លោកជំទាវ ឱ វណ្ណឌីន បញ្ចេញសៀវភៅស្ថាដៃថ្មីមានចំណងជើងថា «១០៩៩ ថ្ងៃ ក្នុង​សមរភូមិ​ព័ត៌មានកូវីដ-១៩» ដើម្បីដាស់តឿនពលរដ្ឋកុំឱ្យភ្លេចថែទាំសុខភាព

2025/02/06 10:05:20 pm        380

ភ្នំពេញ៖ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានបញ្ចេញសៀវភៅ ជាស្ថាដៃថ្មី មក្រោមចំណងជើងថា «១០៩៩ ថ្ងៃ ក្នុងសមរភូមិព័ត៌មានកូវីដ-១៩» ដើម្បីក្រើនរម្លឹក និងដាស់តឿនប្រជាពលរដ្ឋ កុំឱ្យភ្លេចថែទាំសុខភាព។

ដោយភ្ជាប់មកជាមួយពាក្យជូនពរ និងការដាស់តឿនផ្នែកសុខភាព លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ នេះបានបញ្ចេញសៀវភៅថ្មី ជាស្នាដៃទី២ ក្រោមចំណងជើងថា “១០៩៩ ថ្ងៃ ក្នុងសមរភូមិព័ត៌មានកូវីដ-១៩ ក្នុងអំឡុងពេលវិបត្តិកូវីដ-១៩ នៅកម្ពុជា ឆ្នាំ២០២០ ដល់ ឆ្នាំ២០២២” ។

សៀវភៅដែលបានចេញជាពីរភាសារនេះ គឺជាការម្លឹកឡើងវិញ ពីកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលក្នុងនោះ លោកជំទាវ ឱ វណ្ណឌីន ក៏ជាតួអង្គសំខាន់មួយរូបផងដែរ ក្នុងការងារ ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ អំពី ជំងឺរាតត្បាតសកល កូវីដ ១៩។

តាមរយៈការបញ្ចេញស្នាដៃថ្មីនេះ លោកជំទាវ បានក្រើនរម្លឹកផ្នែកសុខភាព ដោយលើកជាពាក្យស្លោកថា៖ ”បុគ្គលម្នាក់ គឺជាអ្នកអប់រំ និងជាអ្នកថែទាំសុខភាពក្រុមគ្រួសាររបស់ខ្លួនបានល្អប្រសើរបំផុត” ដោយមិនត្រូវរងចាំ ទាល់តែឈឺហើយទើបទៅរកការព្យាបាលនោះឡើយ ដោយអនុលោមតាមអភិក្រម “ការពារ ប្រសើជាងព្យាបាល” ដែលគ្រួសារនីមួយៗ ត្រូវតែប្រកាន់យក ដើម្បីនាំសមាជិកគ្រួសារ ឆ្ពោះទៅរកការចៀសផុតនូវជំងឺដង្កាត់នានាដែលអាចការពារបាន ជាពិសេសសូមចូលរួមអនុវត្តន៍ទាំងអស់គ្នានូវសារអប់រំសុខភាព “តិចអំបិល តិចខ្លាញ់ តិចស្ករ និងកាត់បន្ថយការប្រើប្រាស់គ្រឿងស្រវឹង ព្រមទាំងបញ្ឈប់ការប្រើប្រាស់ផលិតផលថ្នាំជក់ រួមទាំងបារីអេឡិចត្រូនិក” ដែលជាកត្តាបង្កឱ្យមានជំងឺមិនឆ្លងផងដែរ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm