ក្រុមឧទ្ទាម M23 ដែលគាំទ្រដោយប្រទេសរ្វ៉ាន់ដា បានដណ្តើមកាន់កាប់ទីក្រុងរុករករ៉ែមួយនៅភាគខាងកើតនៃខេត្ត Kivu ភាគខាងត្បូងនៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ នៅក្នុងការបំពានជាក់ស្តែងនៃបទឈប់បាញ់ជាឯកតោភាគីដែលពួកគេបានប្រកាសក្នុងសប្តាហ៍នេះ។

ការដណ្ដើមយកបានទីក្រុងយ៉ាប៊ីបវ៉េ (Nyabibwe)នៅក្នុងតំបន់បឹង Kivu ធ្វើឱ្យពួកឧទ្ទាមឈានមួយជំហានទៀតចូលកាន់តែជិតទីរួមខេត្ត Bukavu ចម្ងាយប្រហែល ៧០ គីឡូម៉ែត្រ ភាគខាងត្បូង ជាទីក្រុងមួយដែលពួកឧទ្ទាមបាននិយាយកាលពីសប្តាហ៍មុនថា ពួកគេមិនមានបំណងដណ្ដើមយកនោះទេ។ក្រុមឧទ្ទាម M23 បានប្រកាសបទឈប់បាញ់កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ។

មនុស្សប្រាំបីនាក់ រួមទាំងមន្ត្រីមូលដ្ឋាន អ្នកតំណាងសង្គមស៊ីវិល ក្រុមឧទ្ទាម និងប្រភពសន្តិសុខអន្តរជាតិ បានបញ្ជាក់ថា ទីក្រុង យ៉ាប៊ីបវ៉េ (Nyabibwe) បានធ្លាក់ចូលក្នុងដៃពួកឧទ្ទាមហើយ។
ប្រធានសង្គមស៊ីវិល និងប្រភពផ្សេងទៀតបាននិយាយ ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា មានការប៉ះទង្គិចគ្នាតាំងពីម៉ោង ៥ ព្រឹក ហើយម៉ោង ៩ ព្រឹក ទីក្រុងនេះ បានធ្លាក់ចូលក្នុងកណ្តាប់ដៃពួកឧទ្ទាម។ ពេលនេះក្រុមឧទ្ទាមកំពុងឈរជើងនៅកណ្តាលទីប្រជុំជននេះ ។ប្រជាពលរដ្ឋជាច្រើនបានភៀសខ្លួនចេញពីជម្លោះនេះ។
កុងហ្គោចោទ ប្រទេសរវ៉ាន់ដាថាបានប្រើក្រុមឧទ្ទាម M23 លួចយករ៉ែដ៏មានតម្លៃ តែប្រទេសរវ៉ាន់ដានិយាយថាខ្លួនកំពុងធ្វើសកម្មភាពការពារខ្លួននិ ងការពារជនជាតិភាគតិច ទូស៊ី(Tutsis)៕