លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា៖ «កិច្ចការអភិរក្ស ការពារ និងអភិវឌ្ឍសិល្បៈវប្បធម៌ ជាការងារគ្មានទីបញ្ចប់»

2025/02/06 04:18:55 pm        492

លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បាន​អះអាង​ថា កិច្ចការអភិរក្ស ការពារ និងអភិវឌ្ឍសិល្បៈវប្បធម៌ ជាការងារគ្មានទីបញ្ចប់ និងទាមទារ​ឱ្យ​មាន​កិច្ចខិតខំ ប្រឹងប្រែងជាប់មិនដាច់ ព្រមទាំងកសាង​ឱ្យ​បាន​នូវ​យុវជន​បន្ត​វេន​ប្រកប​ដោយ​ជំនាញ​វិជ្ជាជីវៈ និងមនសិការខ្ពស់។

ការថ្លែងរបស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា យ៉ាងដូច្នេះ​ក្នុង​ឱកាសនៃ​ពិធី​បិទ​សន្និបាត​បូក​សរុបការងារវប្បធម៌ និងវិចិត្រសិល្បៈឆ្នាំ២០២៤ និងលើកទិសដៅ​ការងារ​សម្រាប់​ឆ្នាំ​២០២៥ នាសាលសន្និសីទចតុម្មុខ ព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។ លោក​ជំទាវ​បណ្ឌិត​សភា​ចារ្យ រដ្ឋមន្រី្ត លើកឡើងទៀតថា ប្រទេសកម្ពុជា បានកកើតឡើង ជាមួយប្រវត្តិសាស្ត្រ វប្បធម៌ អរិយធម៌ ប្រពៃណីទំនៀមទម្លាប់ដ៏យូរលង់ និងច្បាស់លាស់ ដែលមកទល់បច្ចុប្បន្ន សិល្បៈ វប្បធម៌ បេតិកភណ្ឌទាំងរូបី និងអរូបី ដ៏សម្បូរបែប ដែលត្រូវបានបង្កើត បន្សល់ទុក និង​ថែ​រក្សា​ការពារ ដោយបុព្វបុរសគ្រប់ជំនាន់ គឺជាសក្ខីភាព និងបាន​ក្លាយ​ជា​អត្ត​សញ្ញាណ​ដ៏ថ្លៃ​ថ្លា​របស់​ជាតិ និងប្រជាជន។ កិច្ចការបន្តវេនថែរក្សា ការពារ និងអភិវឌ្ឍន៍ បានក្លាយ​ជា​កាតព្វ​កិច្ច​របស់​កូន​ខ្មែរ​គ្រប់​ៗរូប ហើយបច្ចុប្បន្នភារកិច្ចនេះ មិនត្រឹមតែផ្តោត​គោលដៅ​ការ​ការពារ​អត្ត​សញ្ញាណ​ជាតិ​មួយ​មុខ​នោះទេ ប៉ុន្តែថែមទាំងជាកិច្ចខិតខំបង្វែរទិសបន្ថែម ដល់វិស័យសិល្បៈវប្បធម៌ ក្នុង​ការ​ចូល​រួម​ដោយ​ផ្ទាល់និងដោយប្រយោលដល់កំណើនសេដ្ឋកិច្ច និងទ្រទ្រង់ជីវភាព ប្រជាជន តាមរយៈ​ការ​កសាង​ជំនាញបន្តវេន បង្កបង្កើតការងារ និងតាមរយៈការរីកចម្រើនរបស់វិស័យឧស្សាហកម្ម វប្បធម៌​។

លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា បានបញ្ជាក់ទៀតថា សន្និបាតឆ្នាំនេះ មាន​លក្ខណៈ​ពិសេស​ជាង​ឆ្នាំ​មុន ដោយយើងទាំងអស់គ្នាជួបជុំមិនត្រឹមតែពិនិត្យ និងវាយតម្លៃទៅលើ​លទ្ធផល​ការងារ​ទៅ​តាមទិសដៅដូចបានជម្រាបជូនខាងលើនោះទេ ប៉ុន្តែយើងបានផ្ទៀងផ្ទាត់ផងដែរ អំពីកម្រិតឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និងផែនការសកម្មភាព អាទិភាពទាំង៦ចំណុច ដែលក្នុងនោះក៏បានត្រួតពិនិត្យផងដែរ អំពីសន្ទុះនៃការរៀបចំផ្ទះឱ្យបានរៀបរយ ”ដោយផ្អែកលើអភិក្រម“ ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់។ ក្នុងន័យនេះ លោកជំទាវ សូមវាយតម្លៃខ្ពស់ជាថ្មី ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត សិល្បករ សិល្បការិនី ទាំងក្នុង និងក្រៅប្រព័ន្ធ ដែលនាំឱ្យវិស័យសិល្បៈវប្បធម៌បន្តទទួលបាននូវវឌ្ឍនភាពថ្មីៗ។ ផ្អែកលើរបាយការណ៍លម្អិត លោកជំទាវបណ្ឌិតសភាចារ្យ សូមផ្តល់ការតម្រង់ទិសបន្ថែមទៅលើ៩ចំណុចសំខាន់ៗមួយចំនួននៃផ្នែក ផែនការសកម្មភាពដែលត្រូវបន្ត និងដែលសុទ្ធតែជាសកម្មភាពអាទិភាពបន្ទាន់ ដែលត្រូវសម្រេចឱ្យបាននា ពេលដ៏ខ្លីខាងមុខ និងនៅដំណាច់ឆ្នាំ២០២៥នេះ។ ជាមួយគ្នានេះ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា នៅតែមានជំនឿថា កិច្ចសហការប្រមូលផ្តុំកម្លាំងរួមមួយ រវាងគ្រប់អង្គភាពជំនាញរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ វិស័យឯកជន និងប្រជាជនគ្រប់មជ្ឈដ្ឋាន គឺជាភាពចាំបាច់បំផុត ដែលនាំឱ្យយើងសម្រេចបានទិសដៅការងារដែលបានគ្រោងទុក។ ការលះបង់ និងការបំពេញការងារប្រកបដោយ វិជ្ជាជីវៈ និងការទទួលខុសត្រូវ ព្រមទាំងសាមគ្គីភាពជាធ្លុងមួយនៅតាមគ្រប់អង្គភាព ក៏ជាតម្រូវការចាំបាច់ និងជាការបង្កភាពអនុគ្រោះដល់បរិយាកាសការងារល្អ និងជោគជ័យរួមរបស់អង្គភាពទាំងមូល។ កិច្ចខិតខំប្រឹងប្រែង របស់យើងទាំងអស់គ្នា នឹងមិនត្រឹមតែដើម្បីបុព្វហេតុសិល្បៈវប្បធម៌ និងប្រជាជនប៉ុណ្ណោះទេ ប៉ុន្តែយល់ថា អ្វីដែលយើងកំពុងរៀបចំតម្រង់ទិសទាំង យន្តការការងារ ក្របខ័ណ្ឌគតិយុត្តគាំទ្រដល់ការអនុវត្តការងារ ការកសាង ធនធានមនុស្ស ទម្រង់នៃកិច្ចសហការជាតិ-អន្តរជាតិ ភាពជិតស្និទ្ធជាមួយវិស័យឯកជន ព្រមទាំងលទ្ធផល សម្រេចបានកន្លងមកនិងទៅអនាគត នឹងក្លាយជាមរតករបស់យើងទាំងអស់គ្នា ទុកជូនជនបន្តវេន ជាមួយក្តីសង្ឃឹម នៃការបង្កលក្ខណៈអនុគ្រោះនិងតម្រាយផ្លូវដ៏ល្អ សម្រាប់ការបន្តបុព្វហេតុការងារសម្រាប់វិស័យសិល្បៈវប្បធម៌៕ អត្ថបទ រដ្ឋា


អត្ថបទដែលទាក់ទង

មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1
កម្ពុជា ស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះប្រទេសឡាវចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប មកចូលរួមជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ប្រចាំកម្ពុជា
2026/07/23 04:09:44 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់

2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm
​មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ គ្រោងនឹងធ្វើទស្សនកិច្ចនៅអ៊ីរ៉ង់ ខណៈភាពតានតឹងក្នុងតំបន់កាន់តែខ្លាំងឡើង
2026/07/23 04:29:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am