រដ្ឋមន្រ្តីការបរទេសរុស្ស៊ីលោក Sergei Lavrov និយាយនៅថ្ងៃពុធនេះថា រុស្ស៊ីស្វាគមន៍ទស្សនៈរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ថា ការអូសទាញអ៊ុយក្រែនឲ្យចូលរួមជាមួយសម្ព័ន្ធយោធាណាតូ គឺជាបញ្ហាពាក់ព័ន្ធនឹងទីក្រុងទីម៉ូស្គូ ។
លោក Trump បាននិយាយកាលពីខែមករា ថា លោកគាំទ្រគោលជំហររបស់រុស្ស៊ីថា អ៊ុយក្រែនមិនគួរជាចំណែកមួយរបស់អង្គការណាតូនោះទេ ហើយលោកបានដាក់ការស្តីបន្ទោសប្រធានាធិបតីចេញពីតំណែងលោក Joe Biden សម្រាប់ការផ្លាស់ប្តូរគោលជំហររបស់សហរដ្ឋអាមេរិកលើសមាជិកភាពអង្គការណាតូសម្រាប់អ៊ុយក្រែន ។
លោក Lavrov និយាយថា នេះជាលើកដំបូងហើយដែលលោកប្រធានាធិបតី Trump នៅក្នុងសុន្ទរកថាមួយក្នុងចំណោមសុន្ទរកថាលើកដំបូងរបស់លោក រិះគន់គោលជំហររបស់រដ្ឋបាលលោក Bidenលើវិបត្តិអ៊ុយក្រែន ដែលនិយាយដោយត្រង់ថា កំហុសមួយក្នុងចំណោមកំហុសធំ គឺអូសទាញអ៊ុយក្រែនឲ្យចូលរួមជាមួយអង្គការណាតូ ។
លោកបន្តថា នេះជាលើកដំបូងហើយដែលបញ្ហារបស់ណាតូ ត្រូវបានបញ្ជាក់ថាជាអ្វីមួយដែលសហរដ្ឋអាមេរិក ត្រៀមខ្លួនពិភាក្សាឲ្យបានស៊ីជម្រៅ ៕