UN និយាយ​ថា ជន​អន្តោប្រវេសន៍​នៅ​ព្រំដែន​បេឡា​រុស​-​ប៉ូឡូញ​ត្រូវការ​ជំនួយ

2021/11/13 10:45:46 am        352

​UN៖ អង្គការសហប្រជាជាតិ​បាន​ឲ្យ​ដឹង​ថា វិបត្តិ​ជន​អន្តោ​ប្រវេ​ស​ន៍កាន់តែ​ធ្ងន់ធ្ងរ​នៅ​តាម​ព្រំដែនប្រទេស​ប៉ូឡូញ​-​បេឡា​រុស ដែល​ជន​អន្តោ​ប្រវេ​ស​ន៍​រាប់​ពាន់​នាក់​មកពីមជ្ឈិមបូព៌ា​កំពុង​ព្យាយាម​ចូលទៅក្នុង​សហភាព​អឺរ៉ុប​។ នគរបាល​បង្ក្រាប​កុបកម្ម កងទ័ព និង​ឆ្មាំ​ព្រំដែន​កំពុងបង្វែរ​ជន​អន្តោ​ប្រវេ​ស​ន៍​ត្រឡប់​ទៅវិញ នៅក្នុង​ជំរំ​បណ្តោះអាសន្នដែល​បាន​បង្កើត​ឡើង​នៅក្នុង​ព្រៃ ​នៅ​ផ្នែក​ខាង​ប្រទេស​បេឡា​រុសក្បែរ​ច្រក​ឆ្លងកាត់ព្រំដែន​នៅ​ក្រុង ​Kuznica​ ប្រទេស​ប៉ូឡូញ​។

មន្ត្រី​សហភាព​អឺរ៉ុប​បាន​ចោទប្រកាន់ប្រ​ធានាធិបតី​​បេឡា​រុស​លោក Alexander Lukashenko ថា ​បាន​ប្រើប្រាស់​ជន​អន្តោប្រវេ​ស​ន៍​ធ្វើជា​កូនអុក ដើម្បី​សងសឹក​ចំពោះ​ការដាក់ទណ្ឌកម្មដែល​បានដាក់​មកលើ របប​ផ្តាច់ការ​របស់លោក​ចំពោះ​ការបង្ក្រាប​ផ្ទៃក្នុង​ដ៏​ឃោរឃៅ​ទៅ​លើ​ក្រុម​អ្នកប្រឆាំង​។ ​ជា​មួយ​នឹង​សីតុណ្ហភាព​ធ្លាក់ចុះ និង​ការចូល​ទៅកាន់​ព្រំដែន​ត្រូវបាន​រឹតបន្តឹង មានការព្រួយបារម្ភ​ច​ចំពោះ​វិបត្តិមនុស្សធម៌​។ លោក Farhan Haq អ្នកនាំពាក្យ​រង​របស់​អង្គការសហប្រជាជាតិ​បាន​និយាយថា យើង​មាន​ភ្នាក់ងារ​ចំនួន​ពីរគឺ​ទីភ្នាក់ងារ​ជនភៀសខ្លួន​របស់​អង្គការសហប្រជាជាតិ និង​អង្គការ​ទេសន្តរប្រវេសន៍​អន្តរជាតិ​។

យើង​មាន​សមត្ថភាព​ក្នុង​ការជួយ​លើ​បញ្ហា​នេះ ប៉ុន្តែ​យើង​ត្រូវ​ធ្វើឱ្យ​ប្រាកដថា ​ទីភ្នាក់ងារ​មាន​សិទ្ធិ​ចូល​ដំណើរ​ការដែល​ពួកគេ​ត្រូវការ​ទៅដល់​ប្រជាជន​ដែល​ត្រូវការ​ជំនួយ​។ ការិយាល័យ​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ​បាន​និយាយ​ថា មានការ​ព្រួយបារម្ភអំពី​ស្ថានភាព​ដែល​ជន​អន្តោ​ប្រវេ​ស​ន៍​ប្រឈមមុខនៅក្នុង​ជំរំ​បណ្តោះអាសន្ន​ នៅតាមព្រំដែន​ដោយ​កំពុង​ដេក​នៅក្នុង​ស្ថានភាព​ត្រជាក់​ខ្លាំង ខណៈដែល​រដូវរងា​កាន់តែ​ខិតជិតមកដល់​៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm