ក្រុមគ្រូពេទ្យ និងក្រុមគិលានុបដ្ឋាយិកាថៃ ប្រញាប់ប្រញល់ព្យាបាលលោកយាយ Adabi ដែលជាជនភៀសខ្លួនមីយ៉ាន់ម៉ានៅក្នុងមន្ទីរពេទ្យ Tha Song Yang ស្ថិតនៅតំបន់ភាគខាងជើងប្រទេសថៃ ដើម្បីព្យាយាមសង្រ្គោះអាយុជីវិតរបស់គាត់ ខណៈកូនស្រីរបស់គាត់ទំនងចង់ស្រក់ទឹកភ្នែក ។
លោកយាយ Adabi ដែលមានជំងឺខ្សោយបេះដូង និងជំងឺរលាកសួត ស្ថិតក្នុងចំណោមអ្នកជំងឺធ្ងន់ធ្ងរ ដែលមកព្យាបាលនៅមន្ទីរពេទ្យរដ្ឋថៃ ក្រោយសេវាថែទាំសុខភាពនៅជំរំរបស់ពួកគេឈប់លែងដំណើរការ បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បង្កកជំនួយក្រៅប្រទេសភាគច្រើនរបស់អាមេរិក ។
លោក Maung Lay គឺជាអ្នកជំងឺម្នាក់ទៀតដែលផ្ទេរចេញពីជំរំ Mae La refugee សម្រាកលើគ្រែដោយមានបង់រុំក្បាលរបស់គាត់ ។
បុរសវ័យ ៤៥ឆ្នាំម្នាក់នេះ និយាយថា លោកបានដួល ពេលប្រកាច់ជំងឺឆ្កួតជ្រូក ហើយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ Tha Song Yang ដោយសារមណ្ឌលសុខភាពក្នុងជំរំបានបិទ ។
លោក Maung Lay និយាយថា ពួកយើងពុំដឹងថានឹងមានអ្វីកើតឡើងបន្តទៀតនោះទេ ចំពោះពួកយើង ។ ពួកយើងគ្មានប្រាក់ទិញឱសថនោះទេ ។ ពួកយើងនឹងត្រូវស្លាប់ បើសិនជាពួកយើងគ្មានឱសថនៅក្នុងជំរំទេនោះ ។
នៅក្នុងការពិនិត្យមើលឡើងវិញជំនួយក្រៅប្រទេសរបស់សហរដ្ឋអាមេរិក លោក Trump បាននិយាយកាលពីថ្ងៃអង្គារថា លោកគិតថាលោកនឹងកាត់បន្ថយទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិដែលរួមចំណែកប្រាក់រាប់ពាន់លាដុល្លារក្នុងជំនួយមនុស្សធម៌នៅជុំវិញពិភពលោក ហើយបច្ចុប្បន្នកំពុងស្ថិតក្នុងភាពវឹកវរ ៕