ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើក្រឹត្យមួយ កាលពីថ្ងៃពុធ ទី៥ ខែកុម្ភៈ ក្នុងបំណងដកចេញស្ត្រីនិងក្មេងស្រីមានអកប្បកិរិយាភេទទី៣ចេញពីកីឡាស្ត្រី ជាការណែនាំដែលអ្នកគាំទ្រនិយាយថានឹងស្ដារឡើងវិញនូវភាពយុត្តិធម៌ ប៉ុន្តែក្រុមអ្នករិះគន់និយាយថា ជាការរំលោភលើសិទ្ធិរបស់អត្តពលិក។

ក្រឹត្យនេះ ណែនាំដល់ក្រសួងយុត្តិធម៌ឱ្យហាមឃាត់ស្ត្រីនិងក្មេងស្រីភេទទី៣ មិនឲ្យចូលរួមក្នុងកីឡានៅរៀនសាលារៀនស្ត្រី ក្រោមការបកស្រាយរបស់ លោក Trump លើមាត្រាទី៤ ជាច្បាប់ប្រឆាំងការរើសអើងភេទ ក្នុងវិស័យអប់រំ។

ក្រឹត្យនេះ ទំនងជាប្រឈមមុខនឹងផ្លូវច្បាប់ ដែលបានអំពាវនាវឲ្យមានការអនុវត្តន៍បន្ទាន់នៅទូទាំងប្រទេស។ វាក៍គម្រាមកាត់ផ្តាច់មូលនិធិសហព័ន្ធសម្រាប់សាលារៀនណាមួយ ដែលអនុញ្ញាតឱ្យស្ត្រីឬក្មេងស្រីភេទទី៣ ចូលរួមក្នុងការប្រកួតកីឡាដែលត្រូវបានកំណត់លើស្ត្រី។
ក្រឹត្យនេះ នឹងប៉ះពាល់ដល់អត្តពលិកមួយចំនួនតូចប៉ុណ្ណោះ។ ប្រធានសមាគមអត្តពលិកជាតិ បានប្រាប់គណៈកម្មការសមាជិកព្រឹទ្ធសភាថា លោកបានដឹងពីអត្តពលិកភេទទី៣មានចំនួនប្រមាណ១០នាក់ ក្នុងចំណោម៥២០.០០០នាក់ ដែលប្រកួតប្រជែងនៅសាលារៀនជាសមាជិកចំនួន១.១០០កន្លែង ។
ការស្ទង់មតិ បានរកឃើញថាប្រជាជនអាមេរិកភាគច្រើនប្រឆាំងអត្តពលិកភេទទី៣ ដែលប្រកួតប្រជែងក្នុងកីឡាស្របតាមអត្តសញ្ញាណយេនឌ័ររបស់ពួកគេ។