ជំនួបចរចាទ្វេភាគីរវាងសមភាគីរដ្ឋសភាកម្ពុជា និងរដ្ឋសភាហុងគ្រី គឺដើម្បីជំរុញទំនាក់ទំនងរដ្ឋសភា ក៏ដូចជាទំនាក់ទំនងនៃប្រទេសទាំងពីរឱ្យកាន់តែប្រសើរឡើងថែមទៀត

2025/02/06 11:30:43 pm        84

ភ្នំពេញ ៖ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ បានទទួលជួបប្រជុំទ្វេភាគីជាមួយ លោកជំទាវ ម៉ារតា ម៉ាត្រៃ (Marta MATRAI) អនុប្រធានទី១រដ្ឋសភា នៃប្រទេសហុងគ្រី ដើម្បីជំរុញទំនាក់ទំនងរដ្ឋសភា ក៏ដូចជាទំនាក់ទំនងនៃប្រទេសទាំងពីឱ្យកាន់តែប្រសើរឡើងថែមទៀត នៅក្នុងឱកាសដែលលោកជំទាវ ម៉ារតា ម៉ាត្រៃ និងសហការី អញ្ជើញមកបំពេញទស្សនកិច្ចការងារ និងមិត្ដភាព នៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៥។

 ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានមានប្រសាសន៍ថា ដំណើរទស្សនកិច្ចជាផ្លូវការរបស់ លោកជំទាវអនុប្រធានទី១រដ្ឋសភា នៃប្រទេសហុងគ្រី មកកាន់ព្រះជាណាចក្រកម្ពុជានាពេលនេះ គឺជាព្រឹត្ដិការប្រវត្ដិសាស្រ្ដថ្មីមួយទៀតសម្រាប់ប្រទេសទាំងពីរ បន្ទាប់ពីទស្សនកិច្ចរបស់ឯកឧត្តមប្រធានរដ្ឋសភាហុងគ្រី កាលពីឆ្នាំ២០១៥កន្លងទៅ ដែលបង្ហាញឱ្យឃើញពីកិច្ចខិតខំប្រឹងប្រែងក្នុងការបន្ដពូនជ្រុំ ជំរុញពង្រឹង និងពង្រីកចំណងមិត្តភាព ដែលប្រទេសទាំងពីរដែលបានបង្កើតចំណងការទូតជាមួយគ្នាចាប់តាំងពីឆ្នាំ១៩៥៦ មក។

 ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ស្ថាប័ននីតិប្រតិបត្ដិ និងនីតិប្បញ្ញត្ដិ នៃប្រទេសទាំងពីរ ជាពិសេសក្នុងការបន្តពង្រឹង និងពង្រីកចំណងការទូត វប្បធម៌ និងសេដ្ឋកិច្ច ឱ្យកាន់តែស៊ីជម្រៅ ដើម្បីជាផលប្រយោជន៍សម្រាប់ប្រជាជន និងប្រទេសទាំងពីរ។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សភាហុងគ្រី ដែលបានសហការរៀបចំកិច្ចប្រជុំពិគ្រោះយោបល់លើការរៀបចំខ្លឹមសារធម្មនុញ្ញសន្តិភាពសកលដើម្បីមនុស្សជាតិនិងភពផែនដី ដែលប្រព្រឹត្តទៅនៅទីក្រុង ប៊ូដាប៉េសនៃប្រទេសហុងគ្រី កាលពីខែកញ្ញា ឆ្នាំ២០២៤ និងនៅទីក្រុង សៀមរាប ទឹកដីអង្គរ នៃព្រះរាជាណាចក្រកម្ពុជាកាលពីខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងទៅ ហើយទទួលបានការគាំទ្រយ៉ាងពេញទំហឹង ពីសំណាក់គណៈប្រតិភូចូលរួមក្នុងសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្ដរជាតិដើម្បីភាពអត់ឱន និងសន្ដិភាព(IPTP)

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានជម្រាបជូន លោកជំទាវ និងគណៈប្រតិភូ ថា សម័យប្រជុំពេញអង្គលើកទី១១របស់IPTP បានដាក់ចេញនូវឯកសារសំខាន់ចំនួនពីរគឺ៖ ទី១) សេចក្ដីប្រកាសទីក្រុងភ្នំពេញ និង២) ធម្មនុញ្ញសន្ដិភាពសកល ដើម្បីមនុស្សជាតិនិងភពផែនដី ដែលជាគំនិតផ្ដួចផ្ដើមរបស់ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា។     ធម្មនុញ្ញសន្ដិភាពនេះ គឺជាឯកសាររស់ និងមិនមានការចងកាតព្វកិច្ចច្បាប់ ព្រមទាំងបានបង្ហាញពី  ឆន្ទៈដ៏មោះមុតក្នុងការកសាងនូវមូលដ្ឋាន និងប្រព័ន្ធអេកូឡូស៊ីនៃសន្តិភាព សំដៅទប់ស្កាត់ជម្លោះ ការកសាងសុខសន្ដិភាព ស្ថិរភាព និងវិបុលភាពសម្រាប់មនុស្សជាតិនៅលើពិភពលោក។  

