អគ្គកុងស៊ុលបណ្តាប្រទេស ក្នុងសហភាពអឺរ៉ុប នឹងជួយកៀគរវិនិយោគិនមកបណ្តាក់ទុននៅកម្ពុជាបន្ថែម

2025/02/06 04:11:03 pm        196

គណៈប្រតិភូអគ្គកុងស៊ុលបណ្តាប្រទេសចំនួន ៩ ក្នុងសហភាពអឺរ៉ុប (EU) បង្ហាញអារម្មណ៍កក់ក្តៅ និងមានសុទិដ្ឋិនិយមខ្ពស់ លើ ការជួយផ្សព្វផ្សាយ និងទាក់ទាញវិនិយោគិនពីប្រទេសរបស់ខ្លួន ពិនិត្យលទ្ធភាពក្នុងការដាក់ទុនវិនិយោគនៅក្នុងប្រទេសកម្ពុជាបន្ថែម។

 ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅទី ៥ ខែ កុម្ភៈ ឆ្នាំ ២០២៥ បាន អនុញ្ញាតឱ្យគណៈប្រតិភូកុងស៊ុលកិត្តិយស នៃបណ្តាប្រទេសក្នុងសហភាពអឺរ៉ុប (EU) ដឹកនាំដោយលោក Salah Essa អគ្គកុង ស៊ុលកិត្តិយស នៃសាធារណរដ្ឋស៊ីបប្រចាំនៅកម្ពុជា ចូលជួបសំដែងការគួរសមនិងពិភាក្សាការងារ ក្នុងនោះឯកឧត្តមឧបនាយករដ្ឋ មន្ត្រី បានជម្រាបជូនអំពីកំណើននៃគម្រោងវិនិយោគ កើនឡើងគួរឱ្យកត់សម្គាល់ក្នុងកំណត់ត្រាក្នុងប្រវត្តិ នៃប្រតិបត្តិការការងាររបស់ ក.អ.ក. កន្លងមករួមមាន៖ គម្រោងវិនិយោគដែលបានអនុម័តក្នុងឆ្នាំ២០២៤ សរុបចំនួន ៤១៤ គម្រោង និងគម្រោងវិនិយោគដែល បានអនុម័តក្នុងខែ មករា ដើមឆ្នាំ២០២៥ មានចំនួន ៦៨ គម្រោងផងដែរ។ តួលេខនេះ ជាសក្ខីភាពបង្ហាញពីប្រសិទ្ធភាពនៃច្បាប់ ស្តីពីការវិនិយោគ គោលនយោបាយ និងបង្ហាញពីការយកចិត្តដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ចំពោះវិស័យឯកជន ។

 ឯកឧត្តមឧបនាយករដ្ឋមន្ត្រី លើកឡើងថា នៅរៀងរាល់ ៦ ខែម្ដង ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តែងតែរៀបចំកិច្ចប្រជុំ ពិភាក្សាលើបញ្ហាកង្វល់ផ្សេងៗជាមួយសមាគមធុរកិច្ចជប៉ុន សភាពាណិជ្ជកម្មអាម៉េរិក សភាពាណិជ្ជកម្មអឺរ៉ុប សមាគមធុរកិច្ចកូរ៉េ ដើម្បី ស្វែងរកដំណោះស្រាយ ដែលមានរូបឯកឧត្តមផ្ទាល់ជាសហប្រធាន រួមជាមួយឯកឧត្តមឯកអគ្គរាជទូត/ឯកអគ្គរដ្ឋទូតប្រចាំកម្ពុជា ដោយមានការចូលរួមពីតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ និងតំណាងវិស័យឯកជនរបស់ប្រទេសនីមួយៗផងដែរ។ ឯកឧត្តមឧបនាយរដ្ឋ មន្ត្រី ក៏បានលើកឡើងពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបន្តអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធផងដែរ។

ឯកឧត្តម ស៊ុន ចាន់ថុល ជម្រាបជូនបន្ថែម អំពីការធ្វើឌីជីថលូបនីយកម្មដោយប្រើប្រាស់បច្ចេកវិទ្យា ដែល ក.អ.ក. បាននិង កំពុងអនុវត្តក្នុងការលើកកម្ពស់សេវាសាធារណៈ ស្របទៅតាមយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ដោយបានកំណត់យក បច្ចេកវិទ្យា ជាអាទិភាពគន្លឹះទី៥។ ជាក់ស្តែង កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងទៅ ក.អ.ក. បានដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ គ្រប់គ្រងគម្រោងវិនិយោគកម្ពុជា (ប្រព័ន្ធ cdcIPM) ដើម្បីពន្លឿននីតិវិធីផ្តល់សេវា ដែលអនុញ្ញាតឱ្យវិនិយោគិនអាចធ្វើការដាក់ពាក្យ ស្នើសុំវិនិយោគ បានពីគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។

ក្នុងជំនួបនេះ, គណៈប្រតិភូអគ្គកុងស៊ុលកិត្តិយសទាំងអស់ បានសម្ដែងនូវចាប់អារម្មណ៍ជាខ្លាំង លើការអភិវឌ្ឍន៍យ៉ាងឆាប់ រហ័សរបស់កម្ពុជា ជាពិសេសពាក់ព័ន្ធនឹងការងារវិនិយោគពីបរទេសនៅក្នុងប្រទេសកម្ពុជា និងបានលើកឡើងអំពីភាពជោគជ័យរបស់ វិនិយោគិនពីប្រទេសរបស់ខ្លួន ដែលបានសម្រេចចិត្តមកដាក់ទុនវិនិយោគនៅកម្ពុជា និងបានបង្ហាញអារម្មណ៍កក់ក្តៅ ប្រកបដោយ សុទិដ្ឋិនិយមកាន់ខ្ពស់ ក្នុងការបន្តជួយផ្សព្វផ្សាយ និងទាក់ទាញវិនិយោគិនពីប្រទេសរបស់ខ្លួន និងពិនិត្យលទ្ធភាពក្នុងការដាក់ទុន វិនិយោគនៅក្នុងប្រទេសកម្ពុជាឱ្យបានកាន់តែច្រើនបន្ថែមទៀត។ សូមបញ្ជាក់ថា គណៈប្រតិភូអគ្គកុងស៊ុលកិត្តិយស នៃបណ្តាប្រទេស ក្នុងសហភាពអឺរ៉ុបប្រចាំកម្ពុជា ដែលអញ្ជើញចូលរួមមាន៖ អគ្គកុងស៊ុលកិត្តិយសស៊ីប, អ៊ីតាលី, ស៊ុយអែត, អូទ្រីស, ប៊ែលហ្សិក, ដាណឺម៉ាក, ន័រវ៉េស, អេស្ប៉ាញ, និងអង់គ្លេស៕អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        260
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        131
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        163

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 06:54:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm