ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បាននិយាយកាលពីថ្ងៃពុធ ទី៥ ខែកុម្ភៈ ថាអ៊ុយក្រែនបាននាំត្រឡប់មកវិញទាហាន ១៥០ នាក់ ដោយប្រកាសពីការដោះដូរឈ្លើយសឹកសង្គ្រាមចុងក្រោយបំផុតជាមួយរុស្ស៊ី។

លោកបាននិយាយនៅលើកម្មវិធីផ្ញើសារ Telegram ថា «ពួកគេទាំងអស់មកពីផ្នែកផ្សេងៗគ្នានៅសមរភូមិមុខ ហើយមនុស្សមួយចំនួនត្រូវបានឃុំឃាំង រយៈពេលជាងពីរឆ្នាំមកហើយ។

ទីតាំងនៃវីដេអូនេះ ពុំត្រូវបានគេបញ្ចេញឱ្យដឹងនោះទេ ដោយសារហេតុផលសុវត្ថិភាព។ កាលបរិច្ឆេទត្រូវបានផ្ទៀងផ្ទាត់ដោយសេចក្តីថ្លែងការណ៍របស់មន្ត្រីអ៊ុយក្រែន និងរុស្ស៊ី ដែលបញ្ជាក់ពីការដោះដូរឈ្លើយសឹកសង្គ្រាម កាលពីថ្ងៃពុធ។
ក្រសួងការពារជាតិរុស្ស៊ី បាននិយាយថា ភាគីនីមួយៗបានដោះដូរឈ្លើយសឹកសង្គ្រាមចំនួន១៥០នាក់ ហើយបច្ចុប្បន្នពលរដ្ឋរុស្ស៊ីដែលត្រូវបានដោះលែង ស្ថិតនៅក្នុងប្រទេសបេឡារុស ជាកន្លែងដែលពួកគេកំពុងទទួលបានជំនួយផ្នែកផ្លូវចិត្ត និងវេជ្ជសាស្ត្រ។