ប្រធានាធិបតីអេហ្ស៊ីបលោក អាប់ដែល ហ្វាតា អាល់ស៊ីស៊ី (Abdel Fattah al-Sisi) បានប្រាប់សមភាគីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) កាលពីថ្ងៃពុធថា សហគមន៍អន្តរជាតិ ត្រូវតែទទួលខុសត្រូវរបស់ខ្លួន ក្នុងការគាំទ្រការអនុវត្តដំណោះស្រាយរដ្ឋពីរ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ការិយាល័យប្រធានាធិបតី។
សន្ទនាតាមទូរស័ព្ទនេះ ធ្វើឡើង បន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ (Donald Trump) បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានរួម ជាមួយនឹងនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) ដែលកំពុងបំពេញទស្សនកិច្ច កាលពីថ្ងៃអង្គារថា សហរដ្ឋអាមេរិក នឹងកាន់កាប់តំបន់ហ្កាហ្សា បន្ទាប់ពីជនជាតិប៉ាឡេស្ទីន បានទៅតាំងទីលំនៅថ្មី នៅកន្លែងផ្សេងទៀត និងអភិវឌ្ឍន៍សេដ្ឋកិច្ច នៅក្នុងតំបន់នេះ។
សេចក្តីថ្លែងការណ៍របស់ការិយាល័យប្រធានាធិបតីអេហ្ស៊ីបនេះ មិនបានលើកឡើងដោយផ្ទាល់អំពីសំណើរបស់លោក ដូណាល់ ត្រាំទេ ហើយពុំមិនច្បាស់ថាតើសេចក្តីថ្លែងការណ៍នេះ ត្រូវបានពិភាក្សាជាមួយលោក ម៉ាក្រុង ដែរឬយ៉ាងណានោះ។