សហជីព និងកម្មករ ប្តេជ្ញាចូលរួមទប់ស្កាត់ និងការពារជំងឺមិនឆ្លង ដើម្បីធានាឲ្យបាន​នូវសុខុមាលភាព

2025/02/06 07:04:32 pm        300

ប្រធានសហព័ន្ធសហជីព និងក្រុមកម្មកររោងចក្រ បានបង្ហាញការប្តេជ្ញាចិត្ត​ក្នុង​ការ​ចូល​រួម​បេសកកម្ម​ជាមួយរាជរដ្ឋាភិបាលកម្ពុជា ធ្វើយ៉ាងណាចូលរួមទប់ស្កាត់ និងការពារជំងឺមិនឆ្លង ដើម្បី​ធានាឲ្យបាននូវសុខុមាលភាពទាំងអស់គ្នា ជាពិសេស​ដើម្បី​ចូលរួម​អភិវឌ្ឍ​ឱ្យ​មាន​កំណើន​ប្រកប​ដោយ​ចីរភាព។

លោក សំ សឿន ប្រធានសហព័ន្ធសហជីពដើម្បីសិទ្ធិការងារ ក្នុងបទសម្ភាសន៍ជាមួយព័ត៌មាន ប៊ីធីវី នៅក្រោយចប់កម្មវិធីបើកយុទ្ធនាការផ្សព្វផ្សាយ និងទប់ស្កាត់ជំងឺមិនឆ្លងដល់បងប្អូនកម្មករ និយោជិត នៅតាមសហគ្រាស គ្រឹះស្ថាន កាលពីថ្ងៃទី៥ ខែកុម្ភៈកន្លងទៅ បានឲ្យដឹងថា ជាមួយ​នឹង​ការ​រីកចម្រើននៃវិស័យឧស្សាហកម្ម និងសេដ្ឋកិច្ច ជាកាពិតកម្មករនិយោជិត គឺជា​កម្លាំង​ដ៏​សំខាន់ ដើម្បីចូលរួមអភិវឌ្ឍកំណើនសេដ្ឋកិច្ចជាតិ។ ដូច្នេះ សុខភាព និងសុវត្ថិភាពរបស់កម្មករ និយោជិត គឺជាបញ្ហាសំខាន់ដែលត្រូវចាប់អារម្មណ៍ និងផ្តល់ការពារដោយយកចិត្តទុកដាក់បំផុត។

លោកបានបន្ថែមថា ក្នុងនាមសហជីព លោកនៅតែបន្តចូលរួមសហការយ៉ាងជិតស្និត ជាមួយ​ក្រសួង​ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងសុខាភិបាល អង្គការសមាគមនិយោជក និង​ស្ថាប័ន​ពាក់ព័ន្ធ ក្នុងការចូលរួមគ្នាអនុវត្តយុទ្ធនាការនានា ដើម្បីធានា​បាន​នូវ​ការ​ទប់​ស្កាត់​ជំងឺ​មិន​ឆ្លង​ដល់​បងប្អូនកម្មករនិយោជិត នៅតាមសហគ្រាស គ្រឹះស្ថាន ក្នុងការលើក​កម្ពស់​លក្ខ​ខណ្ឌ​សុវត្ថិភាព និងសុខភាពការងាររបស់កម្មករនិយោជិតនៅកន្លែងធ្វើការ ដើម្បីបង្កើនប្រសិទ្ធភាព ផលិត​ភាពការងារ និងការអភិវឌ្ឍប្រកបដោយចីរភាពនៅតាមសហគ្រាស គ្រឹះស្ថាន។

ក្រុមកម្មការិនី ដែលបានចូលរួមក្នុងយុទ្ធនាការនេះ ក៏បានអំពាវនាវ​ទៅ​ដល់​កម្មករ​និយោ​ជិត​ទាំង​អស់ ក៏ដូចជាប្រជាពលរដ្ឋដទៃទៀត ចូលរួមសហការជាមួយយុទ្ធនាការនេះ ដោយស្វែង​យល់​ពីវិ​ធី​ការពារសុខភាពផ្ទាល់ខ្លួន រួមទាំងការទទួលយកជំនាញ ឬប្រឹក្សាពីអ្នកជំនាញផ្នែកសុខភាព។ ក្រុមកម្មការិនី និយាយស្រដៀងគ្នាថា នឹង​ចូលរួម​ជំរុ​ញ​ការ​ផ្សព្វ​ផ្សាយ​បង្កើ​ន​ការ​យល់​ដឹង​ជា​សាធារណៈ​អំពីកត្តាហានិភ័យនៃជំងឺមិនឆ្លង វិធីសាស្ត្របង្ការ និងសារៈសំខាន់​នៃកា​រ​រក​ឃើញ​ឱ្យ​បាន​ឆាប់​រហ័ស។

នៅក្នុងយុទ្ធនាការផ្សព្វផ្សាយ និងទប់ស្កាត់​ជំងឺ​មិន​ឆ្លង​ដល់​បង​ប្អូន​កម្មករ​និយោជិត​នៅតាម​សហ​គ្រាស គ្រឹះស្ថាន ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងឯក​ឧត្តម​សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានមានប្រសាសន៍ថា វិធីសាស្ត្របង្ការជំងឺមិនឆ្លង កម្មករ និយោជិត និងប្រជាពលរដ្ឋទាំងអស់ ត្រូវកាត់បន្ថយការទទួលផ្អែម ភេសជ្ជៈប៉ូវកម្លាំង កាត់បន្ថយការទទួលទានអំបិល ឱ្យបានពាក់កណ្តាលនៃទម្លាប់ហូបប្រៃកន្លងមក កាត់បន្ថយអាហារចៀន ឬបំពង អាហារដែលមានខ្លាញ់ច្រើន និងជៀងវាងការពិសាគ្រឿងស្រវឹង ការពិសាថ្នាំជក់ (បារី) និងត្រូវបេ្តជ្ញាចិត្តចៀសវាងការពារខ្លួនអ្នក និងក្រុមគ្រួសារ ពីជំងឺទឹកនោមផ្អែម គាំងបេះដូង ខ្សោយតំរង់នោម ស្ទះសរសៃឈាមបេះដូង និងជំងឺលើសឈាម (ដោយសារពិសាប្រៃ)៕ អត្ថបទ៖ ឈិត បូរ៉ាវី

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm