ពានសម្ដេចតេជោ-ថ្នាក់ជាតិ៖ ភ្នំពេញក្រោន និងទ័ព ឡើងវគ្គ ១/៤ ផ្ដាច់ព្រ័ត្រ ខណៈថាយហ្គឺរ បានត្រឹមខកចិត្ត

2025/02/06 05:30:54 pm        127

ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៨ (ថ្នាក់ជាតិ) ឆ្នាំ២០២៤/២៥ បានរកឃើញបេក្ខភាពឡើងវគ្គ ៨ក្រុមចុងក្រោយ ឬវគ្គ ១/៤ផ្ដាច់ព្រ័ត្រចំនួន ២ក្រុមទៀត រួមមានក្រុមភ្នំពេញក្រោន និងសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ(Tiffy Army) គ្រាដែលអង្គរថាយហ្គឺរ បានត្រឹមខកចិត្ត ក្រោយធ្លាក់ត្រឹមវគ្គជម្រុះដំបូង ។

សម្រាប់ភ្នំពេញក្រោន គឺបានបន្ដយកឈ្នះក្រុមឈើតុំខេត្តពោធ៍សាត់ ៧-០ លើទឹកដីរបស់ខ្លួន ក្រោយយកឈ្នះក្រៅដី ២-០ កាលពីជើងទី១ ។ សម្រាប់គ្រាប់បាល់ជ័យជម្នះ ក្នុងជំនួបជើងទី២ នៅកីឡដ្ឋាន ស្មាត អរអេសអ៊ិន កាលពីរាត្រីថ្ងៃទី០៥ ខែកុម្ភៈនេះ ធ្វើសម្រេចដោយកីឡាករ Andres Nieto ៣គ្រាប់ និងមិត្ដរួមក្រុម ឡុង ភារ៉ាត់, Yudai Ogawa, ឈិន វីននីន និង Jelle Goselink ម្នាក់ ១គ្រាប់ ។

ជ័យជម្នះនេះ នាំឲ្យភ្នំពេញក្រោន ឡើងទៅវគ្គ ៨ក្រុមចុងក្រោយ ដោយឈរចាំក្រុមឈ្នះ រវាងក្រុមណាហ្គាវើលដ៏ និងសមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ ដែលគ្រោងធ្វើការប្រកួតកាត់សេចក្ដីជើងទី២ នាពេលឆាប់ៗខាងមុខ បន្ទាប់ពីជើងទី១ ណាហ្គាវើលដ៏ បានទទួលជ័យជម្នះក្រៅដី ១-០ ។

ចំណែកក្រុមកងយោធពលខេមរភូមិន្ទ គឺបានផ្ដល់ការខកចិត្តដល់ក្រុមអង្គរថាយហ្គឺរ ក្រោយបញ្ចប់ការប្រកួតជើងទី២ ស្មើគ្នា ៣-៣ នៅកីឡដ្ឋានស្ដាតចាស់ កាលពីរាត្រីថ្ងៃពុធជាមួយគ្នា ។ ជំនួបរវាងក្រុមសមាជិកលីគកំពូលនេះ ពិតជាមានភាពស្វិតស្វាញខ្លាំង បន្ទាប់ពីក្រុមម្ចាស់ផ្ទះបើកការនាំមុខ ២គ្រាប់មុន នៅវគ្គទី១ ដោយកីឡាករ ជុង សាណាត និង ខន ណារ៉ង់ អង្គរថាយហ្គឺរ ក៏បានព្យាយាមវាយបកជាខ្លាំង នៅវគ្គទី២ រហូតរកបាន ៣គ្រាប់វិញ ដោយកីឡាករ Pedro Joao ម្នាក់ឯង នៅនាទី៥០, ៥១ និងនាទី៧៧ ។

ដោយសារផសគ្រាប់បាល់ នៅតែចាញ់កងយោធពលខេមរភូមិន្ទ បន្ទាប់ពីបរាជ័យក្នុងដី ៣-០ កាលពីជើងទី១ អង្គរថាយហ្គឺរ នៅតែបន្ដវាយសម្រុករកគ្រាប់បាល់បន្ថែម តែធ្វើមិនបានសម្រេច ផ្ទុយទៅវិញ ត្រូវបានកីឡាករ ជុង សាណាត បន្ថែមគ្រាប់ទី៣ ឲ្យក្រុមម្ចាស់ផ្ទះតាមស្មើ នៅនាទី៩០+៤ ហើយបានរក្សាដល់ចប់ការប្រកួតពេញម៉ោង ។ សរុបទាំង ២ជើង កងយោធពលខេមរភូមិន្ទ ឈ្នះអង្គរថាយហ្គឺរ ៦-៣ ដើម្បីឡើងទៅវគ្គ ៨ក្រុមចុងក្រោយ ។

សម្រាប់វគ្គបន្ដ អតីតក្រុមជើងឯក ៣សម័យ សមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ គឺត្រូវឈរចាំក្រុមឈ្នះ រវាងក្រុមវិសាខា និងក្រុមឡាយអ៊ិនឃីងខេត្តសៀមរាប ដែលនឹងត្រូវប្រកួតកាត់សេចក្ដីជើងទី២ នាល្ងាចថ្ងៃទី០៦ ខែកុម្ភៈនេះ បន្ទាប់ពីជើងទី១ វិសាខា បានយកឈ្នះក្រុមមានមូលដ្ឋាននៅខេត្តសៀមរាប ៣-០ ក្រៅដី ។ រីឯអង្គរថាយហ្គឺរ ដែលបានដាក់គោលដៅដណ្ដើមកៅអី Top-4 លើកដំបូង ធ្វើមិនបានសម្រេចឡើយ ដោយបានធ្លាក់ត្រឹមវគ្គ ១៦ក្រុមចុងក្រោយប៉ុណ្ណោះ ។

គួរដឹងថា បច្ចុប្បន្នពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន-ថ្នាក់ជាតិ ឆ្នាំ២០២៤/២៥ គឺបានរកឃើញបេក្ខភាពឡើងវគ្គ ៨ក្រុមចុងក្រោយចំនួន ៣ក្រុមហើយ គ្រាដែល ១ក្រុមទៀត គឺក្រុមបឹងកេត ដែលបានយកឈ្នះក្រុមមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ចាម ១៦-១ ៕អត្ថបទ លី ឈុនឡា


អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm