ឯកឧត្តម ហ៊ុន ម៉ានី៖ «យកបេះដូងទាក់ទាញបេះដូង» ថ្នាក់ដឹកនាំ សាលារៀន និងមន្ទីរពេទ្យ ប្តេជ្ញាចិត្តផ្តល់សេវាជូនប្រជាពលរដ្ឋ ប្រកបដោយសមធម៌ មានវិជ្ជាជីវៈ ភក្តីភាព និងទឹកចិត្តបរិសុទ្ធចេញពីបេះដូង

2025/02/06 10:53:41 pm        369

ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ បានមានប្រសាសន៍បញ្ជាក់នៅលើបណ្ដាញសង្គមហ្វេសប៊ុកថា លោក លោកស្រី នាយក នាយករងវិទ្យាល័យ មត្តេយ្យសិក្សា ចំនួន១០ និងប្រធាន អនុប្រធានមន្ទីរពេទ្យ ព្រមទាំងសហការី ចំនួន១៥ អង្គភាព បានធ្វើបទបង្ហាញ ក្នុងនាមជាបេក្ខភាពអង្គភាពផ្តល់សេវាសាធារណៈគំរូ ដែលមានលំដាប់ពិន្ទុខ្ពស់ ជូនគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ (គ.វ.រ.) នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥។ 

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា រយៈពេល៣ថ្ងៃ គណៈកម្មការ គ.វ.ជ. ដែលដឹកនាំដោយ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគ.វ.ជ. បានស្តាប់បទបង្ហាញទាំងនេះយ៉ាងយកចិត្តទុកដាក់ សួរសំណួរដេញដោលយ៉ាងផុលផុស ដើម្បីដាក់ពិន្ទុស្វែងរកជ័យលាភីចុងក្រោយ ប្រកបដោយសុក្រឹតភាពជាទីបំផុត។ ទម្រាំបានឈានមកដល់ដំណាក់កាលនៃការធ្វើបទបង្ហាញចុងក្រោយនេះ អង្គភាពទាំង២៥ បានឆ្លងកាត់ការប្រកួតប្រជែង និងជ្រើសសម្រាំងជាមួយអង្គភាពផ្សេងៗទូទាំងប្រទេសសរុបចំនួន ១០៤៧អង្គភាព (វិស័យអប់រំ ចំនួន៩២៨ និងវិស័យសុខាភិបាល ចំនួន១១៩) ចំនួន៣កម្រិត ពោលគឺ កម្រិតក្រុង ស្រុក ខណ្ឌ, កម្រិតរាជធានី ខេត្ត និងកម្រិតថ្នាក់ជាតិ។ 

ឯកឧត្តមបានថ្លែងថា តាមរយៈបទបង្ហាញនីមួយៗ ក្រៅពីការរៀបរាប់អំពីទិដ្ឋភាពបច្ចេកទេស ក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ ដែលមានដូចជាការផ្តល់ព័ត៌មាន ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ មេត្រីភាពបរិស្ថាន ការបំពេញវិជ្ជាជីវៈប្រកបដោយក្រមសីលធម៌ និងចំណុចផ្សេងៗជាច្រើនទៀតរាប់រយផ្ទាំងបង្ហាញ (Slides) ថ្នាក់ដឹកនាំអង្គភាពនីមួយៗ បានផុសចេញនូវទឹកចិត្តបម្រើប្រជាជន ប្រកបដោយឧត្តមភាពជាមន្ត្រីរាជការ។ ភាសាបេះដូងជាច្រើនត្រូវបានលើកឡើងថា៖ “យកបេះដូង ដើម្បីបម្រើរាស្រ្ត” [...] “មិនអាចទុកប្រជាពលរដ្ឋណាមួយចោលទេ” [...] “អ្នកជំងឺស្ថិតក្នុងបេះដូងយើង” [...] “មន្ទីរពេទ្យផ្តល់សេវាល្អ ជាក្តីត្រេកអររបស់ប្រជាជន” [...] “បំពេញដោយមិនទាមទារ ជាមាគ៌ានាំមកនូវក្តីសុខ” [...] “យើងមានចក្ខុវិស័យរួម និងបេះដូងរួមគ្នា” [...] “សុខទុក្ខរបស់អ្នកជំងឺ ជាសុខទុក្ខរបស់គ្រូពេទ្យ” [...] “គ្រប់អ្នកជំងឺ ត្រូវចាត់ទុកជាសាច់ឈាម បេះដូងយើង” [...]។ល។ 

បើតាម ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី ប្រយោគភាសាទាំងអស់នេះ បានផុសចេញដោយស្មោះស្ម័គ្រនៅក្នុងបទបង្ហាញនីមួយៗ ដែលជាទឹកចិត្តក្នុងការយកបេះដូងមកបម្រើប្រជាជន ដើម្បីទទួលបានទំនុកចិត្ត ក្តីស្រឡាញ់ពីប្រជាជន ឆ្ពោះទៅការរីកចម្រើនក្នុងសហគមន៍ និងក្នុងសង្គមជាមួយគ្នា។ លោកប្រធានមន្ទីរពេទ្យមួយរូបបានលើកឡើងថា “នៅពេលដែលយើងផ្តល់សេវាល្អ ប្រជារាស្ត្រគាំទ្រ និងសប្បាយចិត្ត យើងនឹងទទួលបានផលជាមួយគ្នាដែរ។ [...] នៅពេលដែលយើងមានក្តីរីករាយសប្បាយចិត្ត មានសុខភាពល្អ មានអនាគតល្អ នោះយើងនឹងអាចចូលរួមអភិវឌ្ឍប្រទេសជាតិជាមួយគ្នា។” លោកប្រធានមន្ទីរពេទ្យបន្ថែម៕


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        123
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        109

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm