អ្នកជំនាញ៖ លោក ត្រាំ មានបំណងធ្វើសង្រ្គាមចម្រុះជាមួយអ៊ីរ៉ង់ និងការឆ្លើយតប គួរតែតឹងតែង

2025/02/07 12:02:09 am        92

ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ( Donald Trump) មិនចាប់អារម្មណ៍ក្នុងការចរចា ជាមួយអ៊ីរ៉ង់ ហើយផ្ទុយទៅវិញ លោកមានផែនការធ្វើសង្រ្គាមកូនកាត់ ដាក់ទណ្ឌកម្មបន្ថែម និងបង្កើនការឃោសនាប្រឆាំងអ៊ីរ៉ង់។ អាស្រ័យហេតុនេះ ទីក្រុងតេអេរ៉ង់ គួរទប់ទល់ជាមួយទីក្រុងវ៉ាស៊ីនតោន ដោយជំហរដ៏រឹងមាំប៉ុណ្ណោះ។ នេះបើយោងតាមអ្នកវិទ្យាសាស្ត្រនយោបាយ និងអ្នកឯកទេសសន្តិសុខអ៊ីរ៉ង់ លោកសាស្ត្រា   ចារ្យ Ruhollah Modabber ដែលបាននិយាយទៅកាន់សារព័ត៌មាន TASS ។

លោក Modabber បានពន្យល់ថា៖«លោក ត្រាំ មិនចាប់អារម្មណ៍ពិតប្រាកដ ក្នុងការចរចាជាមួយអ៊ីរ៉ង់ទេ។ លោកមានបំណងបង្កើនអត្ថប្រយោជន៍ជាអតិបរមានៃសម្ពាធលើទីក្រុងតេអេរ៉ង់។ ក្នុងស្ថានភាពបច្ចុប្បន្ន យុទ្ធសាស្ត្រដែលអាចសម្រេចបានតែមួយគត់សម្រាប់អ៊ីរ៉ង់ គឺដើម្បីបង្ហាញពីភាពរឹងមាំ និងកាត់បន្ថយឥទ្ធិពលនៃសម្ពាធអតិបរមារបស់សហរដ្ឋអាមេរិក ដោយកិច្ចសហប្រតិបត្តិការជាមួយប្រទេសជាមិត្តដូចជារុស្ស៊ីជាដើម។

លោកបានកត់សម្គាល់ឃើញថា៖«ក្រឹត្យដែលមានគោលបំណងស្តារឡើងវិញនូវគោលនយោបាយនៃសម្ពាធអតិបរិមាលើអ៊ីរ៉ង់ ត្រូវបានរៀបចំឡើង ដើម្បីផ្តល់ឲ្យសហរដ្ឋអាមេរិកនូវគុណសម្បត្តិដែលមិនធ្លាប់មានពីមុនមក ក្នុងការចរចាជាមួយទីក្រុងតេអេរ៉ង់» ។

លោក បានព្រមានថា៖«លោក ត្រាំ នឹងប្រើប្រាស់ឧបករណ៍នៃការប្រឈមមុខគ្នាផ្នែកយោធាកូនកាត់ប្រឆាំងនឹងអ៊ីរ៉ង់ អនុវត្តទណ្ឌកម្មដ៏ទូលំទូលាយ និងចាប់ផ្តើមយុទ្ធនាការឃោសនាវិទ្ធង្សនាទ្រង់ទ្រាយធំ។ ប្រសិនបើការប្រឈមមុខដាក់គ្នា ដោយយោធាអាមេរិកដោយផ្ទាល់ ជាមួយអ៊ីរ៉ង់កើតឡើង ដែលអាចពាក់ព័ន្ធនឹងអ៊ីស្រាអែល នោះអាចមានលក្ខណៈទ្រង់ទ្រាយធំ។ ចំណែកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ ( Benjamin Netanyahu) មានបំណងចង់វាយប្រហារគោលដៅនុយក្លេ      អ៊ែររបស់អ៊ីរ៉ង់»។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm