ថ្នាក់ដឹកនាំរដ្ឋសភាកម្ពុជា និងហុងគ្រីពង្រឹងវិស័យការទូតសភាភ្ជាប់ទំនាក់ទំនងប្រជាជន និងប្រជាជនដើម្បីពលរដ្ឋ និងសន្តិភាព

2025/02/06 08:40:59 pm        367

ភ្នំពេញ៖ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៦ ខែកុម្ភៈឆ្នាំ២០២៥ នៅវិមានរដ្ឋសភា បានទទួលជួបពិភាក្សាការងារជាមួយ លោកជំទាវ ម៉ាតា ម៉ាត្រៃ (Marta MATRAI) អនុប្រធានទី១ រដ្ឋសភានៃប្រទេសហុងគ្រី ក្នុងឱកាសដែលលោកជំទាវ បានដឹកនាំគណៈប្រតិភូអញ្ជើញមកបំពេញទស្សនកិច្ចការងារនិងមិត្ដភាព នៅព្រះរាជាណាចក្រកម្ពុជា។

សម្តេចប្រធានរដ្ឋសភា បានទទួលស្វាគមន៍យ៉ាងកក់ក្តៅនិងមានក្តីសោមនស្សរីករាយយ៉ាងក្រៃលែងចំពោះវត្តមានរបស់ លោកជំទាវនិងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចការងារនៅកម្ពុជា។ សម្តេចបានគូសបញ្ជាក់ថា លោកជំទាវគឺជាថ្នាក់ដឹកនាំស្រ្តីនៃស្ថាប័ននីតិប្បញ្ញត្តិដំបូងគេដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅរដ្ឋសភាកម្ពុជានាដើមឆ្នាំ២០២៥។ សម្តេចពិតជាមានមោទនភាពជាទីបំផុតដែលថ្នាក់ដឹកនាំប្រទេសទំាងពីរបានផ្តល់ឱកាសនិងលើកទឹកចិត្តដល់ស្រ្តី ទទួលបានតួនាទីជាថ្នាក់ដឹកនាំស្ថាប័ននីតិប្បញ្ញត្តិ ក្នុងការចូលរួមចំណែកបម្រើសង្គមជាតិនិងប្រជាពលរដ្ឋ។

សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់ លោកជំទាវអនុប្រធានរដ្ឋសភានិងគណៈប្រតិភូនៅកម្ពុជានាពេលនេះ គឺជាព្រឹត្ដិការណ៍ប្រវត្ដិសាស្រ្ដថ្មីមួយទៀត សម្រាប់ស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ បន្ទាប់ពីទស្សនកិច្ចចុងក្រោយរបស់ប្រធានរដ្ឋសភាហុងគ្រី កាលពីឆ្នាំ២០១៥ កន្លងទៅ។ ការផ្លាស់ប្តូរទស្សនកិច្ច ការប្រាស្រ័យទាក់ទងគ្នា និងការពិភាក្សាគ្នាត្រង់ទៅត្រង់មកជាប្រចាំ គឺជាយន្ដការដ៏ល្អប្រពៃ ដែលសភាទាំងពីរបានអនុវត្ដ។ ដំណើរទស្សកិច្ចនាពេលនេះគឺជាសក្ខីភាពជាក់ស្តែងមួយដែលឆ្លុះបញ្ចាំងឱ្យឃើញពីការជឿទុកចិត្ដគ្នា ការផ្តល់តម្លៃឱ្យគ្នា និងគាំទ្រគ្នាទៅវិញទៅមក ដែលការណ៍នេះញាំងឱ្យទំនាក់ទំនងទ្វេភាគីនៃប្រទេសទំាងពីរកាន់តែស្អិតល្មួត និងខ្លាំងក្លាឡើង ។

លោកជំទាវ ម៉ាតា ម៉ាត្រៃ បានថ្លែងអំណរគុណជ្រាលជ្រៅដែលសម្តេចប្រធានរដ្ឋសភា បានទទួលស្វាគមន៍គណៈប្រតិភូយ៉ាងកក់ក្តៅជាទីបំផុត។ លោកជំទាវបានចូលរួមអបអរសាទរដែលសម្តេចប្រធានរដ្ឋសភាត្រូវបានជ្រើសតំាងជាប្រធានរដ្ឋសភា ហើយនេះក៏ជាមោទនភាពរបស់ហុងគ្រី ដែលមានអតីតសិន្សិតខ្មែរមួយរូបធ្លាប់បានសិក្សានៅប្រទេសហុងគ្រី ហើយបានក្លាយជាថ្នាក់ដឹកនាំរដ្ឋសភានាពេលនេះ។

មិនខុសពីសម្តេចប្រធានរដ្ឋសភានោះទេ លោកជំទាវអនុប្រធានរដ្ឋសភា បានវាយតម្លៃខ្ពស់ចំពោះចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសកម្ពុជានិងហុងគ្រី ដែលមានតំាងពីយូតណាស់ហើយ ។

លោកជំទាវបានគូសបញ្ជាក់ថាដំណើរទស្សនកិច្ចរបស់គណៈប្រតិភូរដ្ឋសភាហុងគ្រីមកកាន់ព្រះរាជាណាចក្រកម្ពុជានាពេលនេះ ក្រៅពីការពង្រឹងពង្រីកចំណងមិត្តភាព កិច្ចសហប្រតិបត្តិការសភាប្រទេសទំាងពីរ ការភ្ជាប់ទំនាក់ទំនងប្រជាជននិងប្រជាជន ក៏ដូចជាការពង្រឹងវិស័យការទូតសភាដើម្បីមនុស្សជាតិលើពភផែនដីនោះ។ ហុងគ្រីចង់ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម អប់រំជាមួយកម្ពុជា។ នៅក្នុងវិស័យអប់រំ ហុងគ្រីនឹងផ្តល់អាហារូបករណ៍ចំនួន៣០កន្លែងដល់កម្ពុជា ព្រមទំាងបានស្នើជូន សម្តេចប្រធានរដ្ឋសភា ជួយលើកទឹកចិត្តដល់យុវជន សិស្សនិស្សិតកម្ពុជា បានទៅសិក្សានៅប្រទេសហុងគ្រី។ ជាមួយគ្នានេះ លោកជំទាវ ក៍បានពាំនាំការគោរពអញ្ជើញរបស់ ឯកឧត្តមប្រធានរដ្ឋសភាហុងគ្រី ជូនចំពោះសម្តេចប្រធានរដ្ឋសភា ក្នុងការដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ទៅបំពេញទស្សនកិច្ចនៅហុងគ្រីនាពេលខាងមុខនេះផងដែរ។

នៅក្នុងឱកាសនោះ លោកជំទាវ ម៉ាតា ម៉ាត្រៃ ក៏បានជម្រាបជូន សម្តេចប្រធានរដ្ឋសភា ពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនៅកម្ពុជាក្នុងរយៈពេលពីរថ្ងៃមកនេះ។ ជាពិសេសលទ្ធផលដ៏ល្អនៃជំនួបពិភាក្សាការងាររវាងលោកជំទាវជាមួយ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា កាលពីថ្ងៃទី៥ខែកុម្ភៈមិ្សលមិញ។

សម្តេចប្រធានរដ្ឋសភាមានក្តីរីករាយយ៉ាងក្រែលែងចំពោះលទ្ធផលដ៏ត្រចះត្រចង់នៃជំនួបពិភាក្សាការងាររវាងលោកជំទាវនិងសម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃម្សិលមិញ។ សម្តេចប្រធានរដ្ឋសភា បានលើកឡើងថា សម្តេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំនៃប្រទេសហុងគ្រី បានពូនជ្រំទំនាក់ទំនងនៃប្រទេសទំាងពីរឱ្យកាន់តែរឹងមាំនិងរីកចម្រើនឡើងទំាងស្ថាប័ននីតិប្បញ្ញត្តិនិងនីតិប្រតិបត្តិ។ កាលពី ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន បានបំពេញទស្សនកិច្ចនៅហុងគ្រីចំនួនពីរលើក។ ជាមួយគ្នានោះ ឯកឧត្ដម ចាណូស អាឌឺ (Janos Ader) ប្រធានាធិបតីហុងគ្រី ក៏បានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជាផងដែរក្នុងឆ្នាំ២០១៩។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ថ្លែងអំណរគុណដល់ប្រទេសហុងគ្រីដែលតែងតែជួយគំាទ្រដល់ការអភិវឌ្ឍនៅកម្ពុជា។ សម្តេចបានថ្លែងអំណរគុណជាថ្មីម្តងទៀតដល់ប្រទេសហុងគ្រីដែលបានបន្តផ្តល់អាហារូបករណ៍ជូនដល់កម្ពុជា អនុញ្ញាតដល់និស្សិតខ្មែរបានទៅសិក្សានៅប្រទេសហុងគ្រី ដែលជាប្រទេសមួយមានការរីកចម្រើនលើគ្រប់វិស័យ។ សម្តេចបានគូសបញ្ជាក់ថាធនធានមនុស្សជាផ្នែកដ៏សំខាន់មួយដែលបានរួមចំណែកដល់ការអភិវឌ្ឍប្រទេសជាតិ។ រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានយកចិត្តទុកដាក់ខ្ពស់បំផុតលើធនធានមនុស្ស ក្នុងការអភិវឌ្ឍប្រទេសជាតិឆ្ពោះទៅកាន់ប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

សម្តេចប្រធានរដ្ឋសភា បានទទួលយកការគោរពអញ្ជើញរបស់ ឯកឧត្តមប្រធានរដ្ឋសភាហុងគ្រី ដោយសន្យាថានឹងរកពេលវេលាសមស្របនៅក្នុងឆ្នាំ២០២៥នេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសហុងគ្រី។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី និង លោកជំទាវ ម៉ាតា ម៉ាត្រៃ បានវាយតម្លៃខ្ពស់ពីតួនាទីនិងសារៈសំខាន់នៃការងារការទូតសភា ក្នុងការចូលរួមចំណែកបន្ថែមលើការងារការទូតរបស់រដ្ឋាភិបាលដើម្បីលើកកម្ពស់វប្បធម៌សន្ទនា ថែរក្សាសុខសន្តិភាព ស្ថិរភាពសង្គមនិងការអភិវឌ្ឍប្រកបដោយចីរភាព បរិយាប័ន្នដើម្បីមនុស្សជាតិនៅលើភពផែនដី នៅក្នុងស្ថានការណ៍ពិភពលោកមានភាពមិនច្បាស់លាស់ ប្រែប្រួលឆាប់រហ័ស ដោយសារការប្រទាញប្រទុងបញ្ហាភូមិសាស្រ្តនយោបាយដូចពេលបច្ចុប្បន្ននេះ៕

អត្ថបទដែលទាក់ទង

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm