ព្រះសីហនុ៖នាវេលាម៉ោង ៨:៥០ នាទី ថ្ងៃព្រហស្បតិ៍ ទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ នាវាទេសចរណ៍ ឈ្មោះ ZHAO SHANG YI DUN សញ្ជាតិ CHINA ដែលមានប្រវែងបណ្តោយ ២២៨.៣០ ម៉ែត្រ ប្រវែងទទឹង ២៨.៨០ ម៉ែត្រ ជម្រៅ ៦.៦៥ ម៉ែត្រ បានចូលចតនៅ កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដោយសុវត្ថិភាព ក្នុងគោលបំណងមកទស្សនា ប្រទេសកម្ពុជា រយៈពេល ១ ថ្ងៃ បន្ទាប់ពីចេញដំណើរមកពីប្រទេសថៃ។
នាវាទេសចរណ៍នេះ មាននាវិកសរុបចំនួន ៣៥០ នាក់ (ស្រី ៩៩ នាក់) មាន ០១ សញ្ជាតិ និងមានភ្ញៀវទេសចរណ៍សរុបចំនួន ២៦៣ នាក់ (ស្រី ១៤៣ នាក់) មាន ២១ សញ្ជាតិ។ ចំនួនសញ្ជាតិដែលមានភ្ញៀវច្រើនជាងគេ គឺជប៉ុន (១៦៦ នាក់) ហើយនាវាទេសចរណ៍នេះ នឹងចាកចេញទៅប្រទេសវៀតណាម នៅវេលាម៉ោង ២២:០០ នាទី នៅថ្ងៃដដែល។













