ឧត្តរមានជ័យ៖ ថ្លែងបែបនេះ ខណៈដែលលោកជំទាវ មុំ ពុទ្ធីតា អភិបាលរងខេត្តឧត្តរមានជ័យ អញ្ជើញចូលរួមបើកកិច្ចប្រជុំពិភាក្សាជាមួយថ្នាក់ដឹកនាំស្រ្តីស្តីពីការងារបញ្ជ្រាបយេនឌ័រ ដល់ស្រ្តី ដើម្បីបង្កើនភាពអង់អាចក្លាហានដល់ស្រ្តីនៅថ្នាក់ក្រោមជាតិ ឲ្យមានភាពរឹងមាំតម្លាភាព នឹងមានប្រសិទ្ធភាពខ្ពស់។
លោកជំទាវ មុំ ពុទ្ធីតា អភិបាលរងខេត្តឧត្តរមានជ័យ មានប្រសាសន៍ថា ក្នុងកិច្ចប្រជុំនេះដែរ គឺផ្តោតសំខាន់លើការងារពង្រឹង និងបញ្ជ្រាបបញ្ហាយេនឌ័រលើស្រ្តីនៅថ្នាក់ក្រោមជាតិឲ្យបានខ្ពស់ និងទូលំទូលាយ ដើម្បីបង្កើនភាពរឹងមាំដល់ស្រ្តីគ្រប់រូបអាចជួយការងារដល់សង្គមដូចបុរសៗផងដែរ។
លោកជំទាវអភិបាលរងខេត្តបានបន្តថា ដើម្បីធ្វើឲ្យស្រ្តីយើងមានសមត្ថិភាពគ្រប់គ្រាន់ក្នុងការងារសង្គមនិងអាចក្លាយជាថ្នាក់ដឹកនាំដ៏ល្អគប្បីយើងត្រូវអនុវត្តការងារបញ្ជ្រាបផ្នែកយេនឌ័រលើការផ្សព្វផ្សាយឲ្យបានច្រើន ដើម្បីឲ្យស្រ្តីទាំងអស់មានភាពរឹងមាំអង់អាចនឹងការយល់ដឹងពីបញ្ហាបញ្ជ្រាបយេនឌ័រ ហើយអ្វីដែលសំខាន់នោះស្រ្តីអាចជាឆ្អឹងខ្នងដ៏សំខាន់របស់សង្គមជាតិ នឹងជាបេក្ខភាពមួយដ៏សំខាន់ដើម្បីឈរឈ្មោះបោះឆ្នោត ក្រុមប្រឹក្សា ឃុំ/សង្កាត់ សំរាប់អាណត្តិទី៥ នេះផងដែរ៕
អត្ថបទ ៖ ឃិនសារិទ្ធ