ក្នុងនាមប្រជាជនកម្ពុជា ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតអនុប្រធានទី១រដ្ឋសភា បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ហុងគ្រី ដែលបានរួមចំណែកក្នុងការស្វែងរកសន្តិភាព ការស្តារនិងអភិវឌ្ឍប្រទេសកម្ពុជាឡើងវិញ និងថាហុងគ្រី បានជួយដល់កម្ពុជាជាច្រើនវិស័យ។

ឯកឧត្ដមក៏បានលើកឡើងពីកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរដែល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ធ្លាប់បានទៅបំពេញទស្សនកិច្ច និងបានអញ្ជើញចូលរួមកិច្ចប្រជុំស្ដីពីទឹកលើកទី៣ នៅប្រទេសហុងគ្រី ដែលក្នុងពេលនោះ ថ្នាក់ដឹកនាំប្រទេសទាំងពីរ បានឯកភាពគ្នាជំរុញកិច្ចកិច្ចសហប្រតិបត្ដិការជាច្រើនវិស័យដូចជា៖ វិស័យសេដ្ឋកិច្ច វិនិយោគ វប្បធម៌ ទេសចរណ៍ និងធនធានមនុស្សជាដើម។

លោកជំទាវ ម៉ារតា ម៉ាត្រៃ បានថ្លែងអំណរគុណចំពោះសភាកម្ពុជាដែលបានទទួលស្វាគមន៍យ៉ាងកក់ក្ដៅ និងបានឯកភាពចំពោះប្រសាសន៍លើកឡើងរបស់ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ពិសេសការស្នើឱ្យសភាទាំងពីរធ្វើការផ្លាស់ប្ដូរទស្សនកិច្ចគ្រប់កម្រិត តាំងពីប្រធានសភា និងក្រុមមិត្ដភាពនៃប្រទេសទាំងពីរ ព្រមទាំងគណៈកម្មការជំនាញនានានៃរដ្ឋសភាទាំងពីរ ដើម្បីការសិក្សាស្វែងយល់ និងផ្លាស់ប្តូរបទពិសោធន៌ពីគ្នាទៅវិញទៅមក ក្នុងកិច្ចការតាក់តែងច្បាប់ និងការទូតសភាជាដើម។ 

ដោយលោកជំទាវបានបញ្ជាក់សារជាថ្មីពីគោលជំហររបស់ហុងគ្រី ក្នុងការពង្រឹងទំនាក់ទំនងជាមួយកម្ពុជាដោយផ្អែលលើគោលនយោបាយការបរទេសដែលមានការជឿទុកចិត្តគ្នា ការគោរពគ្នា និងការផ្ដល់ប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ហើយកម្ពុជាគឺជាគោលដៅមួយដ៏សំខាន់សម្រាប់ហុងគ្រី នៅក្នុងការពង្រឹងនូវទំនាក់ទំនងជាមួយអាស៊ាន ក៏ដូចជានៅអាស៊ីទាំងមូល។

ភាគីហុងគ្រីក៏បានបង្ហាញនូវមោទនភាព ដែលអតីតនិស្សិតកម្ពុជាដែលបានទៅសិក្សានៅប្រទេសហុងគ្រីកាលពីពេលកន្លងមក នៅពេលនេះបានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍប្រទេសកម្ពុជា និងមួយចំនួនបានក្លាយជាថ្នាក់ដឹកនាំ ក្នុងនោះក៏មានសម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ផងដែរ។ ប្រតិភូហុងគ្រី បញ្ជាក់ថា និស្សិតគឺជាទូតសុឆន្ទៈនៃទំនាក់ទំនងរវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ។

ភាគីទាំងពីក៏បានបង្ហាញនូវជំនឿថា ទោះបីជាសភាពការណ៍តំបន់ និងពិភពលោកមានការផ្លាស់ប្តូរ វិវត្តប្រែប្រួលឆាប់រហ័សមិនអាចស្មានទុកជាមុនបាន និងមានហានិភ័យខ្ពស់យ៉ាងណាក៏ដោយ ក៏ចំណងមិត្តភាព ទំនាក់ទំនងរបស់ប្រទេសទាំងពីរ កម្ពុជា ហុងគ្រី នៅតែឈរយ៉ាងរឹងមាំជាងមុនទៅទៀត ដោយផ្អែកលើការជឿទុកចិត្តគ្នា ការគោរពគ្នា និងការផ្ដល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        123
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        110

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm