ឯកឧត្តម វង្សី វិស្សុត ជួបពិភាក្សាការងារ ជាមួយថ្នាក់ដឹកនាំនៃគណៈកម្មាធិការនីតិកម្មនៃគណៈរដ្ឋមន្ត្រីជប៉ុន អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន និងអង្គការទេសចរណ៍ជាតិជប៉ុន

2025/02/06 04:18:59 pm        128

ទីក្រុងតូក្យូ៖ នាថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី បានដឹកនាំគណៈប្រតិភូនៃទីស្តីការគណៈរដ្ឋមន្ត្រីជួបពិភាក្សាការងារជាមួយឯកឧត្តម Iwao Nobuyuki ប្រធានគណៈកម្មាធិការនីតិកម្មនៃគណៈរដ្ឋមន្ត្រីជប៉ុន (Commissioner of the Cabinet Legislation Bureau), ឯកឧត្តម Ishiguro Norihiko ប្រធានអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) និងឯកឧត្តម Atsumi Gamo ប្រធានអង្គការទេសចរណ៍ជាតិជប៉ុន (JNTO)។

ក្នុងជំនួបជាមួយគណៈកម្មាធិការនីតិកម្មនៃគណៈរដ្ឋមន្ត្រីជប៉ុន ឯកឧត្តម Iwao Nobuyuki បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ឯកឧត្ដម វង្សី វិស្សុត និងគណៈប្រតិភូនៃទីស្តីការគណៈរដ្ឋមន្ត្រី ព្រមទាំងបានបង្ហាញនូវស្មារតីសហការខ្ពស់ក្នុងការចែករំលែកបទពិសោធ និងចំណេះដឹងនានាពាក់ព័ន្ធដំណើការការងារ និងប្រព័ន្ធការងាររបស់គណៈកម្មាធិការនីតិកម្មនៃគណៈរដ្ឋមន្ត្រីជប៉ុន ដែលមានមុខងារប្រហាក់ប្រហែលគ្នាជាមួយនឹងទីស្តីការគណៈរដ្ឋមន្ត្រីកម្ពុជាលើការងារនីតិកម្ម និងការងារកែទម្រង់ច្បាប់។ ក្នុងឱកាសនេះ ឯកឧត្តម វង្សី វិស្សុត បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចាត់ទុកការកសាងស្ថាប័ន និងប្រព័ន្ធរដ្ឋបាលសាធារណៈដែលមានសមត្ថភាព ប្រសិទ្ធភាព ស្អាតស្អំ និងឆ្លាតវៃ ជាអាទិភាពដ៏សំខាន់ និងជាកត្តាចាំបាច់សម្រាប់ការកសាងនីតិរដ្ឋ និងការអភិវឌ្ឍប្រទេស។ ក្នុងនាមជាប្រធានស្ថាប័នទទួលបន្ទុកការងារនីតិកម្មនិងការកែទម្រង់ច្បាប់ ឯកឧត្តម វង្សី វិស្សុត បានបញ្ជាក់ថា

ទីស្តីការគណៈរដ្ឋមន្ត្រីបាននិងកំពុងខិតខំសិក្សា និងដកស្រង់បទពិសោធល្អៗពីបណ្ដាប្រទេសនានា និងថ្លែងអំណរគុណដល់ ឯកឧត្តម Iwao Nobuyuki និងមន្ត្រីពាក់ព័ន្ធនៃគណៈកម្មាធិការនីតិកម្មនៃគណៈរដ្ឋមន្ត្រីជប៉ុន ដែលបានចែករំលែកបទពិសោធការងារ និងចំណេះដឹងដល់គណៈប្រតិភូកម្ពុជាប្រកបដោយស្មារតីបើកចំហ និងបានយល់ព្រមបន្តកិច្ចសហប្រតិបត្តការនេះសម្រាប់ជាប្រយោជន៍ដល់ស្ថាប័នទាំងពីរ។

នាថ្ងៃដដែលនេះ ក្នុងជំនួបជាមួយឯកឧត្តម Ishiguro Norihiko ប្រធានអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) ឯកឧត្តម វង្សី វិស្សុត បានស្វែងយល់អំពីបញ្ហាប្រឈម និងការលើកកម្ពស់ពាណិជ្ជកម្មនិងការវិនិយោគរវាងកម្ពុជានិងជប៉ុន។ ឯកឧត្តម Ishiguro Norihiko បានលើកឡើងថា ក្នុងបរិការណ៍នៃសង្គ្រាមពាណិជ្ជកម្មសកល ក្រុមហ៊ុនជប៉ុនជាច្រើនបាននិងកំពុងពិនិត្យឡើងវិញ និងរៀបចំខ្សែច្រវាក់តម្លៃនិងផលិតកម្ម ដើម្បីធ្វើពិពិធកម្មមូលដ្ឋានផលិតកម្ម តាមរយៈការបង្វែរការវិនិយោគមកប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ រួមទាំងប្រទេសកម្ពុជាផងដែរ។ ឯកឧត្តម វង្សី វិស្សុត បានថ្លែងអំណរគុណចំពោះកិច្ចសហការរបស់ JETRO និងបានគូសរំលេចអំពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការតាមដាន និងដោះស្រាយបញ្ហាប្រឈម និងកង្វល់នានារបស់វិស័យឯកជន តាមរយៈវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន និងបានជំរុញឱ្យសហគមន៍វិនិយោគិនជប៉ុនលើកឡើងអំពីបញ្ហាប្រឈមនានាដោយបើកចំហជូនរាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាទាំងនោះ។ ក្រៅពីនេះ ឯកឧត្តមក៏បានពិភាក្សានិងផ្លាស់ប្តូរយោបល់លើផែនការដោះស្រាយបញ្ហានានា ពាក់ព័ន្ធនឹងកង្វះកម្លាំងពលកម្ម, ការបណ្តុះបណ្តាលពលករជំនាញ, ការជំរុញធុរកិច្ចថ្មី, និងយន្តការលើកទឹកចិត្តនានា។ល។ ក្នុងគោលដៅទាក់ទាញការវិនិយោគថ្មីៗទៀតមកកាន់ប្រទេសកម្ពុជា។ លើសពីនេះទៀត ភាគីទាំងពីក៏បានផ្លាស់ប្តូរ យោបល់អំពីការបង្កើនសមត្ថភាពផលិតកម្ម គុណភាព និងស្តង់ដាទំនិញកម្ពុជា ដើម្បីនាំចូលទីផ្សារជប៉ុន និងបានពិភាក្សាអំពីគោលនយោបាយថ្មីរបស់ JETRO ដែលមានបំណងលើកស្ទួយធុរកិច្ចថ្មីកម្ពុជា តាមរយៈការលើកកម្ពស់កិច្ចសហប្រតិបត្តិការធុរកិច្ចថ្មីកម្ពុជា-ជប៉ុន។

ទន្ទឹមនេះ ក្នុងជំនួបជាមួយអង្គការទេសចរណ៍ជាតិជប៉ុន (JNTO) ឯកឧត្តម Atsumi Gamo បានចែករំលែកបទពិសោធ អំពីយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលជប៉ុន ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ រហូតក្លាយជាវិស័យដ៏មាន

សក្តានុពល និងជាជន្ទល់សេដ្ឋកិច្ចទី២របស់ជប៉ុន។ ភាគីទាំងពីរក៏បានពិភាក្សាអំពីបញ្ហាប្រឈមក្នុងខ្សែច្រវាក់

តម្លៃនៃវិស័យទេសចរណ៍រវាងប្រទេសទាំងពីរជារួម ហើយបានផ្តោតទៅលើបញ្ហានៅកម្ពុជា ដោយស្វែងយល់អំពីទស្សនរបស់ភ្ញៀវទេសចរជប៉ុន និងគោលនយោបាយរបស់រដ្ឋាភិបាលជប៉ុន ព្រមទាំងដំណោះស្រាយបញ្ហានៅក្នុងវិស័យនេះ ដើម្បីជំរុញកំណើនទេសចរជប៉ុនមកកាន់កម្ពុជាឱ្យកាន់តែច្រើនថែមទៀត ក៏ដូចជាការលើកកម្ពស់ការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជននៃប្រទេសទាំងពីរ។ គួរបញ្ជាក់ថា ជំនួបពិភាក្សាទាំងនេះធ្វើឡើងនៅក្នុងទស្សនកិច្ចរបស់គណៈប្រតិភូនៃទីស្តីការគណៈរដ្ឋមន្ត្រី ដែលដឹកនាំដោយ ឯកឧត្តម វង្សី វិស្សុត តាមការអញ្ជើញរបស់រដ្ឋាភិបាលជប៉ុន។

អត្ថបទដែលទាក់ទង

សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm        1
រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm        1
អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព

2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm