្លាំង ត្រូវបានគេរំពឹងថា នឹងមានរហូតដល់ថ្ងៃព្រហស្បតិ៍ស្អែក នៅតាមតំបន់ជាច្រើន រួមទំាងតំបន់ភាគខាងលិច និងតំបន់ភាគខាងត្បូងប្រទេសជប៉ុន ។
ក្រុមមន្រ្តីឧតុនិយម បានជំរុញឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការអាក់ខានចរាចរណ៍ រលកសមុទ្រធំៗ និងការដាច់ចរន្តអគ្គិសនីដ៏មានសក្តានុពល ៕